ឥណ្ឌា​ Archives - Kampuchea Thmey Daily

​ឥណ្ឌា តវ៉ា​យ៉ាង​ខ្លាំង ចំពោះ​អាមេរិក​ដែល​វាយ​ប្រហារ​​នាវា​ដឹក​ប្រេង​បណ្តាល​​​នាវិក​ឥណ្ឌា​ ៣នាក់​ស្លាប់​
​រដ្ឋាភិបាល​​ឥណ្ឌា បាន​ចាប់ផ្តើម​ត​វ៉ា​ខ្លាំង​ចំពោះ​​សហរដ្ឋអាមេរិក ដែល​យោធា​​របស់​អាមេរិក​បាន​បាញ់​ប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​​​​​ចេញ​ពី​ច្រក​​សមុទ្រ​ហ័រមូស​ បណ្តាល​ឲ្យ​នាវិក​ឥណ្ឌា​ចំនួន​៣រូប​ ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់ និង​ជួយសង្គ្រោះ​ដោយ​អូម៉ង់​ច្រើន​នាក់​ទៀត។

​សារ​ព័ត៌មា​ន The Guardian បាន​ផ្សាយ​​​នៅ​​ព្រឹកថ្ងៃទី​​១២​ខែ​មិថុនា​នេះ​ថា រដ្ឋាភិបាល​ឥណ្ឌា​​បាន​​សម្តែង​ការ​តវ៉ា​យ៉ាងខ្លាំង​ បន្ទាប់​ពី​​​នាវិក​​ឥណ្ឌា​៣នាក់​ត្រូវ​បានសម្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​យោធា​សហរដ្ឋអាមេរិក ប្រឆាំង​​​​​​កប៉ាល់​ដឹក​ប្រេង​ឆ្លងកាត់​ច្រក​ហ័រមូស​។

សារព័ត៌មាន​ Al Jazeera ក៏បានផ្សាយ​អំពី​ រដ្ឋាភិបាល​ឥណ្ឌា​កោះ​ហៅ​​បេសក​ជន​ទូត​​របស់​សហរដ្ឋអាមេរិក​​​ដើម្បី​សួរនាំ​និង​តវ៉ា​។ ​

យោង​តាម​សារព័ត៌មាន BBC ផ្សាយ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ នាវា MT Settebello មាន​បំពាក់​​ទង់​ជាតិ Palau ត្រូវបាន​វាយប្រហារ​ កាល​ពីថ្ងៃពុធ បន្ទាប់​ពីយោធាអាមេរិកចោទប្រកាន់​ថា​ ​បំពាន​ការណែ​នាំ​ពីកងកម្លាំងអាមេរិក។ ក្នុង​នាវា​មាន​នាវិក​ឥណ្ឌា​ចំនួន ២៤នាក់​ ក្នុង​នោះ ២១នាក់​ ត្រូវបាន​ជួយ​សង្គ្រោះ។

នាវា MT Settebello ។ រូបភាព៖ News18

រដ្ឋ​មន្ត្រីក្រសួងដឹក​ជញ្ជូនឥណ្ឌា លោក Sarbananda Sonowal បង្ហោះ​លើ​បណ្តាញ​សង្គម​ X ហៅឧប្បត្តិហេតុនេះ​ថា៖ « ជារឿង​ដ៏​អកុសល​យ៉ាងខ្លាំង! សាកសពរបស់បុរសទាំងបី​នាក់នឹងត្រូវ​នាំយក​ទៅ​​ប្រទេស​វិញ​ក្នុងពេលឆាប់ៗនេះ​»។

បន្ទាប់ពីការវាយប្រហារ​នេះ រដ្ឋាភិបាលឥណ្ឌាបាន​កោះហៅអនុប្រធាន​បេសកកម្មអាមេរិកប្រចាំ​ទីក្រុងដេលី​ ប្រជុំ​បន្ទាន់​។

យោធាអាមេរិក​ចោទប្រកាន់លើ​នាវា​ Settebello ពីបទរំលោភលើការ​បិទផ្លូវ​របស់អាមេរិកដោយព្យាយាម​ដឹកជញ្ជូនប្រេងពីអ៊ីរ៉ង់។

នៅ​ក្នុងការបង្ហោះមួយលើ​បណ្តាញ​សង្គម​ X បញ្ជាការកណ្តាលអាមេរិកនិយាយថា យន្តហោះមួយ​គ្រឿង​បាន​បាញ់គ្រាប់​រំសេវជាក់លាក់ ចូល​ទៅក្នុងបន្ទប់ម៉ាស៊ីន​របស់នាវាដឹកប្រេង បន្ទាប់ពី​ក្រុម​នាវិក​បរាជ័យ​ម្តងហើយម្តងទៀតក្នុងការធ្វើ​តាម​ការណែនាំ។

នាវា​នេះ ​​​ជា​នាវា​ទីពីរ​ដែល​​មាន​ក្រុម​នាវិក​ឥណ្ឌា​​ត្រូវ​បាន​វាយប្រហារ​ពី​សហរដ្ឋអាមេរិក​ក្នុង​​សប្តាហ៍​នេះ។

កាលពីថ្ងៃចន្ទ កងកម្លាំង​សហរដ្ឋអាមេរិកបានវាយប្រហារនាវា Marivex ជា​នាវាដឹកប្រេង​ដែលមានទង់​ជាតិប្រទេស​ Palau ជាមួយក្រុមនាវិកឥណ្ឌា​ក្នុងឈូងសមុទ្រអូម៉ង់ បន្ទាប់ពី​នាវា​មិនបានគោរពតាមការ​ណែនាំរបស់​យោធា​សហរដ្ឋអាមេរិក។ នេះបើយោងតាម​ទី​ភ្នាក់​ងារ Centcom ។

អាជ្ញាធរឥណ្ឌានិយាយថា ក្រុមនាវិក​ទាំង ២៤នាក់​ ត្រូវបាន​ជួយ​សង្គ្រោះដោយ​យោធាអូម៉ង់​៕

សម្រួល៖ ណឺ មិនា

The post ​ឥណ្ឌា តវ៉ា​យ៉ាង​ខ្លាំង ចំពោះ​អាមេរិក​ដែល​វាយ​ប្រហារ​​នាវា​ដឹក​ប្រេង​បណ្តាល​​​នាវិក​ឥណ្ឌា​ ៣នាក់​ស្លាប់​ appeared first on Kampuchea Thmey Daily.

ឥណ្ឌា​នឹង​បញ្ជា​ទិញ​ដ្រូន​ក្នុង​ស្រុក តម្លៃ​២ប៊ីលាន​ ក្នុង​ឆ្នាំ​នេះ​
ស្ថាប័ន​ឧស្សាហកម្ម​មួយធ្វើការជាមួយរដ្ឋាភិបាល​​ប្រាប់​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ថា ឥណ្ឌាទំនងជា​នឹងបញ្ជា​ទិញដ្រូន​សម្រាប់​យោធា តម្លៃជាង ២ប៊ីលានដុល្លារ​ពីក្រុមហ៊ុនក្នុងស្រុកនៅ​ឆ្នាំនេះ ដែល​ជាការទិញដ៏ធំ​បំផុតរបស់​ខ្លួន ខណៈជម្លោះសកល​នៅ​តែ​បន្ត​កើត​មាន​។

លោក Smit Shah ប្រធាន​ស្ថាប័នឧស្សា​ហកម្ម​និយាយថា ផែនការ​ទាំង​នោះ​ កំពុងស្ថិតក្នុង​ដំណាក់កាល​មួយ​យ៉ាង​ឆាប់​រហ័ស​ ដោយ​ការ​ដឹកជញ្ជូនរំពឹងថានឹង​ចំណាយពេលលើស​ពី១៨ ទៅ ២៤ខែ ព្រោះ​មាន​ការកើនឡើង​នៃតម្លៃពីការបញ្ជាទិញ​របស់រដ្ឋាភិបាលថ្មីៗ ក្នុង​តម្លៃ ៣១៣​លានដុល្លារ សម្រាប់​ដ្រូន​ថ្នាក់​យុទ្ធសាស្ត្រ។

ដ្រូន​របស់​ឥណ្ឌា។ រូបភាព៖ Quartz

លោក Shah ​ជា​អ្នក​ធ្វើ​ការ​ខាង​ផលិត​សព្វា​វុធ​របស់​ឥណ្ឌា តំណាង​ឱ្យ​ក្រុមហ៊ុនជាង៥៥០ និយាយ​ថា​៖ « នៅ​ដំណាក់​កាលបន្ទាប់ ការទិញដ្រូន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុងប្រទេសឥណ្ឌា​អាចលើសពី ២ប៊ី​លាន​ដុល្លារ»។

លោក Shah និយាយថា ការបញ្ជា​ទិញថ្មីៗអាចធ្វើតាម​ការ​បញ្ជា​​ទិញ​រហ័ស​ដែលធ្វើ​ឡើង​ ដើម្បីបំពេញតម្រូវការប្រតិបត្តិ​ការបន្ទាន់​ ដោយការដឹក​ជញ្ជូនប្រហែលជាត្រូវការពេល ២៤ខែ។

ជុំ​វិញ​បញ្ហា​នេះ ក្រសួងការពារជាតិ​ឥណ្ឌា​មិនបានឆ្លើយតបភ្លាមៗ​ លើ​ការបញ្ជាទិញ​ទេ។

គួរ​បញ្ជាក់​ថា ប្រទេសឥណ្ឌាមាន​ក្រុមហ៊ុនជាង៦០០ ដែល​ផលិត​ដ្រូន​និងគ្រឿងបន្លាស់ ក្នុងនោះ​ជាង១០០ក្រុម​ហ៊ុន​ ផ្តោតលើកម្មវិធី​ការពារ​ជាតិ​។

រដ្ឋាភិបាល​ក៏បាន​ពង្រីកគម្រោង​ នវានុវត្តន៍​សម្រាប់ឧត្តមភាព​ការពារជាតិ (iDEX) ដើម្បីផ្តល់​មូលនិធិគំរូ​ដើម ​អនុញ្ញាតឱ្យក្រុមហ៊ុន​តូចៗ​ទទួលបានការបញ្ជាទិញ​ដំបូង និងជួយ​ពង្រីកផលិតកម្ម​ឱ្យ​បាន​​លឿន​ជាង​មុន។

ក្នុងពេល​ជាមួយ​គ្នានេះ ក្រសួងការពារជាតិ​បានបើកឱ្យ​មាន​​ការ​​ផ្គត់ផ្គង់កាន់តែច្រើន​ដល់ក្រុមហ៊ុនចាប់ផ្តើម​អាជីវកម្មខ្នាត​តូច​ និងក្រុមហ៊ុនឯកជន ​បន្ធូរបន្ថយបទដ្ឋាន​នៃការធ្វើតេស្ត ជំរុញ​កងកម្លាំងប្រដាប់អាវុធ​ឱ្យ​បន្ថែម​តាមរយៈការបញ្ជាទិញម្តង​ហើយម្តងទៀត ធ្វើ​យ៉ាង​ណា​អាច​ឱ្យ​​ក្រុមហ៊ុន​កែលម្អផលិតផល​យ៉ាងឆាប់រហ័ស​៕

សម្រួល៖ ណឺ មិនា

The post ឥណ្ឌា​នឹង​បញ្ជា​ទិញ​ដ្រូន​ក្នុង​ស្រុក តម្លៃ​២ប៊ីលាន​ ក្នុង​ឆ្នាំ​នេះ​ appeared first on Kampuchea Thmey Daily.

ស្លាប់​២១នាក់​ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ភោជនីយ​ដ្ឋាន​មួយកន្លែង នៅ​ឥណ្ឌា
គិត​ត្រឹម​​ម៉ោង​នេះ​​​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ ២១នាក់​ស្លាប់​ នៅ​ក្នុងអគ្គិភ័យ​ដែល​ឆាបឆេះភោជនីយ​ដ្ឋាន​មួយកន្លែង​ ក្នុង​រដ្ឋធានីញូវដេលី ប្រទេស​ឥណ្ឌានៅ​ព្រឹកថ្ងៃ​ពុធ។

ក្រុមពន្លត់អគ្គិភ័យ​កុ្រង​ញូវ​ដេលី​ បាន​​ឲ្យ​ដឹង​​ថា ពួកគេបាន​ប្រញាប់ប្រញាល់​យក​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅកាន់​ភោជនីយដ្ឋាន Lemon Green នៅ​សង្កាត់ Malviya Nagar ដ៏​មមាញឹក​ក្នុង​តំបន់ South Delhi បន្ទាប់​ពីទទួល​បាន​​ការហៅទូរស័ព្ទ​អំពីអគ្គិភ័យ​នៅ​ម៉ោង​ប្រហែល ៩:៤៥នាទី​ព្រឹក។

យោង​តាមទីភ្នាក់ងារសារព័ត៌​មាន PTI ​ដែលដកស្រង់ផ្សាយ​បន្ត​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ ២០២៦ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ បាន​​និយាយថា មនុស្ស ៤០នាក់​ ត្រូវបានជួយសង្គ្រោះ​ចេញពីអគារ​ច្រើន​​ជាន់ហើយ​​បញ្ជូនទៅមន្ទីរពេទ្យ​ ដើម្បីព្យាបាល​​។

អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​ភើង​ឆេះ​នៅ​ឥណ្ឌា។ រូបភាព៖ Reuters

មន្ត្រី​​បន្ថែម​​ទៀត​ថា រថយន្ត​​ដឹក​​ទឹកធុន​តូច​​​ពីរ​​គ្រឿង ធុន​ធំ​​ពីរ​គ្រឿង រថយន្ត​ឆ្លើយតប​រហ័ស​​មួយ​គ្រឿង និង​អង្គភាព​ពន្លត់​អគ្គិភ័យ​ផ្សេងៗ​ទៀត​បាន​​ប្រញាប់ប្រញាល់​​ ដើម្បី​ទប់ស្កាត់​អគ្គិ​ភ័យ​នេះ។

មូលហេតុ​នៃ​អគ្គិភ័យ ​​​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​។

លោក Somnath Bharti អតីតសមាជិក​សភាបង្ហោះ​លើ​បណ្តាញ​សង្គម​ X អះអាងថា៖ « ភាគច្រើនជាជនជាតិ​អាហ្វ្រិកខាងត្បូង ត្រូវ​បាន​គេរកឃើញ​ថាស្លាប់ ទោះបីជារឿងនេះ​មិនទាន់ត្រូវបាន​បញ្ជាក់​ដោយមន្ត្រី​ក៏ដោយ​»។

យ៉ាង​ណា ប៉ូលិសមិនទាន់កំណត់អត្តសញ្ញាណ​ជនរងគ្រោះណា​មួយ​ ឬបញ្ជាក់ថាតើជនជាតិបរទេស​ស្ថិតក្នុងចំណោមអ្នកស្លាប់​ នៅក្នុង​អគ្គិភ័យនោះ​ឬ​អត់ទេ។

យោង​តាម​កាសែត Times of India ដក​ស្រង់​សម្តី​ លោក Jitendra Kumar ជា​ចៅ​ក្រម និយាយ​​ថា៖ « មូលហេតុ​ពិតប្រាកដនៃអគ្គិភ័យ​ នៅមិនទាន់ដឹងនៅ​ឡើយទេ ប៉ុន្តែវា​ទំនងជាថាអគ្គិភ័យនេះ​មានប្រភពមក​ពីភោជ​នីយដ្ឋានផ្ទាល់​។ មនុស្សមួយចំនួន​មកពីជាន់​ខាងលើ​ បាន​លោត​ចេញពីអគារ​ មក​លើពូកដែល​ដាក់​នៅលើផ្លូវ​ដោយអ្នកស្រុក»​។

លោកស្រី Rekha Gupta ចៅ​ហ្វាយ​ក្រុង​ញូវ​ដេលី សម្តែង​អារម្មណ៍​ស្តោក​ស្តាយ​ ចំពោះ​អ្នក​ស្លាប់​ក្នុងហេតុការណ៍ដ៏​ក្រៀម​ក្រំ​​នេះ​។ លោក​ស្រី​ថា ៖ « រដ្ឋាភិបាល​​ញូវ​ដេលី​កំពុង​​តាមដាន​ស្ថានការណ៍​​យ៉ាង​​ដិតដល់។ ជំនួយ​និង​ការគាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ​ចាំបាច់​ទាំងអស់​ ​កំពុង​​ត្រូវ​បាន​ផ្តល់​ដល់​​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់»៕

សម្រួល៖ ណឺ មិនា

The post ស្លាប់​២១នាក់​ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ភោជនីយ​ដ្ឋាន​មួយកន្លែង នៅ​ឥណ្ឌា appeared first on Kampuchea Thmey Daily.

​អានុភាព​មីស៊ីល BrahMos របស់​ឥណ្ឌា ទាក់​ចិត្ត​វៀត​ណាម ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី​​ ​ចុះកុងត្រាទិញ​
មីស៊ីល BrahMos ត្រូវ​បាន​ប្រជាជាតិ​អាស៊ីអាគ្នេយ៍វាយ​តម្លៃ​ខ្ពស់ ​​ព្រោះ​វាជាមីស៊ីលហោះហើរ​​លឿនបំផុតមួយ​របស់ពិភពលោក ដែល​ធ្វើ​ដំណើរ​ក្នុងល្បឿនជាង​​ ៣ ៧០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង(Mach២.៨ ទៅ ៣.០)។

ល្បឿន​ដ៏មហិមានេះ រួមផ្សំ​ជាមួយ​នឹង​ស្វ័យភាព​បាញ់រហ័សនិងសមត្ថភាព​ហោះរំលងសមុទ្រ ធ្វើឱ្យប្រព័ន្ធ​ការពារដែន​អាកាសរបស់​សត្រូវ​ស្ទើរ​​តែ​​មិន​អាចស្ទាក់​ចាប់​បាន​។

មីស៊ីល BrahMos របស់​ឥណ្ឌា។ រូបភាព៖ Reuters

​កាសែត The Diplomat ​បាន​ចេញ​ផ្សាយ​ដោយ​​ពណ៌នា​​​​អំពី​គុណ​សម្បត្តិយុទ្ធសាស្ត្រ​ជាក់លាក់ដែល​ជំរុញមាន​កិច្ចសន្យា​​​​​ទិញ​​​​ពីប្រទេស​​ជាសមាជិក​​​​របស់​សមាគម​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ «អាស៊ាន​»​​ មាន វៀតណាម ហ្វីលីពីន​និង​ឥណ្ឌូណេ​ស៊ី​ ដែល​កំពុង​​​ចុះ​​កុងត្រាជាមួយ​ឥណ្ឌា នាំ​យក​មីស៊ី​ល​​ប្រភេទ​នេះ​​ទុក​សម្រាប់​​​​វិស័យ​កា​រពារជាតិរបស់​ពួកគេ​។

តើ​ មីស៊ីល BrahMos មាន​​អានុ​​ភាព​​យ៉ាងណាខ្លះ​? ខាងក្រោម​នេះ​ ជា​ការ​បង្ហាញ​​​​​ព័ត៌មានខ្លះ​ៗ​អំពី​អានុភាព​នៃ​អាវុធ​​របស់​របស់​ឥណ្ឌា ដែល​ជា​មហាអំណាច​​​​នៅអាស៊ី​ខាងត្បូង និង​ជា​​ប្រទេស​គូប្រជែង​របស់ចិន​ផងដែរ៖​

១. កម្លាំង​បំផ្លិចបំផ្លាញដែល​មិនអាចប្រៀបផ្ទឹមបាន៖ ដោយ​សារតែ​ល្បឿន​លឿនស្លេវ​ដូច​ផ្លេក​បន្ទោរ​របស់​វា មីស៊ីលនេះមាន​ថាមពលដ៏​ធំ​សម្បើមពេល​ប៉ះទង្គិច ដែល​​ធ្វើ​ឱ្យ​វា​​បំផ្លាញ​នាវាចម្បាំង​ ដូច​ជា ​រថពាសដែកធន់​ធ្ងន់ ឬទីតាំង​ដីរឹង សូម្បី​តែមុនពេលក្បាល​គ្រាប់​វា​ផ្ទុះក៏ដោយ​។

២. របៀប​បាញ់​បង្ហោះ​អាចប្រើប្រាស់​បានច្រើនយ៉ាង៖ មីស៊ីល ​BrahMos អាចត្រូវបាន​ដាក់ពង្រាយនៅទូទាំងតំបន់​ដីគោក អាកាស និងកងទ័ពជើង​ទឹក ដែលអនុញ្ញាត​ឱ្យប្រទេសហ្វីលីពីន វៀតណាម ​និងឥណ្ឌូណេស៊ី កែសម្រួល​មីស៊ីល​នេះ​ជា​អាគុយប្រឆាំង​កប៉ាល់​ចល័ត​ដែលមានមូលដ្ឋាន​នៅឆ្នេរសមុទ្រ។

៣. វិសាលភាព​ពង្រីក៖ កម្លាំងមីស៊ីល​​ Brahmos នឹង​​អនុញ្ញាតឱ្យ​​ប្រទេស​ទាំងបី​​វាយប្រហារ​គោលដៅ​​លើដីគោក និង​ដែនសមុទ្រ​នៅ​ចម្ងាយ​​រហូតដល់ ២៩០គីឡូម៉ែត្រ ​អាច​ដាក់​គោល​ដៅ​ដល់​​​តំបន់​ដ៏ធំទូលាយ​​នៃ​សមុទ្រ​ចិនខាងត្បូង​ដែល​មានជម្លោះ​ឱ្យស្ថិតនៅក្នុង​ជួរ​​ការពារ និង​រារាំង​របស់ពួកគេ​។

៤. ទម្រង់​​លាក់​ខ្លួន៖ គន្លង​​ហោះហើរ​របស់​​វា ​អាច​ត្រូវ​បាន​​លៃ​តម្រូវ​​ជា​​កម្លាំង​ រួម​ទាំង​​ការ​ហោះហើរ​រយៈ​កម្ពស់​ខ្ពស់​​បន្ត​​ដោយ​​ដំណាក់​កាល​​ចុងក្រោយ​​ ដែល​​ធ្លាក់​ទាប​ដល់​​កម្ពស់ ៥-១០ម៉ែត្រ​​លើ​ផ្ទៃ​​ទឹក​ ​ដើម្បី​​គេច​​ពី​ការ​រកឃើញ​​ដោយ​រ៉ាដា​របស់​សត្រូវ​៕

សម្រួល៖ ណឺ មិនា

The post ​អានុភាព​មីស៊ីល BrahMos របស់​ឥណ្ឌា ទាក់​ចិត្ត​វៀត​ណាម ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី​​ ​ចុះកុងត្រាទិញ​ appeared first on Kampuchea Thmey Daily.

ស្ងាត់ៗ វៀតណាម​​​ចុះ​​កុង​ត្រាទិញ​មីស៊ីល​​លឿន​ជាង​សំឡេង​ពី​ឥណ្ឌា​​តម្លៃ​​ជិត ៦១០​លាន​ ហើយ ឥណ្ឌូណេស៊ី​ក៏ទិញ​ដែរ​​
ស្រប​ពេល​ពិភព​លោក​កំពុង​មាន​ភាព​តាន​តឹង​ផ្នែក​ភូមិសាស្រ្ត ជម្លោះ​ប្រដាប់​អាវុធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏ចេះ​តែ​​​​​កើន​ឡើង​​ដូចគ្នា​ រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ឥណ្ឌា ​បាន​បញ្ជាក់​ថា ប្រទេស​ខ្លួន​​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​​នាំចេញ​មីស៊ីល​ល្បឿន​លឿន​​ជាងសំឡេង BrahMos ទៅកាន់​ប្រទេសវៀតណាម ខណៈកិច្ចព្រមព្រៀងស្រដៀង​គ្នា​នេះ​ ក៏ឥណ្ឌា​​បាន​ធ្វើ​ជាមួយ​ប្រទេសឥណ្ឌូណេ​ស៊ី ។ នេះបើយោង​តាម​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ លោក Rajesh Kumar Singh អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេសសិង្ហបុរី។

យោង​តាម​សារព័ត៌មាន NDTV World ផ្សាយ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ ថ្លែងក្នុង​កិច្ច​ប្រជុំ​វេទិកា​​សន្តិសុខ Shangri-La នៅ​ប្រទេស​សិង្ហបុរី​​ រដ្ឋមន្ត្រី​​​ការ​ពារជាតិ​ឥណ្ឌា​ លោក Singh និយាយថា កិច្ចព្រមព្រៀង​ជា​មួយ​វៀតណាម​ត្រូវបានចុះហត្ថលេខា​រួច​ហើយ ទោះបីជាមិន​ទាន់​ត្រូវបាន​ប្រកាសជាសាធារណៈក៏ដោយ​។

មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​របស់​ឥណ្ឌា។ រូបភាព៖ NDTV world

លោក បន្ថែមថា៖ « ការចរចាជាមួយឥណ្ឌូណេ​ស៊ី​​ក៏​ជិត​ដល់ទីបញ្ចប់​ដែរ​ ដែល​​កិច្ចព្រមព្រៀងនេះ​អាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ​! ទាំង​​ប្រទេស​ឥណ្ឌូណេស៊ី និងវៀតណាម កិច្ចព្រមព្រៀង​កំពុងស្ថិតក្នុង​ដំណាក់កាលចុងក្រោយ។ តាមពិតទៅ សម្រាប់ប្រទេសវៀតណាម​ ​វាត្រូវបានចុះហត្ថលេខា​រួចហើយ គ្រាន់​តែ​មិនទាន់ត្រូវ​បាន​ប្រកាស​ជាសាធារណៈប៉ុណ្ណោះ​ ប៉ុន្តែចុះហត្ថលេខារួច​ហើយ»។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀងជាមួយវៀតណាម​​មាន​តម្លៃ​​ជាង ៦១០​លាន​ដុល្លារ​​ រួមបញ្ចូល​ទាំងអាគុយមីស៊ីល​ការពារឆ្នេរសមុទ្រ មីស៊ីល​ក្រុមដំបូង ការបណ្តុះ​បណ្តាល និងការគាំទ្រផ្នែក​ភស្តុភារ។

មិន​តែ​ប៉ុណ្ណោះ វៀតណាម​អាចគ្រោង​ទិញ​មីស៊ីល BrahMos ជំនាន់​បាញ់​ចេញ​ពី​​​​ទីតាំង​​​លើ​អាកាស​ នៅពេលក្រោយ​ទៀត​។

យ៉ាង​ណាមិញ ប្រទេសហ្វីលីពីន​បាន​ក្លាយជាអ្នកទិញប្រព័ន្ធមីស៊ីល ​BrahMos ពីបរទេស​ដំបូងគេ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងមួយ​មានតម្លៃជិត ៣៧៥លានដុល្លារ​ ក្នុងឆ្នាំ ២០២២។

ចំណែក​ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេ​រំពឹងថា ​នឹងក្លាយជាប្រទេសបន្ទាប់​ដែល​ទទួលបានមីស៊ីលប្រភេទ​នេះ ពេលកិច្ចព្រមព្រៀងត្រូវបាន​បញ្ចប់។

ការវិវឌ្ឍ​ទាំង​នេះកើតឡើង​ ពេលភាពតានតឹងនៅ​តែបន្តកើតមានក្នុងសមុទ្រចិន​ខាងត្បូង។ ប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីន​សុទ្ធតែមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន​លើផ្នែកខ្លះ​នៃ​សមុទ្រ។

មិន​តែ​ប៉ុណ្ណោះ មីស៊ីល BrahMos ត្រូវបានចាត់​ទុកថាជាមីស៊ីលលឿន​បំផុត​មួយ​ក្នុង​ពិភពលោក​ មានល្បឿនជាងសំឡេងប្រហែល​បីដង​។

ការ​នាំ​ចេញសម្ភារៈការពារជាតិរបស់​ឥណ្ឌាឈាន​ដល់​កម្រិត​ខ្ពស់បំផុតមិនធ្លាប់​មាន​ នៅ​ក្នុង​ឆ្នាំហិរញ្ញវត្ថុ ២០២៤-២៥ ហើយរដ្ឋាភិបាលកំណត់គោល​ដៅបង្កើន​​រហូត​ដល់ ៥.២៧ប៊ីលាន ​នៅ​ឆ្នាំ ២០៣០​ ៕

សម្រួល៖ ណឺ មិនា

The post ស្ងាត់ៗ វៀតណាម​​​ចុះ​​កុង​ត្រាទិញ​មីស៊ីល​​លឿន​ជាង​សំឡេង​ពី​ឥណ្ឌា​​តម្លៃ​​ជិត ៦១០​លាន​ ហើយ ឥណ្ឌូណេស៊ី​ក៏ទិញ​ដែរ​​ appeared first on Kampuchea Thmey Daily.

ឥណ្ឌា​​នឹងទទួល​​យន្តហោះចម្បាំង១១៤គ្រឿង ពី​បារាំង​ ក្រោយ​បញ្ចប់លិខិត​​បញ្ជាទិញ​
ខណៈ​ស្ថាន​ភាព​ពិភពលោកកាន់​តែ​តាន​តឹង​​ខ្លាំង​ផ្នែក​ភូមិសាស្រ្ត ជម្លោះ​ប្រដាប់​អាវុធ​ជា​បន្ត​បន្ទាប់ ប្រទេស​ធំៗ​នៅ​ទូទាំង​ពិភពលោក កំពុង​មមាញឹក​ផលិត​អាវុធ បញ្ជា​ទិញ ឬ​ដោះ​ដូរ​​ជាមួយ​ប្រទេស​ដទៃ​ទៀត​យ៉ាង​ដុត​ដៃ​ដុត​ជើង ដើម្បី​ទុក​ការពារ​ប្រទេស​របស់​ពួក​គេ​។

ជាក់​ស្តែង​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្មីៗ​នេះ បាន​បញ្ចប់លិខិត​​ស្នើសុំ (LoR) ​​បញ្ជា​ទិញ​យន្ត​ហោះ​ចម្បាំង​ម៉ាក​ Rafale ចំនួន​ ១១៤គ្រឿង​​ ពី​ប្រទេស​បារាំងសម្រាប់​កង​ទ័ព​អាកាសឥណ្ឌា ហើយ​រំពឹងថា​ នឹង​បញ្ជូន​លិខិត​នោះ​ទៅទីក្រុង​ប៉ារីស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។

​យន្ត​ហោះ​ចម្បាំង​ម៉ាក​ Rafale របស់​បារាំង​។ រូបភាព៖ Reuters

យោង​តាម​សារព័ត៌មាន​ឥណ្ឌា India Today ផ្សាយ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ក្រោម​កិច្ចព្រមព្រៀងដែលស្នើឡើង យន្តហោះចម្បាំង​ជិត ៩០គ្រឿង​ក្នុង​ចំណោម ១១៤គ្រឿង​ គ្រោង​នឹងផលិតនៅប្រទេស​ឥណ្ឌា​តាម​រយៈ​ភាពជាដៃគូរវាងក្រុមហ៊ុនអាកាសចរណ៍​បារាំង Dassault Aviation និង​ក្រុមហ៊ុនឥណ្ឌា​។

ប្រភពព័ត៌មាន​មួយ​ប្រាប់​សារព័ត៌មាន​ India Today ថា ពេលប្រទេស​បារាំង​ឆ្លើយតប​ទៅ​នឹង​លិខិត​ស្នើ​សុំ​ នោះ​ប្រទេសឥណ្ឌា​នឹង​បន្ត​ចេញ​សំណើ​ស្នើ​សុំ​(RFP) ជាផ្លូវការសម្រាប់​ការ​ផ្គត់ផ្គង់។

យ៉ាង​ណាមិញ លិខិត​ស្នើ​សុំ(LoR) គឺជាទំនាក់​ទំនងផ្លូវការ​រវាង​រដ្ឋាភិបាលនិងរដ្ឋាភិបាលប្រើប្រាស់​​ ដើម្បីចាប់ផ្តើមការផ្គត់ផ្គង់សម្ភារៈ​ការពារជាតិ ក្រោម​ក្របខ័ណ្ឌកិច្ចព្រមព្រៀង​លក់សម្ភារៈយោធាបរទេស(FMS) ឬកិច្ច​ព្រមព្រៀងអន្តររដ្ឋាភិបាល(IGA)។

​រដ្ឋាភិបាល​ឥណ្ឌា​រំពឹង​ថា​ ប្រទេសបារាំងនឹងឆ្លើយតប​លម្អិត​ទាក់​ទង​នឹងតម្លៃនិង​ការគាំទ្រផ្នែកភស្តុភារ បន្ទាប់មកការចរចារវាង​ភាគីទាំង​ពីរ​​។

គួរ​បញ្ជាក់​ថា កង​ទ័ពអាកាសឥណ្ឌា​មាន​យន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿងរួចហើយ ខណៈកងទ័ពជើងទឹកកំពុងរៀប​ចំដាក់​ឱ្យ​ដំណើរការយន្ត​ហោះចម្បាំង​ Rafale M ចំនួន ២៦គ្រឿង សម្រាប់ប្រតិបត្តិការដែលមាន​មូលដ្ឋានលើនាវាផ្ទុកយន្តហោះក្នុងរយៈពេលប៉ុន្មាន​ឆ្នាំខាងមុខ។

ការទិញ​យក Rafale បន្ថែមទៀត​ក៏ត្រូវបានរំពឹងថានឹងកាត់បន្ថយការ​ចំណាយលើភស្តុភារ ការថែទាំ និងការបណ្តុះបណ្តាលដោយ​សារតែប្រព័ន្ធប្រតិបត្តិការមានស្រាប់៕

សម្រួល៖ ណឺ មិនា

The post ឥណ្ឌា​​នឹងទទួល​​យន្តហោះចម្បាំង១១៤គ្រឿង ពី​បារាំង​ ក្រោយ​បញ្ចប់លិខិត​​បញ្ជាទិញ​ appeared first on Kampuchea Thmey Daily.

អត្ថបទវិចារណកថា៖ សន្ធិសញ្ញាទឹកទន្លេឥណ្ឌូស(Indus) រវាង ឥណ្ឌា និងប៉ាគីស្ថាន
សន្ធិសញ្ញាទឹកទន្លេឥណ្ឌូស (Indus Waters Treaty – IWT) គឺជាកិច្ចព្រមព្រៀងបែងចែកទឹកដ៏សំខាន់រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន។ អត្ថបទវិចារណកថា៖ សន្ធិសញ្ញាទឹកទន្លេឥណ្ឌូសកាតព្វកិច្ចមិន​ស៊ីមេទ្រី សម្បទានមិនស្មើគ្នា និងអាវុធភាវូបនីយកម្មរបស់ប៉ាគីស្ថាន

ផ្នែកទី I៖ ស្ថាបត្យកម្មនៃភាពមិនស្មើភាព-របៀបដែលសុច្ឆន្ទៈរបស់ឥណ្ឌាត្រូវបានបម្លែងជាសម្បទាន

១. សាវតារ៖ ការបែងចែកប្រព័ន្ធទន្លេ

ប្រព័ន្ធទន្លេឥណ្ឌូសមានទន្លេសំខាន់ៗចំនួនប្រាំមួយ គឺ ទន្លេឥណ្ឌូស (Indus) ទន្លេចេណាប (Chenab) ទន្លេជេលូម (Jhelum) ទន្លេរ៉ាវី (Ravi) ទន្លេប៊ីស (Beas) និងទន្លេស៊ូតឡេជ (Sutlej) ដែលហូរកាត់ទឹកដីប្រទេសឥណ្ឌា និងប៉ាគីស្ថាន។ ប្រព័ន្ធនេះមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាត គាំទ្រកសិកម្ម និងផលិតថាមពលអគ្គិសនី សម្រាប់ប្រជាជនរាប់រយលាននាក់នៅទូទាំងអាងទន្លេឥណ្ឌូសទាំងសងខាងព្រំដែន។ នៅពេលឥណ្ឌាអង់គ្លេសត្រូវបានបែងចែកនៅឆ្នាំ 1947 ប្រព័ន្ធទន្លេឥណ្ឌូសក៏ត្រូវបានបែងចែករវាងរដ្ឋស្នងតំណែងទាំងពីរផងដែរ។

ភូមិសាស្ត្របង្ហាញយ៉ាងច្បាស់ថា ប្រទេសឥណ្ឌា ក្នុងនាមជារដ្ឋនៅផ្នែកខាងលើនៃដងទន្លេ កាន់កាប់ប្រភពទឹកភាគច្រើន ខណៈដែលតំបន់កសិកម្មសំខាន់ៗរបស់ប៉ាគីស្ថាន ជាពិសេសវាលទំនាប Punjab ដែលមានប្រព័ន្ធធារាសាស្រ្តទូលំទូលាយ ពឹងផ្អែកយ៉ាងខ្លាំងលើលំហូរទឹកបន្តពីខាងកើត។ នៅខាងវិញ ប្រទេសឥណ្ឌាក៏មានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធនេះសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន នៅក្នុងរដ្ឋ Punjab និង Rajasthan ខណៈពេលកំពុងស្វែងរកស្ថិរភាព និងការធម្មតានៃទំនាក់ទំនងជាមួយប្រទេសជិតខាងថ្មីរបស់ខ្លួន។ ទោះបីមានតម្រូវការក្នុងស្រុកដ៏បន្ទាន់ក៏ដោយ ប្រទេសឥណ្ឌាបានព្រមចុះហត្ថលេខាលើសន្ធិសញ្ញាចែករំលែកទឹកដែលមានសម្បទានខ្ពស់នេះជាមួយប៉ាគីស្ថាន នៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 1960 ជាកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្របសម្រួលដោយធនាគារពិភពលោក។

២. ការចរចា-ឥណ្ឌាបានបង់ថ្លៃសម្រាប់ភាពសមហេតុផល

២.១ យុទ្ធសាស្ត្រពន្យារពេលរបស់ប្រទេសប៉ាគីស្ថាន និងសំណើរបស់ធនាគារពិភពលោក ឆ្នាំ ១៩៥៤

គន្លងនៃការចរចាត្រូវបានកំណត់តាំងពីដំបូង ដោយភាពមិនស៊ីមេទ្រីរវាងវិធីសាស្ត្រដែលមានលក្ខណៈសមហេតុផល និងស្ថាបនារបស់ប្រទេសឥណ្ឌា និងវិធីសាស្ត្រអតិបរិមារបស់ប្រទេសប៉ាគីស្ថាន ដែលជាច្រើនដងមិនសមហេតុផល និងមាននិន្នាការទាមទារអត្ថប្រយោជន៍លើសលប់សម្រាប់ខ្លួន។ ស្ថានភាពនេះបានបង្កើតភាពមិនស៊ីមេទ្រីមួយ ដែលនាំឲ្យលទ្ធផលមានអំណោយផលចំពោះប៉ាគីស្ថានលើសពីកម្រិតសមធម៌។ សំណើដំបូងរបស់ធនាគារពិភពលោក នៅថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 1954 បានបង្ហាញយ៉ាងច្បាស់ពីភាពមិនស្មើនេះ ដោយទាមទារឱ្យឥណ្ឌាធ្វើសម្បទានយ៉ាងសំខាន់៖

ការអភិវឌ្ឍទាំងអស់ដែលឥណ្ឌាបានគ្រោងទុកតាមដងទន្លេឥណ្ឌូស និង Chenab ត្រូវបានបោះបង់ ដោយអត្ថប្រយោជន៍នោះផ្ទេរទៅឱ្យប៉ាគីស្ថាន។

ឥណ្ឌាត្រូវលះបង់ការបង្វែរទឹកប្រហែល 6 MAF ពីទន្លេចេណាប។

មិនអនុញ្ញាតឱ្យឥណ្ឌាប្រើប្រាស់ទឹកទន្លេចេណាបនៅតំបន់ Merala (បច្ចុប្បន្នស្ថិតនៅប៉ាគីស្ថាន) ឡើយ។

មិនអនុញ្ញាតឱ្យមានការអភិវឌ្ឍធនធានទឹកពីប្រព័ន្ធនេះនៅតំបន់ Kutch។

បើទោះបីជាមានការរឹតបន្តឹងយ៉ាងច្រើនទាំងនេះក៏ដោយ ប្រទេសឥណ្ឌាបានទទួលយកសំណើនេះដោយសុច្ឆន្ទៈស្ទើរតែភ្លាមៗ ដោយបង្ហាញពីបំណងប្រាថ្នាពិតប្រាកដក្នុងការសម្រេចដំណោះស្រាយយ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញ ប្រទេសប៉ាគីស្ថានបានពន្យារពេលការទទួលយកជាផ្លូវការរបស់ខ្លួនរហូតជិតប្រាំឆ្នាំ គឺដល់ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 1958។ ជាលទ្ធផលនៃកាយវិការសុច្ឆន្ទៈរបស់ឥណ្ឌា ការរឹតបន្តឹងជាច្រើនត្រូវបានដាក់លើខ្លួនឥណ្ឌា ខណៈដែលប៉ាគីស្ថានបន្តអភិវឌ្ឍការប្រើប្រាស់ថ្មីៗលើទន្លេភាគខាងលិច ដោយគ្មានការរឹតបន្តឹងស្មើគ្នា។ ក្នុងន័យនេះ ប៉ាគីស្ថានបានស្រូបយកមេរៀនថា ការរារាំងមានតម្លៃចំណាយតិច ខណៈដែលកិច្ចសហប្រតិបត្តិការត្រូវការចំណាយខ្ពស់ ហើយបានអនុវត្តមេរៀននេះយ៉ាងជាប់លាប់ចាប់តាំងពីពេលនោះមក។

៣. អ្វីដែលឥណ្ឌាបានបាត់បង់៖ ទំហំនៃការលះបង់

៣.១ ការបែងចែកទឹកទន្លេ

ក្រោមរូបមន្តបែងចែកនៃសន្ធិសញ្ញា ប្រទេសឥណ្ឌាបានទទួលសិទ្ធិផ្តាច់មុខលើទន្លេខាងកើតទាំងបី គឺ ទន្លេស៊ូតឡេជ (Sutlej) ទន្លេប៊ីស (Beas) និងទន្លេរ៉ាវី (Ravi) ខណៈដែលប្រទេសប៉ាគីស្ថានទទួលបានសិទ្ធិលើទឹកនៃទន្លេខាងលិចទាំងបី គឺ ទន្លេឥណ្ឌូស (Indus) ទន្លេចេណាប (Chenab) និងទន្លេជេលូម (Jhelum)។ ទោះជាយ៉ាងណា ប្រទេសឥណ្ឌាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទន្លេខាងលិចបានតែមានកំណត់ និងមិនមែនសម្រាប់ការប្រើប្រាស់ទឹកយ៉ាងទូលំទូលាយនៅក្នុងទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែជាចម្បងសម្រាប់ការផលិតវារីអគ្គិសនីតាមដងទន្លេ ដែលស្ថិតក្រោមការកំណត់លក្ខណៈរចនាយ៉ាងតឹងរឹង និងការរឹតបន្តឹងប្រតិបត្តិការជាច្រើន។

បើគិតជាបរិមាណ ទន្លេភាគខាងកើតដែលបានបែងចែកទៅឱ្យប្រទេសឥណ្ឌាមានលំហូរប្រចាំឆ្នាំប្រហែល 33 លានអារ-ហ្វីត (MAF) ខណៈដែលទន្លេភាគខាងលិច ដែលបានបែងចែកទៅឱ្យប្រទេសប៉ាគីស្ថានមានលំហូរប្រចាំឆ្នាំប្រហែល 135 លានអារ-ហ្វីត (MAF) ដែលផ្តល់ឱ្យប្រទេសប៉ាគីស្ថានប្រហែល 80 ភាគរយនៃទឹកក្នុងប្រព័ន្ធទន្លេទាំងមូល។ ប្រទេសឥណ្ឌាទទួលបានប្រហែល 20 ភាគរយ ជាថ្នូរនឹងការលះបង់សិទ្ធិទាមទារទាំងអស់លើប្រព័ន្ធទន្លេភាគខាងលិចដែលធំជាងនេះ។ ចំណុចសំខាន់គឺថា ប្រទេសឥណ្ឌាមិនបានទទួលទឹកថ្មីណាមួយពីកិច្ចព្រមព្រៀងនេះឡើយ ប៉ុន្តែគ្រាន់តែទទួលបានការទទួលស្គាល់ជាផ្លូវការលើលំហូរទឹកដែលខ្លួនបានប្រើប្រាស់រួចហើយ ជាថ្នូរនឹងការលះបង់សិទ្ធិលើប្រព័ន្ធធំជាងនោះ។ ទោះជាយ៉ាងណា ប្រទេសឥណ្ឌាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទន្លេភាគខាងលិចបានតែមានកំណត់ និងមិនមែនសម្រាប់ការប្រើប្រាស់ទឹកយ៉ាងទូលំទូលាយនៅក្នុងទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែជាពិសេសសម្រាប់ការផលិតវារីអគ្គិសនីតាមដងទន្លេ។

៣.២ សម្បទានហិរញ្ញវត្ថុ៖ ការចំណាយដើម្បីផ្តល់ទឹក

ប្រហែលជាភាពមិនប្រក្រតីដ៏គួរឱ្យកត់សម្គាល់បំផុតនៃសន្ធិសញ្ញានេះ គឺបទប្បញ្ញត្តិផ្នែកហិរញ្ញវត្ថុ។ ប្រទេសឥណ្ឌាបានយល់ព្រមបង់ប្រាក់ប្រហែល 62 លានផោន (ប្រហែល 2.5 ពាន់លានដុល្លារ តាមតម្លៃបច្ចុប្បន្ន) ជាសំណងឱ្យប្រទេសប៉ាគីស្ថាន ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក នៅក្នុងតំបន់កាស្មៀរដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន។ ការទូទាត់នេះតំណាងឱ្យគំរូដ៏ពិសេសមួយ ដែលប្រទេសនៅផ្នែកខាងលើ ដែលបានប្រគល់ទឹកភាគច្រើននៃប្រព័ន្ធទន្លេរួចទៅហើយ ត្រូវបង់ប្រាក់បន្ថែមដល់ប្រទេសនៅផ្នែកខាងក្រោមសម្រាប់ “ឯកសិទ្ធិ” ក្នុងការធ្វើដូច្នេះ។ និយាយដោយសង្ខេប ឥណ្ឌាបានឧបត្ថម្ភឱ្យមានការទទួលយករបស់ប៉ាគីស្ថាន ចំពោះកិច្ចព្រមព្រៀងមួយដែលផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប៉ាគីស្ថាន លើបញ្ហាមូលដ្ឋាននៃការបែងចែកទឹក។

៤. ភាពអយុត្តិធម៌ផ្នែករចនាសម្ព័ន្ធនៃសន្ធិសញ្ញា

៤.១ ការរឹតបន្តឹងអសមមាត្រឯកតោភាគីលើប្រទេសឥណ្ឌា

សន្ធិសញ្ញានេះបានដាក់ចេញនូវសំណុំការរឹតបន្តឹងផ្នែករចនា និងប្រតិបត្តិការដែលមានលក្ខណៈជាក់លាក់លើការប្រើប្រាស់ទន្លេភាគខាងលិចរបស់ប្រទេសឥណ្ឌា ខណៈដែលមិនមានកាតព្វកិច្ចសមមូលត្រូវបានដាក់លើប្រទេសប៉ាគីស្ថានឡើយ៖

ប្រទេសឥណ្ឌាអាចអភិវឌ្ឍបានតែតំបន់ដាំដុះស្រោចស្រព (ICA) ក្នុងកម្រិតមានកំណត់ប៉ុណ្ណោះ នៅក្នុងទឹកដីរបស់ខ្លួន។

ប្រទេសឥណ្ឌាត្រូវប្រឈមមុខនឹងដែនកំណត់យ៉ាងតឹងរ៉ឹងលើបរិមាណទឹកដែលអាចស្តុកទុកបាន នៅក្នុងកន្លែងស្តុកទឹកណាមួយលើទន្លេភាគខាងលិច។

ប្រទេសឥណ្ឌាត្រូវគោរពតាមលក្ខណៈវិនិច្ឆ័យរចនាដែលបានកំណត់យ៉ាងតឹងរឹង សម្រាប់ទំនប់វារីអគ្គិសនីណាមួយលើទន្លេភាគខាងលិច រួមទាំងការរឹតបន្តឹងលើការប្រើប្រាស់ទឹក និងសមត្ថភាពផ្ទុកទឹក។

ការរឹតបន្តឹងទាំងនេះមានទិសដៅតែមួយគត់៖ រារាំងការអភិវឌ្ឍធនធានស្របច្បាប់របស់ប្រទេសឥណ្ឌា នៅក្នុងទឹកដីរបស់ខ្លួន ខណៈដែលមិនបានដាក់ចេញនូវតម្រូវការតម្លាភាព ឬការរឹតបន្តឹងសមមូលណាមួយលើប្រទេសប៉ាគីស្ថានឡើយ។ លទ្ធផលគឺបានបង្កើតសន្ធិសញ្ញាមួយ ដែលចាត់ទុករដ្ឋនៅផ្នែកខាងលើ-ឥណ្ឌា-ជាភាគីដែលត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងត្រូវអនុវត្ត ខណៈដែលរដ្ឋនៅផ្នែកខាងក្រោមវិញ ទទួលបានអត្ថប្រយោជន៍ពីលំហូរទឹកដែលមានការធានា។

ផ្នែកទី II៖ ការរាំងស្ទះ ការកេងប្រវ័ញ្ច និងការគណនាដោះស្រាយដែលបានពន្យារពេលយូរ

១. ការធ្វើអាវុធភាវូបនីយកម្មនៃសន្ធិសញ្ញារបស់ប្រទេសប៉ាគីស្ថាន

១.១ ការរារាំងជាប្រព័ន្ធនៃការអភិវឌ្ឍរបស់ឥណ្ឌា

ចាប់តាំងពីការចុះហត្ថលេខាលើសន្ធិសញ្ញានេះមក ប្រទេសប៉ាគីស្ថានបានប្រើប្រាស់បទប្បញ្ញត្តិដោះស្រាយជម្លោះជាប្រចាំ ដោយបម្លែងវាជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់ពន្យារពេល និងរារាំងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ជំនួសឱ្យការស្វែងរកដំណោះស្រាយជម្លោះយ៉ាងស្មោះត្រង់។ ស្ទើរតែគ្រប់គម្រោងវារីអគ្គិសនីសំខាន់ៗដែលប្រទេសឥណ្ឌាបានស្នើឡើងលើទន្លេភាគខាងលិច សូម្បីតែគម្រោងដែលត្រូវបានអនុញ្ញាតយ៉ាងច្បាស់ក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញា ក៏តែងតែប្រឈមមុខនឹងការជំទាស់ជាផ្លូវការពីប៉ាគីស្ថាន បញ្ហាប្រឈមផ្នែកបច្ចេកទេស ឬការបញ្ជូនទៅអាជ្ញាកណ្តាល។

គម្រោងនានា រួមមាន Baglihar, Kishenganga, Pakal Dul និង Tulbul សុទ្ធតែបានប្រឈមនឹងការជំទាស់យូរអង្វែងពីប្រទេសប៉ាគីស្ថាន។ ក្នុងករណីជាច្រើន ប៉ាគីស្ថានបានទទួលស្គាល់អត្ថប្រយោជន៍សក្តានុពលនៃគម្រោងរបស់ឥណ្ឌា ចំពោះការគ្រប់គ្រងលំហូរទឹក រួមទាំងការសម្របសម្រួលទឹកជំនន់ ខណៈពេលដំណាលគ្នាវិញបានប្រឆាំងនឹងគម្រោងទាំងនោះ។ គំរូនេះបង្ហាញយ៉ាងច្បាស់ថា ការជំទាស់របស់ប៉ាគីស្ថានមិនមែនផ្អែកលើការអនុលោមតាមសន្ធិសញ្ញាទេ ប៉ុន្តែជាការប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ឥណ្ឌានៅក្នុងរដ្ឋ Jammu និង Kashmir ដោយមិនគិតគូរដល់គុណសម្បត្តិផ្នែកច្បាប់ឡើយ។

១.២ និទានកថា «សង្គ្រាមទឹក» និងការដាក់ពង្រាយរបស់វា

ក្នុងពេលដំណាលគ្នា ប្រទេសប៉ាគីស្ថានបានកេងប្រវ័ញ្ចការអនុលោមតាមសន្ធិសញ្ញារបស់ប្រទេសឥណ្ឌាដែលមានភាពជាប់លាប់ ដើម្បីបង្កើត និងផ្សព្វផ្សាយនិទានកថាអន្តរជាតិមួយ ដែលពណ៌នាប្រទេសឥណ្ឌាថាជា «អ្នកឈ្លានពានទឹក» ដ៏មានសក្តានុពល។ មន្ត្រី អ្នកសិក្សា និងបណ្តាញការទូតរបស់ប៉ាគីស្ថានបានលើកឡើងជាបន្តបន្ទាប់អំពី «ការប្រើប្រាស់ទឹកជាអាវុធ» របស់ឥណ្ឌាប្រឆាំងនឹងប្រទេសប៉ាគីស្ថាន ទោះបីជាស្ថិតក្រោមសន្ធិសញ្ញាដែលឥណ្ឌាបានគោរពយ៉ាងម៉ឺងម៉ាត់ក្តី។

ការនិទានរឿងនេះ ដែលដាក់តំបន់ទន្លេខាងលើជាការគំរាមកំហែង បានបង្ហាញឱ្យឃើញ ពីប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ជាមួយទស្សនិកជនអន្តរជាតិដែលមិនសូវស្គាល់ប្រវត្តិនៃសន្ធិសញ្ញា។ ប្រទេសប៉ាគីស្ថានបានប្រើប្រាស់វាដើម្បីបង្កើតសម្ពាធការទូត ទាក់ទាញការអាណិតអាសូរពហុភាគី និងរឹតត្បិតសមត្ថភាពរបស់ឥណ្ឌាក្នុងការអះអាងសិទ្ធិស្របច្បាប់របស់ខ្លួននៅក្នុងសន្ធិសញ្ញា។

ភាពហួសចិត្តនៃយុទ្ធសាស្ត្រនេះគឺថា ប្រទេសឥណ្ឌាមិនធ្លាប់រំលោភលើសន្ធិសញ្ញាសូម្បីតែម្តងឡើយ — មិនមែនក្នុងអំឡុងសង្គ្រាមឆ្នាំ ១៩៦៥ មិនមែនក្នុងអំឡុងសង្គ្រាមឆ្នាំ ១៩៧១ មិនមែនក្នុងអំឡុងជម្លោះ Kargil ឆ្នាំ ១៩៩៩ ហើយក៏មិនមែននៅពេលណាមួយផ្សេងទៀត ក្នុងរយៈពេលជាង៦៥ឆ្នាំនៃការអនុវត្តសន្ធិសញ្ញានោះដែរ។ ទោះជាយ៉ាងណា ប្រទេសឥណ្ឌានៅតែរក្សាការអនុលោមយ៉ាងម៉ឺងម៉ាត់ ទោះបីជាប៉ាគីស្ថានបានប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគាំទ្រនិងអនុវត្តសកម្មភាពភេរវកម្មប្រឆាំងនឹងប្រទេសឥណ្ឌាក៏ដោយ។

២. ផលវិបាកសម្រាប់ប្រទេសឥណ្ឌា

២.១ សក្តានុពលអភិវឌ្ឍន៍ដែលមិនបានសម្រេច

ការរឹតបន្តឹងដែលកើតចេញពីសន្ធិសញ្ញានេះ បានបង្កផលវិបាកដែលអាចវាស់វែងបាន និងមានអាយុកាលយូរ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសឥណ្ឌា នៅក្នុងអាងទឹកទន្លេ Indus។ តំបន់ដ៏ធំល្វឹងល្វើយនៅរដ្ឋ Rajasthan និងផ្នែកខ្លះនៃរដ្ឋ Punjab ដែលអាចអភិវឌ្ឍជាដីស្រោចស្រពបាន នៅតែស្ងួតហួតហែង ឬត្រូវពឹងផ្អែកលើប្រភពទឹកជំនួសដែលមានតម្លៃខ្ពស់ជាង។ ការបាត់បង់ផលិតភាពកសិកម្មក្នុងរយៈពេលជាងប្រាំមួយទសវត្សរ៍ ក្លាយជាការខាតបង់សេដ្ឋកិច្ចដ៏ធំមួយ ដែលពិបាកវាស់តម្លៃបាន។

២.២ សក្តានុពលថាមពលវារីអគ្គិសនីដែលត្រូវបានរារាំងសម្រាប់រដ្ឋ Jammu និង Kashmir

ផលប៉ះពាល់លើរដ្ឋ Jammu និង Kashmir មានលក្ខណៈស្រួចស្រាវជាពិសេស។ ដែនដីសហភាពនេះស្ថិតនៅលើដងទន្លេភាគខាងលិច និងមានសក្តានុពលវារីអគ្គិសនីដ៏ធំសម្បើម ដែលភាគច្រើននៅមិនទាន់បានប្រើប្រាស់។ ទោះជាយ៉ាងណា ការអភិវឌ្ឍសក្តានុពលនេះត្រូវបានរារាំងពីគ្រប់ទិស ដោយសារការរឹតបន្តឹងក្នុងការរចនាសន្ធិសញ្ញា ការជំទាស់ជាប្រព័ន្ធពីប្រទេសប៉ាគីស្ថាន និងហានិភ័យជាប់លាប់នៃយន្តការដោះស្រាយជម្លោះពហុកម្រិត។ ជាលទ្ធផល ប្រជាជនក្នុងតំបន់កាន់តែយល់ឃើញថា សន្ធិសញ្ញានេះមិនមែនជាក្របខ័ណ្ឌសម្រាប់ផលប្រយោជន៍រួមទេ ប៉ុន្តែជាឧបករណ៍នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើខ្លួនពួកគេផ្ទាល់-ជាការដាក់ទណ្ឌកម្មពីខាងក្រៅ ដែលរារាំងពួកគេមិនឲ្យអភិវឌ្ឍធនធានធម្មជាតិដែលហូរកាត់ទឹកដីរបស់ពួកគេ។

២.៣ ផលប៉ះពាល់លើសន្តិសុខថាមពល

អសមត្ថភាពរបស់ប្រទេសឥណ្ឌាក្នុងការអភិវឌ្ឍសក្តានុពលវារីអគ្គិសនីនៅលើទន្លេភាគខាងលិចឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព បានបង្កផលប៉ះពាល់ដោយផ្ទាល់ដល់សន្តិសុខថាមពលជាតិ។ ការរឹតបន្តឹងរបស់សន្ធិសញ្ញានេះមានន័យថា សមត្ថភាពសក្តានុពលដ៏សំខាន់មួយ — ដែលជាប្រភពថាមពលស្អាត អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច — ត្រូវបានលះបង់យ៉ាងច្រើន ដោយសារការរារាំងជាយុទ្ធសាស្ត្ររបស់ប្រទេសប៉ាគីស្ថានចំពោះសិទ្ធិដែលមានកំណត់របស់ឥណ្ឌា នៅក្រោមកិច្ចព្រមព្រៀងមិនស៊ីមេទ្រីនេះ។

៣. ករណីរបស់ប្រទេសឥណ្ឌា

សន្ធិសញ្ញានេះត្រូវបានបង្កើតឡើង ដើម្បីសម្រេចបាននូវ «ការប្រើប្រាស់ទឹកនៃប្រព័ន្ធទន្លេ Indus ឲ្យបានពេញលេញ និងមានប្រសិទ្ធភាពបំផុត» ក្នុង «ស្មារតីនៃសុច្ឆន្ទៈ និងមិត្តភាព» ប៉ុន្តែបរិបទនោះមិនមាននៅទៀតឡើយ។ សន្ធិសញ្ញាទាំងនេះទទួលបានភាពស្របច្បាប់ មិនត្រឹមតែពីកម្លាំងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីការអនុវត្តដោយសុច្ឆន្ទៈនៃលក្ខខណ្ឌរបស់ពួកគេ ដោយប្រទេសហត្ថលេខីទាំងអស់ផងដែរ។ ការប្រើប្រាស់ភេរវកម្មដែលឧបត្ថម្ភដោយរដ្ឋរបស់ប្រទេសប៉ាគីស្ថាន ជាឧបករណ៍នៃគោលនយោបាយការបរទេសប្រឆាំងនឹងប្រទេសឥណ្ឌា ដែលបានកើតមានជាបន្តបន្ទាប់ និងមានភស្តុតាងច្បាស់លាស់ រួមទាំងការវាយប្រហារសភាឆ្នាំ ២០០១ ការវាយប្រហារនៅទីក្រុងមុំបៃឆ្នាំ ២០០៨ និងថ្មីៗនេះ ការវាយប្រហារនៅទីក្រុងប៉ាហាលហ្គាម ក្នុងខែមេសា ឆ្នាំ ២០២៥ បានធ្វើឱ្យមូលដ្ឋានគ្រឹះនៃការអនុលោមតាមសន្ធិសញ្ញា IWT របស់ឥណ្ឌាត្រូវបានចោតជាសំណួរយ៉ាងធ្ងន់ធ្ងរ។

កិច្ចព្រមព្រៀងទ្វេភាគីមិនអាចត្រូវបានអនុវត្តដោយជ្រើសរើសបានទេ៖ រដ្ឋមួយមិនអាចរំលោភលើបទដ្ឋានមូលដ្ឋាននៃការប្រព្រឹត្តអន្តររដ្ឋក្នុងពេលដំណាលគ្នា ខណៈពេលដែលទាមទារឱ្យដៃគូចរចារបស់ខ្លួនបំពេញកាតព្វកិច្ចសន្ធិសញ្ញាដែលផ្តល់អត្ថប្រយោជន៍មិនសមាមាត្រដល់ខ្លួនបាននោះទេ។ សន្ធិសញ្ញានេះមិនអាចក្លាយជាកោះនៃការអនុលោមតាមរបស់ឥណ្ឌា នៅក្នុងសមុទ្រនៃអំពើមិនស្មោះត្រង់របស់ប៉ាគីស្ថានបានឡើយ។ ជំហានរបស់ឥណ្ឌាតំណាងឱ្យការអះអាងដែលបានពន្យារពេលយូរមកហើយថា កិច្ចព្រមព្រៀងអន្តរជាតិគឺជាផ្លូវទ្វេភាគី។

៤. សេចក្តីសន្និដ្ឋាន

សន្ធិសញ្ញាទឹកទន្លេឥណ្ឌូសត្រូវបានគេចាត់ទុកជាយូរមកហើយថាជាជ័យជម្នះនៃការទូតអន្តរជាតិ។ ទោះជាយ៉ាងណា ឯកសារនេះអះអាងថា ការវាយតម្លៃបែបនេះបង្ហាញពីការយល់ខុសជាមូលដ្ឋានអំពីអ្វីដែលបានកើតឡើងពិតប្រាកដ៖ ដំណើរការចរចាមួយ ដែលការមិនចុះសម្រុងរបស់ប្រទេសប៉ាគីស្ថានត្រូវបានផ្តល់រង្វាន់ជាសម្បទាន ខណៈដែលសុច្ឆន្ទៈរបស់ប្រទេសឥណ្ឌាត្រូវបានកេងប្រវ័ញ្ចជាប្រព័ន្ធ ដើម្បីបង្កើតកិច្ចព្រមព្រៀងមួយដែលមិនយុត្តិធម៌ តាំងពីដំបូង។

យ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាបានប្រគល់ទឹកដល់ទៅប្រមាណ ៨០ ភាគរយ បង់ប្រាក់ចំនួន ៦២ លានផោន (ប្រហែល ២,៥ ពាន់លានដុល្លារ តាមតម្លៃបច្ចុប្បន្ន) ដើម្បីសម្រួលដល់ការប្រគល់នោះ ទទួលយកការរឹតបន្តឹងប្រតិបត្តិការឯកតោភាគីលើទឹកដីរបស់ខ្លួន ហើយរក្សាការអនុលោមតាមយ៉ាងម៉ឺងម៉ាត់អស់រយៈពេលជាង ៦៥ ឆ្នាំ រួមទាំងក្នុងបរិបទដែលប៉ាគីស្ថានបានបង្កសង្គ្រាមជាច្រើន និងបន្តឧបត្ថម្ភអំពើភេរវកម្មឆ្លងដែន។ ជាថ្នូរនឹងនេះ ប្រទេសឥណ្ឌាវិញទទួលបានសន្ធិសញ្ញាមួយ ដែលបានព្រមព្រៀងក្នុងស្មារតីសុច្ឆន្ទៈ ប៉ុន្តែត្រូវបានប៉ាគីស្ថានប្រើប្រាស់ជាឧបករណ៍សម្រាប់រារាំងការអភិវឌ្ឍ បង្កើត និងផ្សព្វផ្សាយនិទានកថា «សង្គ្រាមទឹក» នៅកម្រិតអន្តរជាតិដោយខ្វះមូលដ្ឋានជាក់ស្តែង និងបណ្តាលឱ្យមានការអភិវឌ្ឍមិនស្ថិតស្ថេរជាបន្តបន្ទាប់នៅក្នុងទឹកដីជាច្រើនរបស់ឥណ្ឌា។

ជំហានរបស់ប្រទេសឥណ្ឌា គឺដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន នៅក្នុងអាងទឹកទន្លេ Indus។ វាមិនមែនជាសកម្មភាពឈ្លានពានឡើយ ប៉ុន្តែជាការកែតម្រូវដែលបានពន្យារពេលយូរមកហើយ ចំពោះការរៀបចំមិនស៊ីមេទ្រីមួយ ដែលផ្អែកលើសុច្ឆន្ទៈ ដែលមិនដែលទទួលបានការតបស្នងវិញ។ ចំពោះអ្នកដែលសួរថា ហេតុអ្វីបានជាត្រូវផ្អាកសន្ធិសញ្ញានេះនៅពេលនេះ គួរត្រូវបានរំលឹកថា មិនមានពេលវេលាណាមួយដែលមិនសមស្រប សម្រាប់ការសម្រេចចិត្តត្រឹមត្រូវនោះទេ។

សូមជម្រាបថា វិចារណកថានេះ មិនឆ្លុះបញ្ចាំងពីសារព័ត៌មានកម្ពុជាថ្មី គឺជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធ៕

ដោយ៖ លោក​ Pradeep Kumar Saxena អតីតប្រធានគណកម្មការឥណ្ឌាទទួលបន្ទុកអាងទឹកឥណ្ឌូស

The post អត្ថបទវិចារណកថា៖ សន្ធិសញ្ញាទឹកទន្លេឥណ្ឌូស(Indus) រវាង ឥណ្ឌា និងប៉ាគីស្ថាន appeared first on Kampuchea Thmey Daily.

​កា​រគាំទ្រ​របស់​ឥណ្ឌា​​ដល់​អ៊ីស្រាអែល បង្កការ​ស្មុគស្មាញ​ក្នុងសង្គ្រាម​នៅ​ក្នុងតំបន់មជ្ឈិមបូព៌ា​​
ការ​គាំទ្រដ៏រឹងមាំរបស់ឥណ្ឌាចំពោះអ៊ីស្រាអែល តាម​រយៈកិច្ចសហការ​ការពារជាតិដ៏សំខាន់​មានចំនួន ៣៤% នៃ​ការ​នាំ​ចេញ​អាវុធ​របស់​អ៊ីស្រាអែល និង​ការផលិតរួមគ្នា​ដ៏សំខាន់នៃដ្រូន​ មីស៊ីល និង​បច្ចេកវិទ្យាតាម​ឃ្លាំមើល បង្កើត​ទំនាក់ទំនងស្មុគស្មាញ ផុយស្រួយ និង​មាន​ភាព​ចម្រូងចម្រាសផ្នែក​ច្បាប់។

ភាពជា​ដៃគូ​រវាង​ប្រទេស​​​ទាំងពីរ​​​​ទទួល​​រង​នូវ​ការ​រិះគន់ជាញឹកញាប់​ក្នុង​បរិបទ​នៃ​ច្បាប់​អន្តរ​ជាតិ ជាពិសេសទាក់ទងនឹងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន​។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​ Al Jazeera ផ្សាយ​កាល​ពី​ខែចុង​ខែកុម្ភៈ ឆ្នាំ​២០២៦ និងសារព័ត៌មាន​មួយចំនួន​ទៀត​ផ្សាយ​ដើម​ខែមេសា។​​

យុទ្ធោបករណ៍​​របស់​អ៊ីស្រាអែល​ក្នុង​ប្រតិបត្តិការសង្គ្រាម​នៅហ្គាហ្សា​​។ រូបភាព៖ Reuters

+ វិស័យសំខាន់ៗ​ទទួលបាន​ការគាំទ្រ​

វិស័យ​ការពារជាតិ និងផ្ទេរបច្ចេកវិទ្យា៖ ឥណ្ឌាគឺជាអ្នកទិញ​ឧបករណ៍​យោធាអ៊ីស្រាអែលធំជាងគេ ដែលពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀងរាប់​ពាន់​លានដុល្លារ។ វា​រួមបញ្ចូលទាំងការលក់និងសហការ​ផលិតអាវុធ តាម​រយៈ​កម្មវិធីទំនើបៗ ដូចជា ដ្រូនម៉ាក​​ Hermes ៩០០ និងប្រព័ន្ធ​មី​ស៊ីល​។

ការនាំចេញអាវុធ អំឡុងពេលមានជម្លោះ៖ របាយការណ៍​មួយ​បង្ហាញ​ថា ឥណ្ឌាបន្តនាំចេញ​គ្រាប់​​រ៉ុក្កែត និងគ្រឿងផ្ទុះ​ទៅកាន់អ៊ីស្រាអែល​ ​អំឡុងពេល​មាន​ជម្លោះ​នៅហ្គាហ្សា ទោះបី​ជា​ប្រទេស​នៅតំបន់​អឺរ៉ុប​​​មាន​អេស្ប៉ាញ ជាដើម បាន​​​ផ្អាក​​ផ្គត់ផ្គង់​អាវុធ​​​​​​ដល់​អ៊ីស្រាអែល​​ដោយសារតែ​ភាព​ឃោរឃៅនៃការ​វាយប្រហារ​។

ការគាំទ្រ​ផ្នែក​យុទ្ធសាស្ត្រនិងការទូត៖ ភាព​ជា​ដៃ​គូ​​ប្រទេស​ទាំង​​ពីរ​​ជំរុញ​ឱ្យ​មាន​ការរព្រួយបារម្ភរួម​គ្នា​លើអំពើភេរវកម្ម ជា​ពិសេស​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ​គោលនយោបាយ​ការបរទេស​មានលក្ខណៈស្របគ្នា និងជំរុញ​ដោយ​មនោគមវិជ្ជាក្រោមគណបក្សឥណ្ឌា​ ​BJP ។

ការព្រួយបារម្ភផ្នែកច្បាប់និងសីលធម៌៖ ការ​បន្តផ្ទេរអាវុធ អំឡុងពេល​មានវិបត្តិមនុស្សធម៌នៅហ្គាហ្សាបានទាក់ទាញការត្រួត​ពិនិត្យយ៉ាង​ម៉ត់ចត់ ដោយអ្នកជំនាញផ្នែកច្បាប់ និងតួអង្គអន្តរជាតិមួយ​ចំនួន​អះអាងថា ការគាំទ្របែបនេះ​អាចរំលោភលើច្បាប់មនុស្សធម៌អន្តរ​ជាតិ​។

+ ហេតុអ្វីបានជា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវចាត់ទុកថា ស្មុគស្មាញដល់​ច្បាប់​​អន្តរ​ជាតិ​? មាន​ហេតុ​ផល​ធំៗ​ពីរ​​ ដែល​ធ្វើ់​ឲ្យ​​​ឥណ្ឌា​ក្លាយ​ជាឆ្អឹងទទឹងក​សម្រាប់​អ្ន​​​កច្បាប់អន្តរជាតិ​ ក្នុងជម្លោះ​​​ដែល​អ៊ីស្រាអែល​​បើក​ការ​វាយប្រហារ​​លែង​​ខ្វល់​ពីកង្វល់​​​អន្តរជាតិ​​​ត ជាពិសេស​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេចាមីន ណេតាន់យ៉ាហ៊ូ​ ដែល​ព្យាយាម​ពង្រីកសង្គ្រាម​មិន​ត្រឹមតែ​នៅហ្គាហ្សា​ប៉ុណ្ណោះទេ ប៉ុន្តែ​ដល់​​ប្រទេស​អ៊ីរ៉ង់ និង លីបង់​ថែមទៀត​ ដោយ​វាយ​ប្រហារ​​និង​ការ​សម្លាប់​យ៉ាងរង្គាល​។ ហេតុផល​​​​ធំ​ទាំងពីរនោះ​ រួម​មាន៖​

ទី១) តុល្យភាព៖ ឥណ្ឌាព្យាយាមធ្វើឱ្យ​មាន​តុល្យភាពរវាងទំនាក់​ទំនងយុទ្ធសាស្ត្រនិងយោធារបស់ខ្លួន​ជាមួយអ៊ីស្រាអែល​ ​ស្រប​ពេល​ការ​គាំទ្រជាប្រពៃណី​របស់ខ្លួន​​ចំពោះបុព្វហេតុ​ប៉ាឡេស្ទីន រួមមាន​ជំនួយហិរញ្ញវត្ថុនិងការទទួល​ស្គាល់ផ្នែក​ការទូត​។

ទី២) ការត្រួតពិនិត្យអន្តរជាតិ៖ ភាពជាដៃគូការពារជាតិ​ដែល​កំពុងបន្ត និង​ជួនកាលកាន់​តែស៊ីជម្រៅ អំឡុងពេលនៃការថ្កោលទោសយ៉ាង​ខ្លាំងពី​អន្តរជាតិ​ ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល ​ប៉ុន្តែ​វត្តមាន​ឥណ្ឌា​បង្កើត​​ឲ្យ​មាន​ស្ថានភាពលំបាកមួយ​ក្នុងសហគមន៍ច្បាប់អន្តរជាតិ។

ខណៈភាពជាដៃគូប្រទេស​ទាំង​ពីរ​​មានសារៈសំខាន់​សម្រាប់គោលដៅការពារជាតិ​ផលិតនៅឥណ្ឌា និងតម្រូវការប្រឆាំង​ភេរវកម្ម តែវានាំមកនូវសម្ពាធយ៉ាង​ខ្លាំង បង្ខំឱ្យ​ឥណ្ឌារុករកគោលនយោបាយការបរទេស​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បីជៀសវាងការធ្វើឱ្យដៃគូ​នានាឃ្លាតឆ្ងាយ​ពីគ្នា​ទាំង​ស្រុង​នៅ​ប្រទេស​អារ៉ាប់ ឬផ្ទុយនឹងការឯកភាពគ្នា​អន្តរជាតិ​៕

ប្រែសម្រួល៖ ណឺ មិនា

The post ​កា​រគាំទ្រ​របស់​ឥណ្ឌា​​ដល់​អ៊ីស្រាអែល បង្កការ​ស្មុគស្មាញ​ក្នុងសង្គ្រាម​នៅ​ក្នុងតំបន់មជ្ឈិមបូព៌ា​​ appeared first on Kampuchea Thmey Daily.