ព័ត៌មានអន្ដរជាតិ
Apple ប្ដេជ្ញាបង្កើនការវិនិយោគនៅចិន ទោះមានភាពតានតឹងពាណិជ្ជកម្ម
នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple លោក ធីម ឃុក (Tim Cook) កាលពីថ្ងៃពុធ បានប្តេជ្ញាបង្កើនការវិនិយោគនៅក្នុងប្រទេសចិន បើទោះបីជាភាពតានតឹងផ្នែកពាណិជ្ជកម្មចិន-អាមេរិកកើនឡើងកាន់តែខ្លាំងក្ដី។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

លោក ឃុក បានធ្វើការប្ដេជ្ញានេះក្នុងកិច្ចប្រជុំជាមួយលោក Li Lecheng ដែលរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) នៅទីក្រុងប៉េកាំង អំឡុងទស្សនកិច្ចរបស់លោកទៅចិនលើកទី២ឆ្នាំនេះ។
MIIT បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ភាគីទាំង២ បាន «ផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Apple ក្នុងប្រទេសចិន និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានអេឡិចត្រូនិក»។
ដោយលើកឡើងពី «ទីផ្សារដ៏ធំ» និង «ប្រព័ន្ធឧស្សាហកម្មពេញលេញ» របស់ប្រទេសចិន លោក Li បានប្តេជ្ញាថានឹងធានាឱ្យមាន «បរិយាកាសអាជីវកម្មអំណោយផលសម្រាប់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុន Apple» សម្រាប់ទីផ្សារក្នុងស្រុក។

សេចក្តីថ្លែងការណ៍របស់ MIIT បាននិយាយថា លោក Cook បានទទួលស្គាល់ការគាំទ្ររបស់ក្រសួងសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់ Apple ខណៈសន្យាថាក្រុមហ៊ុននឹង «បន្តបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន និងពង្រឹងកម្រិត និងគុណភាពនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូចិន»។
គួរគូសបញ្ជាក់ថា ការប្ដេជ្ញារបស់ Apple នៅពេលនេះ ធ្វើឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន បន្តតានតឹង ក្នុងបរិបទពន្ធរបស់សហរដ្ឋអាមេរិក។ កន្លងមក Apple បានផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់ខ្លួនចេញពីចិន ទៅប្រទេសផ្សេងៗ ដូចជាឥណ្ឌា និងវៀតណាម ដើម្បីបញ្ចៀសពន្ធ ដែលអាមេរិកកំណត់លើចិន។ ជាធម្មតា Apple ផលិតគ្រឿងអេឡិចត្រូនិក រួមទាំងទូរស័ព្ទម៉ាក iPhone នៅបរទេសដូចជាចិន ហើយនាំចូលទៅទីផ្សារអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


