Connect with us

ព័ត៌មានអន្ដរជាតិ

​កា​រគាំទ្រ​របស់​ឥណ្ឌា​​ដល់​អ៊ីស្រាអែល បង្កការ​ស្មុគស្មាញ​ក្នុងសង្គ្រាម​នៅ​ក្នុងតំបន់មជ្ឈិមបូព៌ា​​

បានផុស

នៅ

ការ​គាំទ្រដ៏រឹងមាំរបស់ឥណ្ឌាចំពោះអ៊ីស្រាអែល តាម​រយៈកិច្ចសហការ​ការពារជាតិដ៏សំខាន់​មានចំនួន ៣៤% នៃ​ការ​នាំ​ចេញ​អាវុធ​របស់​អ៊ីស្រាអែល និង​ការផលិតរួមគ្នា​ដ៏សំខាន់នៃដ្រូន​ មីស៊ីល និង​បច្ចេកវិទ្យាតាម​ឃ្លាំមើល បង្កើត​ទំនាក់ទំនងស្មុគស្មាញ ផុយស្រួយ និង​មាន​ភាព​ចម្រូងចម្រាសផ្នែក​ច្បាប់។

ភាពជា​ដៃគូ​រវាង​ប្រទេស​​​ទាំងពីរ​​​​ទទួល​​រង​នូវ​ការ​រិះគន់ជាញឹកញាប់​ក្នុង​បរិបទ​នៃ​ច្បាប់​អន្តរ​ជាតិ ជាពិសេសទាក់ទងនឹងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន​។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​ Al Jazeera ផ្សាយ​កាល​ពី​ខែចុង​ខែកុម្ភៈ ឆ្នាំ​២០២៦ និងសារព័ត៌មាន​មួយចំនួន​ទៀត​ផ្សាយ​ដើម​ខែមេសា។​​

យុទ្ធោបករណ៍​​របស់​អ៊ីស្រាអែល​ក្នុង​ប្រតិបត្តិការសង្គ្រាម​នៅហ្គាហ្សា​​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

+ វិស័យសំខាន់ៗ​ទទួលបាន​ការគាំទ្រ​

វិស័យ​ការពារជាតិ និងផ្ទេរបច្ចេកវិទ្យា៖ ឥណ្ឌាគឺជាអ្នកទិញ​ឧបករណ៍​យោធាអ៊ីស្រាអែលធំជាងគេ ដែលពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀងរាប់​ពាន់​លានដុល្លារ។ វា​រួមបញ្ចូលទាំងការលក់និងសហការ​ផលិតអាវុធ តាម​រយៈ​កម្មវិធីទំនើបៗ ដូចជា ដ្រូនម៉ាក​​ Hermes ៩០០ និងប្រព័ន្ធ​មី​ស៊ីល​។

ការនាំចេញអាវុធ អំឡុងពេលមានជម្លោះ៖ របាយការណ៍​មួយ​បង្ហាញ​ថា ឥណ្ឌាបន្តនាំចេញ​គ្រាប់​​រ៉ុក្កែត និងគ្រឿងផ្ទុះ​ទៅកាន់អ៊ីស្រាអែល​ ​អំឡុងពេល​មាន​ជម្លោះ​នៅហ្គាហ្សា ទោះបី​ជា​ប្រទេស​នៅតំបន់​អឺរ៉ុប​​​មាន​អេស្ប៉ាញ ជាដើម បាន​​​ផ្អាក​​ផ្គត់ផ្គង់​អាវុធ​​​​​​ដល់​អ៊ីស្រាអែល​​ដោយសារតែ​ភាព​ឃោរឃៅនៃការ​វាយប្រហារ​។

ការគាំទ្រ​ផ្នែក​យុទ្ធសាស្ត្រនិងការទូត៖ ភាព​ជា​ដៃ​គូ​​ប្រទេស​ទាំង​​ពីរ​​ជំរុញ​ឱ្យ​មាន​ការរព្រួយបារម្ភរួម​គ្នា​លើអំពើភេរវកម្ម ជា​ពិសេស​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ​គោលនយោបាយ​ការបរទេស​មានលក្ខណៈស្របគ្នា និងជំរុញ​ដោយ​មនោគមវិជ្ជាក្រោមគណបក្សឥណ្ឌា​ ​BJP ។

ការព្រួយបារម្ភផ្នែកច្បាប់និងសីលធម៌៖ ការ​បន្តផ្ទេរអាវុធ អំឡុងពេល​មានវិបត្តិមនុស្សធម៌នៅហ្គាហ្សាបានទាក់ទាញការត្រួត​ពិនិត្យយ៉ាង​ម៉ត់ចត់ ដោយអ្នកជំនាញផ្នែកច្បាប់ និងតួអង្គអន្តរជាតិមួយ​ចំនួន​អះអាងថា ការគាំទ្របែបនេះ​អាចរំលោភលើច្បាប់មនុស្សធម៌អន្តរ​ជាតិ​។

+ ហេតុអ្វីបានជា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវចាត់ទុកថា ស្មុគស្មាញដល់​ច្បាប់​​អន្តរ​ជាតិ​? មាន​ហេតុ​ផល​ធំៗ​ពីរ​​ ដែល​ធ្វើ់​ឲ្យ​​​ឥណ្ឌា​ក្លាយ​ជាឆ្អឹងទទឹងក​សម្រាប់​អ្ន​​​កច្បាប់អន្តរជាតិ​ ក្នុងជម្លោះ​​​ដែល​អ៊ីស្រាអែល​​បើក​ការ​វាយប្រហារ​​លែង​​ខ្វល់​ពីកង្វល់​​​អន្តរជាតិ​​​ត ជាពិសេស​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេចាមីន ណេតាន់យ៉ាហ៊ូ​ ដែល​ព្យាយាម​ពង្រីកសង្គ្រាម​មិន​ត្រឹមតែ​នៅហ្គាហ្សា​ប៉ុណ្ណោះទេ ប៉ុន្តែ​ដល់​​ប្រទេស​អ៊ីរ៉ង់ និង លីបង់​ថែមទៀត​ ដោយ​វាយ​ប្រហារ​​និង​ការ​សម្លាប់​យ៉ាងរង្គាល​។ ហេតុផល​​​​ធំ​ទាំងពីរនោះ​ រួម​មាន៖​

ទី១) តុល្យភាព៖ ឥណ្ឌាព្យាយាមធ្វើឱ្យ​មាន​តុល្យភាពរវាងទំនាក់​ទំនងយុទ្ធសាស្ត្រនិងយោធារបស់ខ្លួន​ជាមួយអ៊ីស្រាអែល​ ​ស្រប​ពេល​ការ​គាំទ្រជាប្រពៃណី​របស់ខ្លួន​​ចំពោះបុព្វហេតុ​ប៉ាឡេស្ទីន រួមមាន​ជំនួយហិរញ្ញវត្ថុនិងការទទួល​ស្គាល់ផ្នែក​ការទូត​។

ទី២) ការត្រួតពិនិត្យអន្តរជាតិ៖ ភាពជាដៃគូការពារជាតិ​ដែល​កំពុងបន្ត និង​ជួនកាលកាន់​តែស៊ីជម្រៅ អំឡុងពេលនៃការថ្កោលទោសយ៉ាង​ខ្លាំងពី​អន្តរជាតិ​ ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល ​ប៉ុន្តែ​វត្តមាន​ឥណ្ឌា​បង្កើត​​ឲ្យ​មាន​ស្ថានភាពលំបាកមួយ​ក្នុងសហគមន៍ច្បាប់អន្តរជាតិ។

ខណៈភាពជាដៃគូប្រទេស​ទាំង​ពីរ​​មានសារៈសំខាន់​សម្រាប់គោលដៅការពារជាតិ​ផលិតនៅឥណ្ឌា និងតម្រូវការប្រឆាំង​ភេរវកម្ម តែវានាំមកនូវសម្ពាធយ៉ាង​ខ្លាំង បង្ខំឱ្យ​ឥណ្ឌារុករកគោលនយោបាយការបរទេស​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បីជៀសវាងការធ្វើឱ្យដៃគូ​នានាឃ្លាតឆ្ងាយ​ពីគ្នា​ទាំង​ស្រុង​នៅ​ប្រទេស​អារ៉ាប់ ឬផ្ទុយនឹងការឯកភាពគ្នា​អន្តរជាតិ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម