ព័ត៌មានអន្ដរជាតិ
សារព័ត៌មានថៃ៖ ស្ត្រីថៃដំបូងគេ ត្រូវតុលាការកាត់ទោសប្រហារជីវិត
យោងសារព័ត៌មាន thethaige នៅថ្ងៃទី៣០ ខែកញ្ញា បានដកស្រង់ខ្លឹមសារពីទំព័រហ្វេសបុកមួយដែលមានឈ្មោះថា Nikki Chiserve ដែលចែករំលែកព័ត៌មានអំពីស្ត្រីជនជាតិថៃដំបូងគេ ត្រូវកាត់ទោសប្រហារជីវិតដោយតុលាការព្រហ្មទណ្ឌ ប៉ុន្តែក្រោយមក ក៏បន្ថយទោសឲ្យនាងជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងពាក់ព័ន្ធនឹងគណនីបោកប្រាស់ជាងមួយពាន់គណនី។
យ៉ាងណា ករណីនេះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត។ ស្របពេលដែល ប្រព័ន្ធផ្សព្វផ្សាយធំៗក្នុងប្រទែសថៃ នៅមិនទាន់បញ្ជាក់ពីលេខសំណុំរឿង និងសាលក្រមពេញលេញនៅឡើយទេ។

ទាក់ទិននឹងរឿងរ៉ាវមួយនេះដែរ បានក្លាយជាប្រធានបទដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលបច្ចុប្បន្ន។ បន្ទាប់ពីទំព័រដ៏ពេញនិយមជាច្រើនរួមទាំង Nikki Chiserve បានបង្ហាញពីរឿងរ៉ាវរបស់នារីជនជាតិថៃ អាយុ ២៥ ឆ្នាំម្នាក់ ដែលត្រូវកាត់ទោសប្រហារជីវិតដោយតុលាការព្រហ្មទណ្ឌ។ ទោះជាយ៉ាងណា បន្ទាប់ពីជនជាប់ចោទបានសារភាព ការកាត់ទោសរបស់នាង ក៏បន្ថយមកនៅក្នុងពន្ធនាគារអស់មួយជីវិតវិញ។
មិនតែប៉ុណ្ណោះ ផ្អែកតាមរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា ស្ត្រីរូបនេះមានពិរុទ្ធពីបទប្រតិបត្តិការគណនីបញ្ឆោត ដែលពាក់ព័ន្ធនឹងការដកប្រាក់ឆ្លងដែនជាង ១,០០០ និងការស្គេនមុខ (បទចោទប្រកាន់) ដែលបណ្តាលឲ្យខាតបង់សរុបជាង ១ពាន់លានបាត (ជាង៣០លានដុល្លារ) ហើយការផ្តន្ទាទោសគឺស្មើនឹងមេក្លោងធំបំផុតនៅពីក្រោយករណីមួយនេះ។
ថ្វីដ្បិតតែបទល្មើសនេះកំពុងតែកក្រើកនៅក្នុងប្រទេសថៃ ក៏ប៉ុន្តែផ្អែកតាមការស៊ើបអង្កេតរបស់ក្រុមសារព័ត៌មានធំៗបានបង្ហាញថា រឿងនេះបានចុះផ្សាយដោយទំព័រព័ត៌មានដ៏ពេញនិយមដូចជា News 3 Miti កាលពីថ្ងៃទី ២៥ ខែកញ្ញា។ វាបានចែករំលែកយ៉ាងទូលំទូលាយ ប៉ុន្តែ មិនទាន់មានរបាយការណ៍ព័ត៌មានជាលាយលក្ខណ៍អក្សរពីបណ្តាញព័ត៌មានសំខាន់ៗត្រូវគេរកឃើញ ដោយបញ្ជាក់ពីព័ត៌មានលម្អិតសំខាន់ៗដូចជា លេខសំណុំរឿង កាលបរិច្ឆេទនៃសាលក្រមរបស់តុលាការ ឬសាលក្រមពេញលេញនូវឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ថាក់ស៊ីន ដាក់សំណើសុំលើកលែងទោស ពីព្រះមហាក្សត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


