បច្ចេកវិទ្យា
លេចឮថា ស៊េរីថ្មី iPhone មានម៉ូដែលបត់ជាលើកដំបូង ហើយគ្រោងបញ្ចេញ ៣ម៉ូដែលមុន នៅខែកញ្ញាខាងមុខ
ប្រភពព័ត៌មានបច្ចេកវិទ្យាអន្តរជាតិជាច្រើន បានទម្លាយដំណឹងជាបន្តបន្ទាប់ថា Apple កំពុងត្រៀមដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីចំនួន ៣ ម៉ូដែលនៅអំឡុងខែកញ្ញាខាងមុខនេះ ដែលរួមមាន iPhone 18 Pro, iPhone 18 Pro Max និង iPhone fold ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ខណៈទំនងជានឹងពន្យាពេលបញ្ចេញម៉ូដែលស៊េរីធម្មតាទៅដល់ដើមឆ្នាំ២០១៧ វិញ។

យោងតាម CNET និង The Apple Hub ទម្លាយថា Apple កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្របញ្ចេញផលិតផល ដោយផ្តល់អាទិភាពដល់ម៉ូដែលលំដាប់ខ្ពស់ជាមុនសិន។ ដូច្នេះ នៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ ២០២៦ អតិថិជនដ៏ស្មោះស្ម័គ្ររបស់ iPhone អាចនឹងឃើញវត្តមានរបស់ iPhone 18 Pro និង iPhone 18 Pro Max អមជាមួយ iPhone fold ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាផលិតផលដ៏លេចធ្លោបំផុតរបស់ Apple ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះ ប្រភពជាច្រើនក៏បានអះអាងដែរថា Apple នឹងពន្យារពេលការបញ្ចេញម៉ូដែលស៊េរីធម្មតា រួមមាន iPhone 18, iPhone 18e និង iPhone Air ទៅដល់ដើមឆ្នាំ២០២៧ វិញ។
បើតាម Mac Rumors បញ្ជាក់ថា សម្រាប់ម៉ូដែលបត់បាន គឺជ្រើសតាមគំរូបែបសៀវភៅ (Book-Style Foldable) ដែលអាចបើកពង្រីកអេក្រង់ឱ្យមានទំហំប្រហាក់ប្រហែល iPad mini ដើម្បីផ្តល់បទពិសោធប្រើប្រាស់ថ្មីសម្រាប់អតិថិជនរបស់ខ្លួន។
តែទោះជាយ៉ាងណា Apple មិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទបញ្ចេញ ឬលក្ខណៈសម្បត្តិរបស់ iPhone 18 Series នៅឡើយទេ ដោយព័ត៌មានខាងលើ គ្រាន់តែផ្អែកលើរបាយការណ៍ពីប្រភពឧស្សាហកម្មបច្ចេកវិទ្យា និងអ្នកវិភាគបច្ចេកវិទ្យាប៉ុណ្ណោះ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


