ព័ត៌មានអន្ដរជាតិ
ឥណ្ឌានឹងទទួលយន្តហោះចម្បាំង១១៤គ្រឿង ពីបារាំង ក្រោយបញ្ចប់លិខិតបញ្ជាទិញ
ខណៈស្ថានភាពពិភពលោកកាន់តែតានតឹងខ្លាំងផ្នែកភូមិសាស្រ្ត ជម្លោះប្រដាប់អាវុធជាបន្តបន្ទាប់ ប្រទេសធំៗនៅទូទាំងពិភពលោក កំពុងមមាញឹកផលិតអាវុធ បញ្ជាទិញ ឬដោះដូរជាមួយប្រទេសដទៃទៀតយ៉ាងដុតដៃដុតជើង ដើម្បីទុកការពារប្រទេសរបស់ពួកគេ។
ជាក់ស្តែងប្រទេសឥណ្ឌាកាលពីថ្មីៗនេះ បានបញ្ចប់លិខិតស្នើសុំ (LoR) បញ្ជាទិញយន្តហោះចម្បាំងម៉ាក Rafale ចំនួន ១១៤គ្រឿង ពីប្រទេសបារាំងសម្រាប់កងទ័ពអាកាសឥណ្ឌា ហើយរំពឹងថា នឹងបញ្ជូនលិខិតនោះទៅទីក្រុងប៉ារីសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

យោងតាមសារព័ត៌មានឥណ្ឌា India Today ផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមកិច្ចព្រមព្រៀងដែលស្នើឡើង យន្តហោះចម្បាំងជិត ៩០គ្រឿងក្នុងចំណោម ១១៤គ្រឿង គ្រោងនឹងផលិតនៅប្រទេសឥណ្ឌាតាមរយៈភាពជាដៃគូរវាងក្រុមហ៊ុនអាកាសចរណ៍បារាំង Dassault Aviation និងក្រុមហ៊ុនឥណ្ឌា។
ប្រភពព័ត៌មានមួយប្រាប់សារព័ត៌មាន India Today ថា ពេលប្រទេសបារាំងឆ្លើយតបទៅនឹងលិខិតស្នើសុំ នោះប្រទេសឥណ្ឌានឹងបន្តចេញសំណើស្នើសុំ(RFP) ជាផ្លូវការសម្រាប់ការផ្គត់ផ្គង់។
យ៉ាងណាមិញ លិខិតស្នើសុំ(LoR) គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលប្រើប្រាស់ ដើម្បីចាប់ផ្តើមការផ្គត់ផ្គង់សម្ភារៈការពារជាតិ ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងលក់សម្ភារៈយោធាបរទេស(FMS) ឬកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល(IGA)។
រដ្ឋាភិបាលឥណ្ឌារំពឹងថា ប្រទេសបារាំងនឹងឆ្លើយតបលម្អិតទាក់ទងនឹងតម្លៃនិងការគាំទ្រផ្នែកភស្តុភារ បន្ទាប់មកការចរចារវាងភាគីទាំងពីរ។
គួរបញ្ជាក់ថា កងទ័ពអាកាសឥណ្ឌាមានយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿងរួចហើយ ខណៈកងទ័ពជើងទឹកកំពុងរៀបចំដាក់ឱ្យដំណើរការយន្តហោះចម្បាំង Rafale M ចំនួន ២៦គ្រឿង សម្រាប់ប្រតិបត្តិការដែលមានមូលដ្ឋានលើនាវាផ្ទុកយន្តហោះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ការទិញយក Rafale បន្ថែមទៀតក៏ត្រូវបានរំពឹងថានឹងកាត់បន្ថយការចំណាយលើភស្តុភារ ការថែទាំ និងការបណ្តុះបណ្តាលដោយសារតែប្រព័ន្ធប្រតិបត្តិការមានស្រាប់៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


