Apple Archives - Kampuchea Thmey Daily

លេចឮថា ស៊េរីថ្មី iPhone មានម៉ូដែលបត់ជាលើកដំបូង ហើយគ្រោងបញ្ចេញ ៣ម៉ូដែលមុន នៅខែកញ្ញាខាងមុខ
ប្រភពព័ត៌មានបច្ចេកវិទ្យាអន្តរជាតិជាច្រើន បានទម្លាយដំណឹងជាបន្តបន្ទាប់ថា Apple កំពុងត្រៀមដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីចំនួន ៣ ម៉ូដែលនៅអំឡុងខែកញ្ញាខាងមុខនេះ ដែលរួមមាន iPhone 18 Pro, iPhone 18 Pro Max និង iPhone fold ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ខណៈទំនងជានឹងពន្យាពេលបញ្ចេញម៉ូដែលស៊េរីធម្មតាទៅដល់ដើមឆ្នាំ២០១៧ វិញ។

យោងតាម CNET និង The Apple Hub ទម្លាយថា Apple កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្របញ្ចេញផលិតផល ដោយផ្តល់អាទិភាពដល់ម៉ូដែលលំដាប់ខ្ពស់ជាមុនសិន។ ដូច្នេះ នៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ ២០២៦ អតិថិជនដ៏ស្មោះស្ម័គ្ររបស់ iPhone អាចនឹងឃើញវត្តមានរបស់ iPhone 18 Pro និង iPhone 18 Pro Max អមជាមួយ iPhone fold ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាផលិតផលដ៏លេចធ្លោបំផុតរបស់ Apple ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ ប្រភពជាច្រើនក៏បានអះអាងដែរថា Apple នឹងពន្យារពេលការបញ្ចេញម៉ូដែលស៊េរីធម្មតា រួមមាន iPhone 18, iPhone 18e និង iPhone Air ទៅដល់ដើមឆ្នាំ២០២៧ វិញ។

បើតាម Mac Rumors បញ្ជាក់ថា សម្រាប់ម៉ូដែលបត់បាន គឺជ្រើសតាមគំរូបែបសៀវភៅ (Book-Style Foldable) ដែលអាចបើកពង្រីកអេក្រង់ឱ្យមានទំហំប្រហាក់ប្រហែល iPad mini ដើម្បីផ្តល់បទពិសោធប្រើប្រាស់ថ្មីសម្រាប់អតិថិជនរបស់ខ្លួន។

តែទោះជាយ៉ាងណា Apple មិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទបញ្ចេញ ឬលក្ខណៈសម្បត្តិរបស់ iPhone 18 Series នៅឡើយទេ ដោយព័ត៌មានខាងលើ គ្រាន់តែផ្អែកលើរបាយការណ៍ពីប្រភពឧស្សាហកម្មបច្ចេកវិទ្យា និងអ្នកវិភាគបច្ចេកវិទ្យាប៉ុណ្ណោះ៕

The post លេចឮថា ស៊េរីថ្មី iPhone មានម៉ូដែលបត់ជាលើកដំបូង ហើយគ្រោងបញ្ចេញ ៣ម៉ូដែលមុន នៅខែកញ្ញាខាងមុខ appeared first on Kampuchea Thmey Daily.

វៀតណាមក្លាយជាទីតាំងផលិតកម្មថ្មីរបស់ Apple សម្រាប់គ្រឿងអេឡិចត្រូនិកក្នុងផ្ទះ​
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បាន​បោះជំហាន​ដែលមិនធ្លាប់មាន ដោយ​បង្កើនការវិនិយោគនៅវៀតណាម​ តាមរយៈការដាក់ប្រទេសនេះជាទីតាំងផលិតកម្ម​ចម្បង សម្រាប់ផលិតផល​ថ្មីៗ ​រួមទាំង​កាមេរ៉ាសុវត្ថិភាព​បំពាក់បញ្ញាសិប្បនិម្មិត (AI) និងគ្រឿងអេឡិចត្រូនិកក្នុងផ្ទះផ្សេងៗ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន​ Bloomberg។

​កាមេរ៉ាសុវត្ថិភាពបំពាក់ AI​ និងឧបករណ៍គ្រប់គ្រងផ្ទះឆ្លាតវៃ  រំពឹងថានឹង​ចាប់ផ្ដើមផលិតកម្ម​នៅឆ្នាំ ២០២៦ ខណៈផលិតកម្ម​គ្រឿងអេឡិចត្រូនិក​រូបូត ដែលមានបំពាក់ម៉ូទ័រ និងឧបករណ៍ចាប់សញ្ញាសម្រាប់ចលនា (Tabletop Robot) រំពឹងថានឹង​ចាប់ផ្ដើមនៅឆ្នាំ ២០២៧។

​ការផលិតផលិតផលថ្មីទាំង៣មុខនៅវៀតណាម បង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្រ្តផលិតកម្ម​ដ៏សំខាន់របស់ក្រុមហ៊ុន Apple ដែល​កន្លងមក​ តែងតែផលិតឧបករណ៍ថ្មីៗ​នៅប្រទេសចិនមុនគេ​សិន​ មុនពេលពង្រាយ​ផលិតកម្ម​ទៅកាន់ប្រទេសដទៃ។  ​

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​អាមេរិកដដែល នឹងចាប់ដៃគូជាមួយក្រុមហ៊៊ុនផលិតរថយន្តអគ្គិសនីចិន  BYD ​លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ហាដវែរ (Hardware) របស់​ Apple ។ BYD នឹងគ្រប់គ្រងការដំឡើង​ចុងក្រោយ ការធ្វើតេស្ត និងការវេចខ្ចប់ឧបករណ៍ ដោយរៀបចំវាសម្រាប់ការដឹកជញ្ជូនទៅកាន់អតិថិជន និងហាងលក់រាយ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ​វៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្ម​​សម្រាប់ផលិតផលអេឡិចត្រូនិករបស់ Apple ផ្សេងៗ រួមទាំង​ AirPods, Apple Watch, iPad, Mac និង HomePod ជាដើម​។ ​អ្នកវិភាគមកពីកាសែត Nikkei និងសារព័ត៌មាន​ Bloomberg បានកត់សម្គាល់ថា វៀតណាមកំពុង​​ប្រែពី «ផ្កាយរណបឧស្សាហកម្ម» ទៅជា «មជ្ឈមណ្ឌលបច្ចេកវិទ្យា» ដែលមានសមត្ថភាព​រួមចំណែក​យ៉ាងស៊ីជម្រៅក្នុងវិស័យឌីហ្សាញវិស្វកម្ម និង​ការកំណត់​យក​ផលិតផល (Product Validation)។

មែនទែនទៅ ការចាប់ផ្ដើមផលិតកម្មផលិតផលថ្មីនៅវៀតណាម ឆ្លុះបញ្ចាំងសំខាន់មួយ គឺការងាកចេញពីការពឹងផ្អែកលើផលិតកម្មនៅចិន​ ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្ម​អាមេរិក-ចិន។

អាមេរិក​ដាក់ពន្ធ ២០ ភាគរយ លើទំនិញ​វៀតណាម​ ខណៈខ្ពស់ជាង ១០០ ភាគរយ លើចិន​។ អ្នកជំនាញ​ជឿ​ថា​ ការផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ​បំពាក់ AI ជំនាន់ថ្មី នៅវៀតណាមរបស់ Apple នឹង​ក្លាយជាការធ្វើតេស្ត ដើម្បីកំណត់ថាតើ​វៀតណាម​អាចវិវត្តទៅជា​មជ្ឈមណ្ឌលបច្ចេកវិទ្យា​ដែរឬយ៉ាងណា ខណៈបច្ចុប្បន្ន វៀតណាម​លេចធ្លោខាងទីតាំងដំឡើងដែលត្រូវចំណាយទាប។ ប្រសិនបើជោគជ័យ ​វាអាចជាការ​ត្រួសត្រាយផ្លូវសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការ​សាកល្បងបច្ចេកវិទ្យាផ្សេងៗដោយផ្ទាល់នាពេលអនាគត នៅ​ប្រទេសនេះ​៕

The post វៀតណាមក្លាយជាទីតាំងផលិតកម្មថ្មីរបស់ Apple សម្រាប់គ្រឿងអេឡិចត្រូនិកក្នុងផ្ទះ​ appeared first on Kampuchea Thmey Daily.

Apple ប្ដេជ្ញាបង្កើនការវិនិយោគនៅចិន ទោះ​មានភាពតានតឹងពាណិជ្ជកម្ម
នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក​ Apple លោក ធីម ឃុក (Tim Cook) កាលពីថ្ងៃពុធ បានប្តេជ្ញា​បង្កើនការវិនិយោគនៅក្នុងប្រទេសចិន បើទោះបីជាភាពតានតឹងផ្នែកពាណិជ្ជកម្មចិន-អាមេរិកកើនឡើងកាន់តែខ្លាំងក្ដី។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

​លោក ឃុក បាន​ធ្វើការប្ដេជ្ញានេះ​ក្នុង​កិច្ចប្រជុំជាមួយលោក Li Lecheng ដែល​រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) នៅទីក្រុងប៉េកាំង ​អំឡុងទស្សនកិច្ចរបស់លោក​ទៅចិន​លើក​ទី២ឆ្នាំនេះ។ ​

MIIT បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា ភាគីទាំង២ បាន «ផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Apple ​ក្នុងប្រទេសចិន និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានអេឡិចត្រូនិក»។

ដោយលើកឡើងពី «ទីផ្សារដ៏ធំ» និង «ប្រព័ន្ធឧស្សាហកម្មពេញលេញ» របស់ប្រទេសចិន លោក Li បានប្តេជ្ញាថានឹងធានាឱ្យមាន «បរិយាកាសអាជីវកម្មអំណោយផលសម្រាប់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុន Apple» ​សម្រាប់​ទីផ្សារក្នុងស្រុក។

​កិច្ចប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក​ Apple លោក ធីម ឃុក (Tim Cook) និង​រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) ​លោក Li Lecheng ដែលនៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ (១៥ តុលា ២០២៥)

សេចក្តីថ្លែងការណ៍របស់ MIIT បាននិយាយថា លោក Cook បានទទួលស្គាល់ការគាំទ្ររបស់ក្រសួងសម្រាប់​ការអភិវឌ្ឍន៍អាជីវកម្ម​របស់ Apple ខណៈ​សន្យាថាក្រុមហ៊ុននឹង «បន្តបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន និងពង្រឹងកម្រិត និងគុណភាពនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូចិន»។

គួរគូសបញ្ជាក់ថា ការប្ដេជ្ញារបស់ Apple នៅពេលនេះ ធ្វើឡើងចំពេលដែល​ភាពតានតឹងពាណិជ្ជកម្ម​អាមេរិក-ចិន បន្តតានតឹង ក្នុងបរិបទពន្ធរបស់សហរដ្ឋអាមេរិក។ កន្លងមក Apple បាន​ផ្លាស់ប្ដូរទីតាំងផលិតកម្ម​របស់ខ្លួនចេញពីចិន ទៅប្រទេសផ្សេងៗ ដូចជាឥណ្ឌា និងវៀតណាម ដើម្បីបញ្ចៀសពន្ធ ដែល​អាមេរិកកំណត់លើចិន។ ជាធម្មតា Apple ផលិតគ្រឿងអេឡិចត្រូនិក រួមទាំងទូរស័ព្ទម៉ាក iPhone នៅបរទេសដូចជាចិន ហើយនាំចូលទៅទីផ្សារអាមេរិក៕

The post Apple ប្ដេជ្ញាបង្កើនការវិនិយោគនៅចិន ទោះ​មានភាពតានតឹងពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន AI របស់ អេឡុន អេម៉ាសក៍ គ្រោងប្ដឹង Apple
មហាសេដ្ឋីពិភព​លោក​ លោក អេឡុន ម៉ាសក៍ បាន​ឱ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) xAI របស់លោក នឹង​ចាត់វិធានការផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យា Apple ដោយ​ចោទប្រកាន់ថា  Apple បាន​បំពាន​ច្បាប់ស្ដីពីការប្រកួតប្រជែងជុំវិញការគ្រប់គ្រងការចាត់លេខរៀងកម្មវិធីទូរស័ព្ទនៅលើកន្លែងដោនឡូត​ App Store។

​លោក​ ម៉ាសក៍ ​បាន​សរសេរបង្ហោះនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ «​​ ទង្វើរបស់ Apple ធ្វើឱ្យ​ក្រុមហ៊ុន AI ដទៃ ក្រៅពី OpenAI ​មិនអាច​ឡើងទៅដល់លេខ ១ នៅលើ App Store។ នេះជាការរំលោភលើច្បាប់ប្រកួតប្រជែងយ៉ាងច្បាស់។ ​xAI នឹងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់»។ លោកនិយាយបែបនេះ ដោយសម្ដៅលើ​កម្រិត​​​ពេញនិយមរបស់កម្មវិធីទូរស័ព្ទនៅលើ App Store ដែលលេខ ១​ បង្ហាញពីការពេញនិយមបំផុត។

យ៉ាងណាមិញ លោក ម៉ាសក៍ មិន​បាន​ផ្ដល់ភស្តុតាងជាក់លាក់ណាមួយ​អំពីការអះអាងរបស់លោកទេ ខណៈមកទល់ពេលនេះ ក៏មិនទាន់មាន​ក្រុមហ៊ុនពាក់ព័ន្ធណាមួយ ចេញប្រតិកម្មយ៉ាងណាដែរ។

មុនការបង្ហោះនោះ លោក ម៉ាសក៍ បាន​និយាយផងដែរថា៖ «@Apple App Store​ ហេតុអ្វីបាន​ជាបដិសេធមិនដាក់ X ឬ Grok នៅកន្លែង «ត្រូវតែមាន» ខណៈដែល X គឺជា «កម្មវិធីថ្មី» លេខ ១ នៅលើពិភព​លោក​ ហើយ Grok ជាប់លេខ ៥ នៅក្នុងចំណោមកម្មវិធីទាំងអស់? ហេតុអ្វីបាន​ជាអ្នកលេងនយោបាយ?»។  ​

បច្ចុប្បន្ន កម្មវិធីសន្ទនាស្វ័យប្រវត្តិ ChatGPT របស់ OpenAI ជាប់​ចំណាត់ថ្នាក់លេខ ១ លើមុខងារ​ «កម្មវិធីដោនឡូតឥតគិតថ្លៃ» នៅ​លើ App Store ​ខណៈគូប្រជែង Grok របស់ xAI ជាប់ចំណាត់ថ្នាក់លេខ ៥ ហើយ Gemini របស់ Google ជាប់ចំណាត់ថ្នាក់ទី ៥៧។ ​

អ្វីគួរឱ្យកត់សម្គាល់នោះគេថា ChatGPT ក៏នាំមុខគេ​ផងដែរ នៅលើកន្លែងដោយឡូនកម្មវិធី Google Play Store។ ក្រុមហ៊ុន Apple ឯណោះវិញ មាន​ភាព​ជាដៃគូជាមួយ OpenAI ដែល​ត្រូវតម្លើង ChatGPT នៅលើទូរស័ព្ទ iPhones, iPads ​និង Macs​៕

The post ក្រុមហ៊ុន AI របស់ អេឡុន អេម៉ាសក៍ គ្រោងប្ដឹង Apple appeared first on Kampuchea Thmey Daily.

Apple ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅចិនមកវិញ ក្រោយលក់ iPhone បញ្ចុះតម្លៃ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បាន​ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនមកវិញ ដោយកាន់កាប់ចំណែកទីផ្សារ​ប្រមាណ ២១,៥ ភាគរយ​ កាលពីសប្ដាហ៍មុន ក្រោយលក់ iPhone បញ្ចុះតម្លៃខ្លាំងរហូតដល់ ៣៥០ ដុល្លារ។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត VnExpress។

គេហទំព័របច្ចេកវិទ្យា PhoneArena បានរាយការណ៍ថា ​Apple បានលក់ iPhone បញ្ចុះតម្លៃដើម្បីទទួលបានសន្ទុះលក់ឡើងវិញ បន្ទាប់ពី​ធ្លាក់តំណែងកំពូលអស់ជាច្រើនខែទៅឱ្យ​គូប្រកួតប្រជែងក្នុងស្រុកចិន ដូចជា Huawei និង Xiaomi ជាដើម។ ​យុទ្ធសាស្រ្តបញ្ចុះតម្លៃបច្ចុប្បន្ន ​ត្រូវបានដាក់ចេញមុនព្រឹត្តិការណ៍ទិញទំនិញពាក់កណ្តាលឆ្នាំ​នៅចិន ពោលគឺ «618 Festival» នៅថ្ងៃទី ១៨ ខែមិថុនា។

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ​JD.com ​បានកំណត់តម្លៃ iPhone 16 Pro (128 GB) នៅតម្លៃ ៥ ៤៦៩ យន់ (៧៥៩ ដុល្លារ) ពោលគឺធ្លាក់ចុះ ២ ៥៣០ យន់ (៣៥០ ដុល្លារ) ធៀបនឹងតម្លៃផ្លូវការរបស់ Apple។ ​វេទិកា Tmall របស់ Alibaba ​បានកំណត់តម្លៃស្មាតហ្វូនម៉ាកដដែល ក្នុងតម្លៃប្រហាក់ប្រហែលគ្នា ប្រមាណ ៥ ៤៩៩ យន់។ ​​

យុទ្ធសាស្រ្តនេះបានផល ដោយ​ ​​PhoneArena បានរាយការណ៍ថា ក្នុងរយៈពេលត្រឹមតែ ១ សប្ដាហ៍ Apple លក់ទូរស័ព្ទ 16 Pros បានជាង ៥២០ ០០០ គ្រឿង និង 16 Pro Max ៣២០ ០០០ គ្រឿង។ ​

គួរគូសបញ្ជាក់ថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple ​នៅចិន ដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតមួយ​របស់​ពិភព​លោក ​បាន​ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង រួមទាំងសង្រ្គាមតម្លៃ។​

ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ក៏ជាបញ្ហាផងដែរ ដោយ​អតិថិជនចិន​ងាកទៅប្រើប្រាស់ផលិតផលក្នុងស្រុក ដោយសារតែកំណើនជាតិនិយម ចំពេលសហរដ្ឋអាមេរិក និងចិន​ ធ្វើសង្រ្គាមពាណិជ្ជកម្មពន្ធគយជាមួយ​គ្នា​៕ ​

The post Apple ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅចិនមកវិញ ក្រោយលក់ iPhone បញ្ចុះតម្លៃ appeared first on Kampuchea Thmey Daily.

ត្រាំ គំរាមដំឡើងពន្ធ ៥០% លើ EU និង ២៥% លើស្មាតហ្វូននាំចូល
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃសុក្រ លើការដាក់ដំឡើងពន្ធដល់ ៥០ ភាគរយ លើសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី ១ មិថុនា ខណៈព្រមានក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗ រួមទាំង Apple ​ថាលោកអាចនឹងយកពន្ធ ២៥ ភាគរយ លើស្មាតហ្វូននាំចូលសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការគំរាមកំហែងទាំង២នេះ ធ្វើឡើងខណៈភាពតានតឹងពាណិជ្ជកម្មសកលហាក់បានធូរស្រាល ក្រោយសហរដ្ឋអាមេរិក និងចិន​ ព្រមព្រៀងគ្នាទម្លាក់ពន្ធជាគំហុកពីអត្រាខ្ពស់កប់ពពករយៈពេល ៩០ ថ្ងៃ និងបើកផ្លូវសម្រាប់ការបន្តចរចា។

លោក ត្រាំ បានលើកឡើងជាថ្មីអំពីការត្អូញត្អែរចាស់របស់លោកថា សហភាពអឺរ៉ុបបានធ្វើដាក់ចំពោះសហរដ្ឋអាមេរិក«យ៉ាងអាក្រក់» និងដាក់កម្រិតសហរដ្ឋអាមេរិក មិនឱ្យលក់រថយន្តចូលទៅក្នុងប្លុករបស់ខ្លួន។ លោកបានបន្តយ៉ាងដូច្នេះថា៖ «ខ្ញុំ​គ្រាន់​តែ​និយាយទេ​ថា ‘ដល់​ពេលហើយ​ដែល​យើង​លេង​ហ្គេម​តាម​របៀប ​ដែល​ខ្ញុំ​ដឹង​ពី​របៀប​លេង»។

នៅពេលសាកសួរពីការរំពឹងទុកអំពីកិច្ចព្រមព្រៀងមុនថ្ងៃទី ១ ខែមិថុនាថា លោកបានថ្លែងថា៖ «ខ្ញុំមិនស្វែងរកកិច្ចព្រមព្រៀងទេ។ យើងបានកំណត់កិច្ចព្រមព្រៀងនេះ។ វាគឺ(ពន្ធ) ៥០ ភាគរយ ប៉ុន្តែនិយាយម្ដងទៀត វានឹងគ្មានពន្ធទេ បើពួកគេសាងសង់រោងចក្រនៅទីនេះ»។

ជុំវិញបញ្ហានេះផងដែរ ប្រធានពាណិជ្ជកម្ម EU លោក Maros Sefcovic បាននិយាយថា គណៈកម្មការអឺរ៉ុប បានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការធានាបាននូវកិច្ចព្រមព្រៀងដែលដំណើរការសម្រាប់ភាគីទាំង២ បន្ទាប់ពីការហៅទូរស័ព្ទកាលពីថ្ងៃសុក្រ ជាមួយសមភាគីអាមេរិក លោក Jamieson Greer និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick ។ លោកបានបន្ថែមថា ពាណិជ្ជកម្មសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក «ត្រូវតែត្រូវបានដឹកនាំដោយការគោរពគ្នាទៅវិញទៅមក មិនមែនជាការគំរាមកំហែងនោះទេ»។

ការប្រឆាំងទ្រង់ទ្រាយរបស់ ត្រាំ លើសហភាពអឺរ៉ុប កើតឡើងខណៈមានការរាយការណ៍ថា សេតវិមានរបស់រដ្ឋបាល ត្រាំ ជឿថា វឌ្ឍនភាពនៃការចរចាជាមួយប្លុកមានភាពយឺតយ៉ាវ ខណៈមកទល់ពេលនេះ គ្មានការសម្រេចណាមួយរវាងភាគីទាំង២នៅឡើយទេ។ កន្លងមក សហភាពអឺរ៉ុបបានប្ដេជ្ញាសងសឹក ទោះបីជាបង្ហាញពីចេតនានៃការចរចាក្ដី។

ជាមួយគ្នានោះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានផងដែរថា លោកនឹងដំឡើងពន្ធ ២៥ ភាគរយ លើ iPhone នាំចូលសហរដ្ឋអាមេរិក ហើយនឹងអនុវត្តដូចគ្នាចំពោះក្រុមហ៊ុន Samsung និងគ្រប់ក្រុមហ៊ុនស្មាតហ្វូន។ លោករំពឹងថា ការដំឡើង​ពន្ធលើស្មាននឹងដាក់ចេញអនុវត្តនៅចុងខែមិថុនា។ ​

គេមើលឃើញថា ការគំរាមកំហែងលើ Apple និងក្រុមហ៊ុនផ្សេងទៀត គឺជាការប៉ុនប៉ងចុងក្រោយរបស់លោក ត្រាំ ក្នុងការដាក់សម្ពាធលើពួកគេឱ្យផ្លាស់ប្ដូរទីផលិតកម្មទៅសហរដ្ឋអាមេរិក ដូចអ្វីដែលលោកបានគំរាមដែរលើក្រុមហ៊ុន​ផលិតរថយន្ត ក្រុមហ៊ុនឱសថ និងក្រុមហ៊ុនផលិតបន្ទះឈីប។ យ៉ាងណាមិញ សហរដ្ឋអាមេរិកមិនផលិតស្មាតហ្វូនច្រើននោះទេ ទោះបីជាអ្នកប្រើប្រាស់អាមេរិក ទិញទូរស័ព្ទច្រើនជាង ៦០ លានគ្រឿង/ឆ្នាំក៏ដោយ ហើយពន្ធបន្ថែម នឹងបង្កើនសម្ពាធសម្រាប់អ្នកប្រាស់៕

The post ត្រាំ គំរាមដំឡើងពន្ធ ៥០% លើ EU និង ២៥% លើស្មាតហ្វូននាំចូល appeared first on Kampuchea Thmey Daily.

Apple គ្រោង​ផ្គត់ផ្គង់ទីផ្សារអាមេរិក នូវ iPhone ទាំងអស់ពីឥណ្ឌា ដោយងាកចេញពីចិន
ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple គ្រោង​បង្វែរការផ្គត់ផ្គង់​របស់​ខ្លួន​សម្រាប់ទីផ្សារអាមេរិក ដោយ​នាំ​ចូល​ទូរស័ព្ទម៉ាក iPhone ទាំងអស់ពីប្រទេសឥណ្ឌា ​ហើយ​​ងាកចេញពីចិន​ ដោយសារតែសង្រ្គាមពាណិជ្ជកម្មដែល​ផ្ទុះឡើងក្រោម​គោលនយោបាយ​ពន្ធគយរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ។

​កាសែត Financial Times បាន​រាយការណ៍កាល​ពីសប្ដាហ៍មុន ដោយស្រង់សម្ដីប្រភព​ ៣ នាក់ ដែល​បាន​និយាយថា ផែនការរបស់ Apple ទំនងជានឹង​លឿនជាងអ្វីដែល​អ្នកវិនិយោគបានរំពឹងទុក ដោយនឹង​នាំចូល iPhone ៦០ លាន​គ្រឿង/ឆ្នាំ ពី​ឥណ្ឌា ត្រឹមចុងឆ្នាំ ២០២៦។​

ប្រភព​អះអាងថា គោលដៅរបស់ Apple គឺ​បង្កើនការផលិតទូរស័ព្ទ iPhone ​នៅឥណ្ឌាទ្វេដងក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ ពោលគឺលឿនជាងរយៈពេលជិត ២០ ឆ្នាំ ដែលក្រុមហ៊ុន​បានចំណាយដើម្បីបង្កើតផលិតកម្ម​ក្នុងប្រទេសចិន។

​គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Apple ពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន​លើផលិតកម្មស្មាតហ្វូនរបស់​ខ្លួន​ប៉ុន្តែការពឹងផ្អែកនេះ ធ្វើឱ្យក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យដែលបណ្ដាលមក​ពីសង្រ្គាមពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក។

កាលពីដើមខែមេសា Apple ​បាន​ប្រញាប់ប្រញាល់ដឹកជញ្ជូន iPhone ពី​ឥណ្ឌា បន្ទាប់ពីលោក ត្រាំ ប្រកាសពន្ធជាបន្តបន្ទាប់លើចិន ក៏ដូចជាពន្ធគយបដិការលើទំនិញនាំចូលអាមេរិកពីទូទាំងពិភពលោក​ ដែល​បង្កក្ដីបារម្ភថា វានឹងធ្វើឱ្យ iPhone ឡើងថ្លៃក្នុងទីផ្សារអាមេរិក។  ​យ៉ាងណាមិញ ក្រោយមក លោក ត្រាំ បាន​ប្រកាស​លើកលែងការដំឡើងពន្ធលើការនាំចូលគ្រឿងអេឡិចត្រូនិកពីប្រទេសចិន ​ដោយ​បំភ្លឺថា នេះជាវិធានការបណ្តោះអាសន្ន។

គួរគូសបញ្ជាក់ថា ត្រាំ បាន​ប្រកាសពន្ធ ១៤៥ ភាគរយ លើទំនិញ​ចិន ហើយចិនសងសឹកវិញ ដោយដាក់ពន្ធ ១២៥ ភាគរយ លើទំនិញ​អាមេរិក​។ ក្រោយការប្រកាសពន្ធគយបដិការនៅដើមខែមេសា ក្ដីបារម្ភពីផលប៉ះពាល់ពន្ធសម្រាប់ក្រុមហ៊ុន Apple បាន​ធ្វើឱ្យ​ក្រុមហ៊ុននេះ​ខាតបង់ទីផ្សារមូលធនរហូតដល់ ៧០០ ប៊ីលាន​ដុល្លារ​៕

The post Apple គ្រោង​ផ្គត់ផ្គង់ទីផ្សារអាមេរិក នូវ iPhone ទាំងអស់ពីឥណ្ឌា ដោយងាកចេញពីចិន appeared first on Kampuchea Thmey Daily.

អតិថិជននៅអាមេរិកសម្រុកទិញ​ iPhone ​ខ្លាចឡើងថ្លៃដោយសារ​ពន្ធ ត្រាំ
អតិថិជនរបស់​ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple នៅសហរដ្ឋអាមេរិក នាំគ្នា​សម្រុកទិញទូរស័ព្ទដៃម៉ាក iPhone ទូទាំងប្រទេស ដោយ​ខ្លាច​ថា គោលនយោបាយពន្ធគយបដិការរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ធ្វើឱ្យ​តម្លៃកើនឡើងនាពេលអនាគត។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ Bloomberg។

​អ្នកបម្រើការតាម​ទីតាំងលក់រាយរបស់ក្រុមហ៊ុន Apple ផ្សេងៗគ្នានៅទូទាំងប្រទេស បាន​អះអាងថា ហាង​របស់ពួកគេ មាន​ពោរពេញទៅដោយអតិថិជន​កាលពីចុងសប្តាហ៍កន្លងទៅ ដោយអ្នកទិញ​បាន​បង្ហាញក្ដីព្រួយបារម្ភដែលថា តម្លៃនៃឧបករណ៍អេឡិចត្រូនិករបស់​ Apple នឹងកើនឡើងយ៉ាងខ្លាំង​ ក្រោយពន្ធគយបដិការចូលជាធរមាន​នៅថ្ងៃពុធ ស្អែក នេះ​។

ទូរស័ព្ទម៉ាក iPhone ភាគច្រើន ដែលជាផលិតផល​លក់ដាច់​ និងសំខាន់បំផុតរបស់ Apple ត្រូវបានផលិត​ក្នុងប្រទេសចិន ​ដែល​​រង​ការដាក់ពន្ធសរុប​ ៥៤ ភាគរយ ​ពីលោក ត្រាំ។

បុគ្គលិកម្នាក់ បាននិយាយប្រាប់ Bloomberg ដោយសុំមិនបញ្ចេញឈ្មោះថា ហាង​ដែលគេធ្វើការ មាន​អតិថិជនជាច្រើនចូលទិញ​ ដោយ «​ស្ទើរតែគ្រប់អតិថិជនបានសួរខ្ញុំ ថាតើតម្លៃនឹងកើន​ឡើងក្នុងពេលឆាប់ៗនេះឬអត់»។ ​

ទោះបីគ្មាន​ការតម្រង់ជួរចូលទិញ​ ដូចអំឡុងពេលដាក់លក់ iPhone ដំបូងៗក៏ដោយ​ ក៏បរិយាកាស​ក្នុងហាងរបស់ Apple ​ហាក់ដូចជានៅក្នុងរដូវ​លក់ដូរដ៏មមាញឹក ដោយមានអតិថិជនប្រញាប់ប្រញាល់ចូលមក ទាំងព្រួយបារម្ភ និងសួរសំណួរអំពីលទ្ធភាពដំឡើងថ្លៃ។ ​

​ប្រភពមួយបានឱ្យដឹងថា សកម្មភាព​សម្រុកទិញ​នេះ បាននាំឱ្យមានការទិញកាន់តែច្រើន ដោយហាងលក់រាយនៅសហរដ្ឋអាមេរិករបស់ Apple បានឃើញការលក់ខ្ពស់​កាលពីចុងសប្តាហ៍មុន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ​។ យ៉ាងណាមិញ អ្នក​នាំពាក្យ​ក្រុមហ៊ុន Apple បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ជុំវិញបញ្ហា​នេះ​។

គួរគូស​បញ្ជាក់ថា ទោះបីការលក់កើនឡើងក្ដី វិបត្តិពន្ធលើទីផ្សារភាគហ៊ុនបាន​ប៉ះពាល់ខ្លាំងដល់ Apple ​ដោយតម្លៃមូលធនរបស់ក្រុមហ៊ុន បានធ្លាក់ចុះជាងកន្លះទ្រីលានដុល្លារក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ​កាលពីសប្ដាហ៍មុន​។ ​

ដើម្បី​ត្រៀម​ខ្លួន​សម្រាប់វិធាន​ការ​ពន្ធនាពេលកន្លងមក Apple បាន​និង​កំពុង​បង្កើន​ស្តុក​ ដើម្បីជា​កិច្ចខិតខំប្រឹងប្រែង​កាត់បន្ថយការខាតបង់នាពេលអនាគត ​ហើយ​​កំពុង​​បង្កើន​ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកផលិតនៅឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ជាជាងពីចិន ដែលរងនូវអត្រាពន្ធខ្ពស់ជាងឥណ្ឌា។  ​

​បន្ថែមពីនេះ Apple ​ក៏បាន​ផ្លាស់ប្តូរផលិតកម្មរបស់ខ្លួន​ទៅកាន់ប្រទេសវៀតណាម ដែលរងនូវពន្ធ​ទាបជាង​ចិនផងដែរ។ ក្រុមហ៊ុននេះ ផលិតផលិតផលដូចជា Apple Watches, Macs, AirPods, និង iPads នៅវៀតណាម ព្រមទាំងម៉ូដែល Mac មួយចំនួននៅអៀរឡង់ ថៃ និងម៉ាឡេស៊ី ជាដើម។ យ៉ាងណាមិញ ទីតាំងផលិតកម្មក្រៅចិនបច្ចុប្បន្ន ក៏រងនូវពន្ធបដិការក្នុងអត្រាខ្ពស់ ពីសហរដ្ឋអាមេរិកផងដែរ៕

The post អតិថិជននៅអាមេរិកសម្រុកទិញ​ iPhone ​ខ្លាចឡើងថ្លៃដោយសារ​ពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.