Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន AI របស់ អេឡុន អេម៉ាសក៍ គ្រោងប្ដឹង Apple

បានផុស

នៅ

មហាសេដ្ឋីពិភព​លោក​ លោក អេឡុន ម៉ាសក៍ បាន​ឱ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) xAI របស់លោក នឹង​ចាត់វិធានការផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យា Apple ដោយ​ចោទប្រកាន់ថា Apple បាន​បំពាន​ច្បាប់ស្ដីពីការប្រកួតប្រជែងជុំវិញការគ្រប់គ្រងការចាត់លេខរៀងកម្មវិធីទូរស័ព្ទនៅលើកន្លែងដោនឡូត​ App Store។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ម៉ាសក៍ ​បាន​សរសេរបង្ហោះនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ «​​ ទង្វើរបស់ Apple ធ្វើឱ្យ​ក្រុមហ៊ុន AI ដទៃ ក្រៅពី OpenAI ​មិនអាច​ឡើងទៅដល់លេខ ១ នៅលើ App Store។ នេះជាការរំលោភលើច្បាប់ប្រកួតប្រជែងយ៉ាងច្បាស់។ ​xAI នឹងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់»។ លោកនិយាយបែបនេះ ដោយសម្ដៅលើ​កម្រិត​​​ពេញនិយមរបស់កម្មវិធីទូរស័ព្ទនៅលើ App Store ដែលលេខ ១​ បង្ហាញពីការពេញនិយមបំផុត។

យ៉ាងណាមិញ លោក ម៉ាសក៍ មិន​បាន​ផ្ដល់ភស្តុតាងជាក់លាក់ណាមួយ​អំពីការអះអាងរបស់លោកទេ ខណៈមកទល់ពេលនេះ ក៏មិនទាន់មាន​ក្រុមហ៊ុនពាក់ព័ន្ធណាមួយ ចេញប្រតិកម្មយ៉ាងណាដែរ។

មុនការបង្ហោះនោះ លោក ម៉ាសក៍ បាន​និយាយផងដែរថា៖ «@Apple App Store​ ហេតុអ្វីបាន​ជាបដិសេធមិនដាក់ X ឬ Grok នៅកន្លែង «ត្រូវតែមាន» ខណៈដែល X គឺជា «កម្មវិធីថ្មី» លេខ ១ នៅលើពិភព​លោក​ ហើយ Grok ជាប់លេខ ៥ នៅក្នុងចំណោមកម្មវិធីទាំងអស់? ហេតុអ្វីបាន​ជាអ្នកលេងនយោបាយ?»។ ​

បច្ចុប្បន្ន កម្មវិធីសន្ទនាស្វ័យប្រវត្តិ ChatGPT របស់ OpenAI ជាប់​ចំណាត់ថ្នាក់លេខ ១ លើមុខងារ​ «កម្មវិធីដោនឡូតឥតគិតថ្លៃ» នៅ​លើ App Store ​ខណៈគូប្រជែង Grok របស់ xAI ជាប់ចំណាត់ថ្នាក់លេខ ៥ ហើយ Gemini របស់ Google ជាប់ចំណាត់ថ្នាក់ទី ៥៧។ ​

អ្វីគួរឱ្យកត់សម្គាល់នោះគេថា ChatGPT ក៏នាំមុខគេ​ផងដែរ នៅលើកន្លែងដោយឡូនកម្មវិធី Google Play Store។ ក្រុមហ៊ុន Apple ឯណោះវិញ មាន​ភាព​ជាដៃគូជាមួយ OpenAI ដែល​ត្រូវតម្លើង ChatGPT នៅលើទូរស័ព្ទ iPhones, iPads ​និង Macs​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម