Jack Ma Archives - Kampuchea Thmey Daily

Jack Ma ប្រាប់កំហុស និងបង្ហាញ ៣ វិធី​ជ្រើសរើស​មនុស្ស​ត្រឹមត្រូវមកធ្វើការ
ការ​រីក​ចម្រើន​ក្រុមហ៊ុន​ទាមទារ​ការ​ជួល​មនុស្ស​ដែល​ត្រឹមត្រូវ។ សម្រាប់លោក Jack Ma ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba វាគឺជាដំណើរការដែលចំណាយពេលខ្លះៗដើម្បីរៀន។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកកាលឆ្នាំ ២០១៨ លោក Jack Ma បានចែករំលែកកំហុសក្នុងការជ្រើសរើសបុគ្គលិក ដែលគាត់បានធ្វើនៅដើមដំបូងនៃការបង្កើតក្រុមហ៊ុន Alibaba ។

បន្ទាប់ពីការអំពាវនាវរកដើមទុនជុំទីមួយ មហាសេដ្ឋី ​រូបនេះរៃអង្គាសបាន៥ លានដុល្លារ។ បន្ទាប់មកគាត់បានជួលអនុប្រធានជាច្រើនពីក្រុមហ៊ុនពហុជាតិ។ អនុប្រធានផ្នែកទីផ្សារម្នាក់បានមកជួប Jack Ma ហើយបានផ្តល់សំណើដល់គាត់។ មនុស្ស​ម្នាក់​នេះ​បាន​និយាយ​ថា «​នេះ​ជា​ផែនការ​ទីផ្សារ​អាជីវកម្ម​របស់​យើង​ សម្រាប់​ឆ្នាំ​ក្រោយ​»​។

ដូចដែលវាបានប្រែក្លាយផែនការនោះមានចំនួន ១២ លានដុល្លារជាងថវិកា។ ចំនួននេះលើសពីចំនួនដែលក្រុមហ៊ុនអាចបង់បាននៅពេលនោះ។ បុរស​ម្នាក់​នេះ​បាន​និយាយ​ថា គាត់​មិន​ដែល​ធ្វើ​ផែនការ​អាជីវកម្ម​ក្រោម ១០ លាន​ដុល្លារ​ទេ។

ដូច្នេះ Jack Ma បានសារភាពថា «វាមិនមែនជាកំហុសរបស់អ្នកទេ វាជាកំហុសរបស់ខ្ញុំ»។ គាត់បានដឹងថាការជួលមនុស្សទាំងនោះគឺដូចជាដាក់ម៉ាស៊ីន Boeing 747 នៅលើត្រាក់ទ័រ។ យ៉ាងណា មហាសេដ្ឋីវ័យ៦០ឆ្នាំរូបនេះក៏បង្ហាញនូវវិធីសាស្រ្ត ៣ យ៉ាងមុនជ្រើសរើសអ្នកមកធ្វើការជាមួយ។

១ មិនត្រូវការមនុស្សល្អបំផុតទេ

ចាប់តាំងពីពេលនោះមក Alibaba បានរីកចម្រើនទៅជាក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយ​ ដែលមានបុគ្គលិកជាង ៨ម៉ឺននាក់នៅទូទាំងពិភពលោក និងជាកន្លែងដែលគួរឲ្យចង់ធ្វើការបំផុតនៅក្នុងប្រទេសចិន។ មូលដ្ឋានគ្រឹះនៃភាពជោគជ័យគឺមកពីច្បាប់ជ្រើសរើសបុគ្គលិកកំពូលរបស់ Jack Ma៖ ចៀសវាង «ល្អបំផុត និង អ្នកជំនាញ»។

គាត់បាននិយាយថា «ខ្ញុំស្អប់ការជួលមនុស្សដែលដាក់ពាក្យធ្វើជាអ្នកជំនាញ។ ដោយសារតែគ្មាននរណាម្នាក់ជាអ្នកជំនាញលើអនាគត ពួកគេតែងតែជាអ្នកជំនាញលើអតីតកាល»។ លោក​បញ្ជាក់​បន្ថែម​ថា គ្មាន​មនុស្ស​ណា​ល្អ​ជាង​គេ​នោះ​ទេ។ ពួកគេសុទ្ធតែជាមនុស្សនៅក្នុងក្រុមហ៊ុនរបស់អ្នក ហើយអ្នកបណ្តុះបណ្តាលពួកគេឲ្យក្លាយជាមនុស្សល្អបំផុត។ ពីពេលនោះមក លោកបានចាប់ផ្តើមដោយជួលមនុស្សដែលមានឆន្ទៈចង់រៀន និងមិនខ្លាចកំហុស។

២ EQ និង IQ

បេក្ខជន​ដែល Jack Ma ជ្រើសរើស​មិន​តម្រូវ​ឲ្យក្លាយ​ជា​បេក្ខជន​ល្អ​បំផុត​នោះ​ទេ។ តាមពិតទៅគាត់ល្បីខាងគេចវេះពីសមិទ្ធិផលខ្ពស់។ គាត់ចូលចិត្តជួលមនុស្សដែលមិនមែនជាសិស្សពូកែក្នុងសាលា។ Jack Ma ពន្យល់ថា ឥស្សរជននៃសាកលវិទ្យាល័យ ងាយបាក់ទឹកចិត្តនៅពេលដែលពួកគេជួបប្រទះការលំបាកនៅក្នុងពិភពពិត។

ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា បេក្ខជននៅតែត្រូវតែមានភាពវៃឆ្លាតជាក់លាក់ ដើម្បីបន្តជាមួយនឹងបរិយាកាសអាជីវកម្មដែលផ្លាស់ប្តូរជានិច្ច។ មែនទែនទៅ គាត់ចូលចិត្តមនុស្សដែលមានកម្រិតអារម្មណ៍ល្អ (EQ) ដោយសារតែគាត់មើលឃើញថាពួកគេជាអ្នកដឹកនាំល្អ និងជាបុគ្គលិកក្រុមដែលមានប្រសិទ្ធភាព។ តែ​បើ​គេ​មិន​ឆ្លាត គេ​មិន​ទៅ​ណា​ឆ្ងាយ​ទេ។ គាត់និយាយថា «អ្នកត្រូវតែមាន EQ ដើម្បីធ្វើការជាមួយអ្នកដទៃ និង IQ ដើម្បីដឹងពីអ្វីដែលអ្នកកំពុងធ្វើ» ។

៣ អ្នកសុទិដ្ឋិនិយម

Jack Ma ឲ្យតម្លៃលើសុទិដ្ឋិនិយម។ នេះ​ជា​លក្ខណៈ​មួយ​ដែល​ជួយ​គាត់​បង្កើត​ក្រុមហ៊ុន Alibaba ឲ្យក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស។ សុទិដ្ឋិនិយម​ អាចជួយមនុស្សប្រែក្លាយស្ថានភាពលំបាកទៅជាអំណោយផលមួយ។ ក្នុងនាមជាអ្នកជំនួញ ប្រសិនបើអ្នកមិនមានសុទិដ្ឋិនិយមទេ អ្នកនឹងមានបញ្ហា។ ដូច្នេះ មនុស្សដែលខ្ញុំជ្រើសរើសត្រូវតែមានសុទិដ្ឋិនិយមយ៉ាងពិតប្រាកដ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋី Jack Ma សម្រេចចិត្តបោះបង់តំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Ant Group

The post Jack Ma ប្រាប់កំហុស និងបង្ហាញ ៣ វិធី​ជ្រើសរើស​មនុស្ស​ត្រឹមត្រូវមកធ្វើការ appeared first on Kampuchea Thmey Daily.

មហាសេដ្ឋី Jack Ma បោះបង់តំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Ant Group
ក្រុមហ៊ុន Ant Group កាលពីថ្ងៃសៅរ៍បានប្រកាសថា លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន fintech យក្សរបស់ចិន សម្រេចចិត្តឈប់គ្រប់គ្រងក្រុមហ៊ុនទៀតហើយ។

Ant Group គឺជាសាខារបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba Group ដែលបង្កើតឡើងដោយ Ma និងដំណើរការកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ Alipay ជាមួយនឹងអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់។

ដោយកាលពីខែ​ វិច្ចិកា ឆ្នាំ​ ២០២០ កន្លងទៅ ក្រុមហ៊ុននេះ បានលុបចោលភាគហ៊ុន​ IPO ជាង ៣៧ពាន់លានដុល្លាររបស់ខ្លួន បន្ទាប់ពីនិយ័តករហិរញ្ញវត្ថុរដ្ឋាភិបាលចិន ណែនាំឱ្យធ្វើការកែតម្រូវរុះរើរចនាសម្ព័ន្ធផ្លាកយីហោចេញ។

ដោយឡែក ការបោះបង់ក្រុមហ៊ុនរបស់លោក Ma បានធ្វើ​​ឱ្យអ្នកវិភាគមួយចំនួនយល់ឃើញថា វាជាផ្លូវមួយដើម្បីឱ្យក្រុមហ៊ុនអាចស្តារ IPO របស់ខ្លួនឡើងវិញបាន ខណៈក្រុមអ្នកសង្កេតការណ៍ផ្សេងទៀត​ និយាយថា ក្រុមហ៊ុននេះទំនងជាធ្វើតាមការចង់បានរបស់អាជ្ញាធរចិន ដែលបានប្រាប់ក្រុមហ៊ុនឱ្យរុះរើអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលចិនបានពង្រឹងជំហររបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុន Ant Group បានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សទៅកាន់ការផ្តល់ប្រាក់កម្ចី និងការធានារ៉ាប់រងខ្នាតតូច ដោយប្រើប្រាស់មូលដ្ឋានអតិថិជនដ៏ធំរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Ant Group ត្រូវបានរដ្ឋាភិបាលចិនបង្ខំឱ្យលុបចោលការចុះបញ្ជីទីផ្សាររបស់ខ្លួនភ្លាមៗ បន្ទាប់ពីលោក Ma បានរិះគន់និយតករហិរញ្ញវត្ថុរបស់ប្រទេសចិនក្នុងខែតុលា ឆ្នាំ ២០២០៕

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ NHK

The post មហាសេដ្ឋី Jack Ma បោះបង់តំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Ant Group appeared first on Kampuchea Thmey Daily.

ក្រុម​​ហ៊ុន​សេដ្ឋី​ Jack​ Ma​ គ្រោង​​បញ្ចេញ​​​​ប្រាក់​​១០០​​ប៊ី​​លាន​​ដុល្លារ​​វាយ​​លុក​​ទី​ផ្សារ​​អាស៊ាន
ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​យក្ស​​របស់​ចិន Alibaba ដែល​មាន​មហា​សេដ្ឋី Jack Ma ជា​ស្ថាបនិក បាន​ដាក់​គោល​ដៅ​វិនិយោគ​​​សម្រាប់​ទីផ្សារក្រុម​ហ៊ុន​ Lazada របស់​ខ្លួន​ប្រចាំ​​តំបន់​អាស៊ាន​ជា​មួយ​នឹង​កញ្ចប់​ទឹក​ប្រាក់​ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ​អាមេរិក។

ផែន​ការ​​ត្រូវ​បាន​​ចែក​រំលែក​ជា​មួយ​ក្រុម​អ្នក​វិនិយោគ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ និង​​​ពេល​ល្ងាច​​បាន​​បង្ហាញ​ចេញ​​សាធារណៈ​​តាម​អនឡាញ​ដែល​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​​ដែល​បាន​ចូល​ទៅ​ក្នុង​ទី​ផ្សារ​អាស៊ាន​​តាំង​ពី​ឆ្នាំ​២០១៦​មក​​​​​ប្រកួត​ប្រជែង​​​ជា​មួយ​ដៃគូ​កាន់​តែ​ខ្លាំង។

លោក Jack Ma

យោង​តាម​ការ​បង្ហាញឃើញ​ថា ក្រុម​ហ៊ុន Lazada បាន​វិនិយោគ​ទឹក​ប្រាក់​២១​ប៊ីលាន​ដុល្លារ​អាមេរិកនៅ​ក្នុង​បរិមាណ​ទំនិញ​សរុប (GMV) ​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០២០​ដល់​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១។ វា​សង្ឃឹម​ថា នឹង​​ទទួល​បាន​​​អតិថិជន​​ប្រមាណ​៣០០​លាន​នាក់​ដែល​កើន​ឡើង​ទ្វេ​ដង បើ​ប្រៀប​ធៀប​នឹង​បច្ចុប្បន្ន។

បើ​ប្រៀប​ធៀប​​គ្នា ក្រុម​ហ៊ុន​ Shopee របស់​ក្រុម​ហ៊ុនមេ Sea Ltd ដែលមាន​ទី​ផ្សារ​ឈាន​មុខ​គេ​បាន​ដំណើរ​ការ​ទឹក​ប្រាក់​៣៥.៤​ប៊ី​លាន​ដុល្លារក្នុងបរិមាណ​ទំនិញ​សរុបសម្រាប់​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២០។

បើ​និយាយ​ពី​ចំណាត់​ថ្នាក់ ក្រុម​ហ៊ុនរបស់​ Alibaba នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​លេខ​២​គឺ​ក្រុម​ហ៊ុន MercadoLibre Inc និង​លេខ​១ Shopee។

ក្រុម​ហ៊ុន Lazada បាន​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ក្រុម​ហ៊ុនមេ​ Alibaba បាន​ទិញយក​មក​គឺ​​នាយក​ប្រតិបត្តិ​២រូប​បាន​ចុះ​ចេញ​មុន​ពេល​នាយក​ប្រតិត្តិ​ថ្មី (CEO)​ លោក Chun Li បាន​​ដឹក​នាំ​នៅ​ក្នុង​ឆ្នាំ​២០២០។

កាល​ពី​ដើម​ខែ​នេះ ក្រុម​ហ៊ុន​យក្ស Alibaba បាន​ប្រកាសពី​ការ​រុះ​រើ​នាយក​ប្រតិបត្តិ​ម្នាក់​ដែល​បាន​ឃើញ​លោក Jiang Fan ដែល​ធ្លាប់​ដឹក​នាំ​ក្រុម​ហ៊ុន Taobao និង Tmall ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​អង្គភាព​ពាណិជ្ជកម្ម​ឌីជីថល​អន្តរជាតិ​ដែល​ទើប​បង្កើត​ថ្មី​ដែល​រាប់​បញ្ចូល​ទាំងក្រុម​ហ៊ុន​​ Lazada និង​ AliExpress ដែល​មាន​គោល​ដៅ​លើ​ផ្នែក​ខ្លះ​នៅ​អឺរ៉ុប និង​អាមេរិក​ខាង​ត្បូង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

The post ក្រុម​​ហ៊ុន​សេដ្ឋី​ Jack​ Ma​ គ្រោង​​បញ្ចេញ​​​​ប្រាក់​​១០០​​ប៊ី​​លាន​​ដុល្លារ​​វាយ​​លុក​​ទី​ផ្សារ​​អាស៊ាន appeared first on Kampuchea Thmey Daily.

Jack Ma បង្ហាញមុខលើកដំបូង ក្រោយបាត់ដំណឹងរាប់ខែ (មានវីដេអូ)
លោក Jack Ma ទើបតែបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈចក្រភពបច្ចេកវិទ្យារបស់លោក នៅតែបន្តដោះស្រាយជាមួយនឹងបញ្ហាប្រឈមពីនិយតករចិន។

មហាសេដ្ឋីជាសហស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះ បានលេចមុខជាថ្មីនៅថ្ងៃពុធនេះ ក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណែតដោយសារព័ត៌មាន Tianmu News ដែលជាសម្ព័ន្ធនៃកាសែតផ្លូវការរបស់រដ្ឋាភិបាលខេត្ត Zhejiang។

លោក Ma មិនបានបង្ហាញមុខជាសាធារណៈ ឬតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទេចាប់តាំងពីចុងខែតុលាមក ពោលគឺជាងមួយសប្តាហ៍មុនពេលដែលសម្ព័ន្ធហិរញ្ញវត្ថុរបស់ Alibaba គឺ Ant Group គ្រោងនឹងចុះបញ្ជីនៅផ្សារហ៊ុនសៀងហៃនិងហុងកុង។ ការដាក់លក់ភាគហ៊ុនត្រូវបានរារាំងដោយនិយតករចិននៅនាទីចុងក្រោយ ហើយក្រុមហ៊ុនរបស់លោកត្រូវបានទីក្រុងប៉េកាំង កំណត់គោលដៅថាជាផ្នែកមួយនៃការបង្ក្រាបលើបច្ចេកវិទ្យា។

នៅក្នុងវីដេអូដែលកាសែត Tianmu News និយាយថាថតនៅព្រឹកថ្ងៃពុធនេះ, លោក Ma ត្រូវបានគេឃើញនិយាយទៅកាន់គ្រូបង្រៀនរាប់សិបនាក់ នៅតំបន់ជនបទរបស់ប្រទេសចិនក្នុងពិធីប្រគល់រង្វាន់មួយ ដែលត្រូវនឹងថ្ងៃឈប់សម្រាករបស់ចិនគឺពិធីបុណ្យ Laba។

លោក Ma បាននិយាយនៅក្នុងវីដេអូនោះថា “យើងនឹងជួបគ្នាម្តងទៀតបន្ទាប់ពីជំងឺរាតត្បាតបញ្ចប់”។ លោក Ma និយាយថា ការៀបចំតាមបែបប្រពៃណីសម្រាប់ពិធីនេះ ត្រូវបានលុបចោលដោយសារតែជំងឺកូវីដ១៩។

វីដេអូដែលបង្ហោះដោយកាសែត Tianmu News ក៏បង្ហាញ លោក Ma ទៅទស្សនាសាលាបឋមសិក្សាមួយក្នុងទីក្រុង Hangzhou កាលពីដើមខែនេះផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់

The post Jack Ma បង្ហាញមុខលើកដំបូង ក្រោយបាត់ដំណឹងរាប់ខែ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់
មហាសេដ្ឋីចិនលោក Jack Ma មិនមែនបាត់ខ្លួនទេហើយលោកគ្រាន់តែមិនចង់ចេញមុខប៉ុណ្ណោះ។ នេះបើយោងតាមប្រភពនៅខាងក្នុងក្រុមហ៊ុន Alibaba ក្រោយពេលមានព័ត៌មានលេចឮថា លោកបានបាត់ខ្លួនបន្ទាប់ពីសុន្ទរកថាមួយស្តីពីកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេស។

ប្រភពនៅខាងក្នុងក្រុមហ៊ុនបានប្រាប់ Fox Business ថា បច្ចុប្បន្នលោកកំពុងលាក់ខ្លួនប៉ុន្តែមិនមែនបាត់ខ្លួនឬត្រូវឃុំឃាំងនោះទេ។

នាមជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលទទួលបានជោគជ័យបំផុតនិងនិយាយឥតសំចៃមាត់របស់ប្រទេសចិន លោក Ma បានរិះគន់ខ្លាំងៗចំពោះនិយតករហិរញ្ញវត្ថុនិងធនាគាររបស់រដ្ឋនៅក្នុងសុន្ទរកថានៅទីក្រុងសៀងហៃកាលពីខែតុលា។

លោកបានអំពាវនាវឲ្យមានកំណែទម្រង់ប្រព័ន្ធមួយដែលបង្ក្រាបការច្នៃប្រឌិតអាជីវកម្មនិងបានប្រៀបធៀបបទបញ្ញត្តិធនាគារពិភពលោកទៅនឹង “ក្លឹបមនុស្សចាស់”។

លោក Ma និយាយកាលពីថ្ងៃទី២៤ខែតុលាក្នុងទីក្រុង សៀងហៃ ថា “ប្រព័ន្ធហិរញ្ញវត្ថុថ្ងៃនេះគឺជាកេរ្តិ៍ដំណែលនៃយុគសម័យឧស្សាហកម្ម។ យើងត្រូវតែបង្កើតថ្មីសម្រាប់យុវជននិងមនុស្សជំនាន់ក្រោយ។ យើងត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធបច្ចុប្បន្ន”។

សុន្ទរកថានេះបានធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បាយ៉ាងខ្លាំងដោយចាត់ទុកការរិះគន់របស់លោក Ma ថាជាការវាយប្រហារទៅលើសិទ្ធិអំណាចរបស់គណបក្សកុម្មុយនិស្តនិងនាំឲ្យមានការគៀបសង្កត់យ៉ាងខ្លាំងទៅលើសកម្មភាពអាជីវកម្មរបស់លោក Ma។

នៅខែវិច្ឆិកា មន្រ្តីក្នុងទីក្រុងប៉េកាំងបានស្តីបន្ទោសលោក Ma និងបានផ្អាកការដាក់លក់ភាគហ៊ុន ៣៧ពាន់លានដុល្លារពីក្រុមហ៊ុន Ant Group របស់លោកតាមបញ្ជាផ្ទាល់របស់លោកប្រធានាធិបតី Xi។

បន្ទាប់មក ពួកគេបានផ្តល់ដំបូន្មានដល់លោក Ma ឲ្យបន្តនៅក្នុងប្រទេសចិនមុនពេលចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងភាពផ្តាច់មុខលើក្រុមហ៊ុន Alibaba Group របស់លោក Ma នៅថ្ងៃបុណ្យណូអែល។ ទីក្រុងប៉េកាំងក៏បានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group របស់លោក Ma កាត់បន្ថយប្រតិបត្តិការរបស់ខ្លួនផងដែរ។ បន្ទាប់មកលោក Ma ក៏បានបាត់ខ្លួនតែម្តង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក

ចុចអាន៖ ភរិយាជេកម៉ា៖​ ស្វាមី​ខ្ញុំ​មិនមែន​ជា​បុរស​សង្ហា​ទេ ​ខ្ញុំ​​ស្រលាញ់​គាត់​ ព្រោះ​…

The post តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់ appeared first on Kampuchea Thmey Daily.

ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក
ពិភពលោកទាំងមូលកំពុងផ្តោតការចាប់អារម្មណ៍ទៅលើថាតើលោក Jack Ma កំពុងស្ថិតនៅឯណាបន្ទាប់ពីមានរបាយការណ៍ថា ស្ថាបនិកក្រុមហ៊ុន Alibaba និង Ant Group រូបនេះបានបាត់មុខពីក្រសែភ្នែកសាធារណៈជនចាប់តាំងពីចុងខែតុលាមកម្ល៉េះ។

នៅថ្ងៃទី២៤ខែតុលា លោក Ma បានថ្លែងសុន្ទរកថាប្រើពាក្យខ្លាំងៗប្រឆាំងនឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិនទៅកាន់ទស្សនិកជនដែលសុទ្ធតែជាមន្រ្តីជាន់ខ្ពស់។ ប៉ុន្មានថ្ងៃក្រោយមក អាជ្ញាធរចិនបានបញ្ឈប់ការដាក់លក់ភាគហ៊ុនរបស់ Ant ជាបន្ទាន់ដែលនេះជាសកម្មភាពមួយត្រូវបានគេជឿថា ជាប់ទាក់ទងទៅនឹងសុន្ទរកថាដ៏ចម្រូងចម្រាសរបស់លោក Ma។

បន្ទាប់មក រដ្ឋាភិបាលចិនបានប្រាប់ដល់ក្រុមហ៊ុននេះឲ្យកែលម្អអាជីវកម្មរបស់ខ្លួន យោងទៅតាមច្បាប់ដែលជាហេតុធ្វើឲ្យអនាគតរបស់ខ្លួនស្ថិតក្នុងភាពស្រពិចស្រពិល។

ទន្ទឹមនឹងនេះ និយ័តករចិនបានបើកការស៊ើបអង្កេតដែលមិនធ្លាប់មានពីមុនមកទៅលើក្រុមហ៊ុន Alibaba ពាក់ព័ន្ធអាកប្បកិរិយាផ្តាច់មុខ។

លោក Ma ត្រូវបានគេស្គាល់ថាជាមនុស្សនិយាយមិនចេះខ្លាចនិងស្រលាញ់ភាពចេញមុខចេញមាត់។ ការបាត់ខ្លួនរបស់គាត់ពីព្រឹត្តិការណ៍ថ្មីៗរួមទាំងកម្មវិធីទូរទស្សន៍ល្បីឈ្មោះមួយផងដែរបានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង។

ខណៈដែលបណ្តាញសង្គម Weibo ឬគេហៅថា Twitter របស់ចិនមិនបាន Block ការស្វែងរកពាក្យ​ “Jack Ma បាត់ខ្លួននោះ, ការបង្ហោះនានាហាក់ដូចជាគ្មានរឿងអ្វីទាំងអស់។ នៅកន្លែងផ្សេងទៀតលើអ៊ីនធើណិតរបស់ចិន អ្នកប្រើប្រាស់កំពុងតាមដាននៅក្នុងក្រុម WeChat ថាតើលោក Ma បានបាត់ខ្លួនឬភៀសខ្លួនចេញពីប្រទេស។

វាមិនមែនជារឿងចម្លែកទេដែលអ្នកឃើញអ្នកមានៗចិនសម្រេចចិត្តគេចមុខក្នុងគ្រាលំបាក។ បន្ទាប់ពីលោក Richard Liu ត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ស្ថាបនិកដ៏ឆ្នើមនៃគេហទំព័រ JD.com រូបនេះបានបដិសេធចូលរួមព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន។

ប្រភពព័ត៌មានមួយបានប្រាប់ TechCrunch ថា ស្ថាបនិកក្រុមហ៊ុន Tencent លោក Pony Ma បានបាត់មុខពីក្រសែភ្នែកសាធារណជនអស់រយៈពេលប្រហែលមួយឆ្នាំមកហើយបើទោះបីជាមូលហេតុរបស់គាត់គឺដោយសារមានបញ្ហាឆ្អឹងខ្នងរ៉ាំរ៉ៃក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

The post ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក appeared first on Kampuchea Thmey Daily.

ភរិយាជេកម៉ា៖​ ស្វាមី​ខ្ញុំ​មិនមែន​ជា​បុរស​សង្ហា​ទេ ​ខ្ញុំ​​ស្រលាញ់​គាត់​ ព្រោះ​…
លោកស្រី Zhang Ying  គឺ​ជា​ភរិយា​របស់​លោក Ma Yun (Jack Ma) ​មហាសេដ្ឋី​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​ចិន Alibaba ។

លោកស្រី Zhang  បាន​ជួប​លោក Ma នៅ​វិទ្យាស្ថាន​គ្រូ​បង្រៀន​ហាំងចូវ​ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សាកលវិទ្យាល័យ​ហាំងចូវ​ នៅ​ពេល​ពួកគេ​ទាំងពីរ​នាក់​ជា​និស្សិត។ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​រៀបការ​ភ្លាមៗ ​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៨០ ហើយ​អ្នក​ទាំងពីរ​បាន​ចាប់ផ្ដើម​ធ្វើការ​ជា​គ្រូ​បង្រៀន​តែម្ដង។

លោកស្រី  Zhang  បាន​និយាយ​ថា ” Ma Yun មិនមែន​ជា​បុរស​សង្ហា​ទេ ​ប៉ុន្តែ​ខ្ញុំ​បាន​លង់​ស្រលាញ់​គាត់​ ដោយសារ​តែ​គាត់​អាច​ធ្វើអ្វី​ជា​ច្រើន ​ដែល​បុរស​សង្ហា​ផ្សេង​ទៀត​ មិន​អាច​ធ្វើ​បាន​ដូច” ។  ទោះបី​ជា​មាន​ឈ្មោះ​ជា​គ្រូ​បង្រៀន​វ័យ​ក្មេង​ម្នាក់​ ក្នុង​ចំណោម​គ្រូ​វ័យក្មេង​ឆ្នើម​ទាំង ១០ នាក់​នៅ​ហាំងចូវ​ក៏​ដោយ ​ក៏​លោក Ma បាន​សម្រេចចិត្ត​លា​ឈប់​ពី​ការងារ​ ហើយ​បើក​ក្រុមហ៊ុន​បកប្រែ​ផ្ទាល់ខ្លួន​មួយ​វិញ។

ក្នុង​ឆ្នាំ ១៩៩៥ លោក Ma បាន​ចាប់ផ្ដើម​បើក​ក្រុមហ៊ុន China Yellowpages ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ដំបូង​បង្អស់​របស់​ចិន​ មុន​ពេល​បង្កើត​ក្រុមហ៊ុន Alibaba ដែល​ជា​គេហទំព័រ​ពាណិជ្ជកម្ម​រកស៊ី​ដំបូង​គេ​របស់​ចិន​ក្នុង​ឆ្នាំ ១៩៩៩ រួម​ជាមួយ​ដៃគូ ១៦ ផ្សេងទៀត។  ដើម្បី​គាំទ្រ​ស្វាមី​ លោកស្រី​បាន​លាឈប់​​ពី​ការងារ​ ហើយ​មក​​ចូលរួម​ជាមួយ​ក្រុមហ៊ុន Alibaba ជា “ គណៈកម្មការ​នយោបាយ”  របស់​ក្រុមហ៊ុន។ ​លោកស្រី​បាន​និយាយ​ថា​ គាត់​ចំណាយ​ពេល​ភាគច្រើន​នៅ​ព្រឹក​ព្រលឹម​របស់​ក្រុមហ៊ុន​ ដើម្បី​ចម្អិន​អាហារ​សម្រាប់​អ្នកចូលរួម​ការប្រជុំ​ជាមួយ​ស្វាមី​របស់​គាត់ ​រៀង​រាល់​ម៉ោង​ និង​រាល់​ថ្ងៃ​។

ពីរ​បី​ឆ្នាំ​ក្រោយ​មក​ លោកស្រី​បាន​សួរ​ប្ដី​ថា ​តើ​ក្រុមហ៊ុន​រក​លុយ​បាន​ប៉ុន្មាន ​ហើយ Ma បាន​លើក​ម្រាម​ដៃ​តែមួយ។ “ ១០ លាន​យ័ន ( ១,៦ លាន​ដុល្លារ)? ” Zhang បាន​សួរ​ហើយ Ma បាន​ឆ្លើយ​ថា​ទេ។ “ មួយ​រយ​លាន យ័ន (១៦ លាន​ដុល្លារ)? ”  នាង​សួរ​ហើយ  Ma មិន​ឆ្លើយ​ទៀត​ទេ។ លោក Ma បាន​បន្ថែម​ថា “ មួយ​លាន យ័ន (១៦០,០០០ ដុល្លារ) ក្នុង​មួយថ្ងៃ” ។ ប៉ុន្តែ​គ្រប់​ពេល​វេលា​និង​ការ​ខិតខំ​ប្រឹងប្រែង​លោកស្រី​ និង​លោក  Ma បាន​ចំណាយ​ទៅ​លើ​ក្រុមហ៊ុន Alibaba ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​នៃ​គ្រួសារ។

ក្នុង​ឆ្នាំ ២០០២ នៅ​ពេល​ដែល​លោកស្រី​គឺ​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ទីស្នាក់ការ​កណ្ដាល​ប្រទេស​ចិន​ របស់ Alibaba កូនប្រុស​អាយុ ១០ ឆ្នាំ​ បាន​ក្លាយ​ជាអ្នក​ញៀន​នឹង​ការ​លេងល្បែង​តាម​អ៊ីនធឺណិត​ ហើយ​ចំណាយ​ពេល​ភាគច្រើន​នៅ​ក្នុង​ហាង​ស្ទើរ​តែ​រាល់ថ្ងៃ។ ដោយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​កូនប្រុស​របស់​ពួកគេ​ លោក Ma បាន​ស្នើសុំ​ឲ្យ​លោកស្រី​ចុះ​ចេញ​ពី​តំណែង​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ និង​លះបង់​ខ្លួនឯង​ដើម្បី​ក្លាយ​ជា​ស្ត្រី​មេផ្ទះ​ពេញ​ម៉ោង។ ” គ្រួសារ​របស់​យើង​ត្រូវ​ការ​អ្នក​ច្រើន​ជាង​ក្រុមហ៊ុន” ។  Ma បាន​ប្រាប់​ប្រពន្ធ​ ដោយ​ស្នើសុំ​គាត់​ឲ្យ​ជ្រើសរើស​រវាង​លុយ​និង​កូនប្រុស។

ដំបូង​ឡើយ​លោកស្រី​មិន​សប្បាយចិត្ត​នឹង​សំណើ​នេះ​ទេ។ គាត់​បាន​និយាយ​ថា ​ខ្លួន​មាន​អារម្មណ៍​ដូចជា Ma កំពុង​ធ្វើ​ដូច​នៅ​ពេល​​រៀបការ​ដំបូង ​គាត់​បាន​ក្លាយ​ជា​ស្ត្រី​មេផ្ទះ​ ប៉ុន្តែ​ត្រូវ​បាន “ បោក​បញ្ឆោត”  ឲ្យ​ចូលរួម​ជាមួយ​ក្រុមហ៊ុន Alibaba ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​ជោគជ័យ​ បែរជា​ឲ្យ​ប្រពន្ធ​​ត្រលប់​ទៅ​ធ្វើ​ជា​មេផ្ទះ​វិញ។

នៅ​ទីបំផុត Zhang  បាន​ចាប់​យក​តួនាទី​នេះ ​គាត់​ចាប់ផ្ដើម​ធ្វើ​អាហារ​ពេលព្រឹក​សម្រាប់​កូនប្រុស​មុន​ពេល​នាំ​ទៅ​សាលារៀន​ និង​ធ្វើដំណើរ​ចេញ​ទៅ​ទិញ​គ្រឿងទេស​ រួមទាំងរៀបចំ​អាហារ​ពេលល្ងាច។ លោក Ma បាន​កោតសរសើរ​ចំពោះ​ការ​លះបង់​របស់ភិរិយា ហើយ​បាន​ចាត់​ទុក​ថា​ ជោគជ័យ​របស់​គាត់​ទាំង​នៅ Alibaba និង​នៅផ្ទះ ​គឺ​ជា​របស់​ភិរិយាគាត់​ទាំងអស់។ លោក​បាន​និយាយ​ថា“ នាង​ជួយ​ខ្ញុំ​បាន​ច្រើន ​ជាមួយ​អាជីព​និង​គ្រួសារ” ។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Alibaba គឺ​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​លេខ ១ របស់​ចិន​ដែល​មាន​តម្លៃទីផ្សារ ៤ ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bambooinnovator

ចុចអាន៖Inndra Nooyi ស្ត្រី​ជើង​ខ្លាំង​ក្នុង​ពិភព​ជំនួញ​ភេសជ្ជៈ​និង​អាហារ​

ចុចអាន៖មហាសេដ្ឋី​​១០ នាក់​រួម​គ្នា​បង្កើត​មូលនិធិ​លើក​កម្ពស់​សុខុមាលភាពឆ្នាំ២០២០ មាន​អ្នកណា​ខ្លះ?

The post ភរិយាជេកម៉ា៖​ ស្វាមី​ខ្ញុំ​មិនមែន​ជា​បុរស​សង្ហា​ទេ  ​ខ្ញុំ​​ស្រលាញ់​គាត់​ ព្រោះ​… appeared first on Kampuchea Thmey Daily.

៣ ម៉ាត់របស់ Jack Ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម
មហាសេដ្ឋី Jack Ma  ជាអ្នកជំនួញល្បីល្បាញម្នាក់ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។  លោកជាស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញនាំគេនៅប្រទេសចិន។

មុននឹងក្លាយជាមហាសេដ្ឋីប្រាក់វាល់លានដូចសព្វថ្ងៃ លោកឆ្លងកាត់ការលំបាករាប់មិនអស់ឡើយ។ ទោះយ៉ាងណា CEO រូបនេះ នៅតែអាចពុះពារឧបសគ្គទាំងឡាយរហូតទទួលជោគជ័យយ៉ាងត្រចះត្រចង់។

ថ្ងៃនេះ KPT Plus នឹងលើកយកពាក្យ ៣ ម៉ាត់ខ្លី មានខ្លឹមសាររបស់ Jack Ma ទុកសម្រាប់សហគ្រិនថ្មីថ្មោងគ្រាន់ពិចារណាដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មខ្លួន។

១. សុទិដ្ឋិនិយម

មហាសេដ្ឋីជោគជ័យនៅលើលោករួមមាន Jack Ma, Bill Gates, Mark Zuckerberg, និងលោក Steve Jobs ជាដើម ពួកគេសុទ្ធសឹងមានគំនិតសុទិដ្ឋិនិយមដោយជឿជាក់ថាអនាគតរបស់ខ្លួននឹងល្អប្រសើរ។ ផ្ទុយពីបុគ្គលទាំងនោះ មនុស្សបរាជ័យរមែងគិតក្នុងផ្លូវអាក្រក់ ចូលចិត្តត្អូញត្អែរ និងពូកែរិះគន់។

មនុស្សជាច្រើនដែលធ្វើការជាមួយ Jack Ma យល់ថា ការបង្កើត Alipay គំនិតមិនល្អ និងល្ងង់ខ្លៅណាស់ ប៉ុន្តែស្ថានិករូបនេះមិនខ្វល់ពីការរិះគន់ទាំងនោះឡើយ។  ផ្ទុយទៅវិញលោកបន្តបង្កើតសេវា Alipay ដែលទូទាត់ប្រាក់តាមអ៊ិនធរណេតឡើង។ រហូតមកទល់បច្ចុប្បន្ន Alipay មានអ្នកប្រើប្រាស់រាប់នាក់ជុំវិញពិភពលោក។

២. អតិថិជនទី១

សហគ្រិនទូទៅច្រើនព្រួយបារម្ភពីគូប្រជែងរបស់ខ្លួន ផ្ទុយពី Jack Ma ដែលខ្វល់គិត លើអតិថិជនគឺជារឿងសំខាន់។ លោកចាត់ទុកអតិថិជនជាមនុស្សទីមួយដែលត្រូវយកចិត្តទុកដាក់ដើម្បីធ្វើឲ្យអាជីវកម្មជោគជ័យរយៈពេលវែង។

ស្ថានិក Alibaba មានប្រសាសន៍ថា បើអាចធ្វើឱ្យអតិថិជនសប្បាយចិត្ត និងពេញចិត្តសេវាកម្ម ឬផលិតផលរបស់យើង នោះយើងក៏ទទួលបានជោគជ័យដែរ។

ហេតុនេះបើគ្រោង ឬកំពុងធ្វើអាជីវកម្ម កុំយកគូប្រជែងធ្វើជាសត្រូវ ផ្ទុយទៅវិញគួរតែយកចិត្តទុកដាក់បង្កើនសេវាកម្ម ឬផលិតផលឱ្យបានល្អប្រសើរ និងខិតខំបំពេញចិត្តភ្ញៀវ នោះអ្នកទើបទទួលលទ្ធផលល្អ។

៣. អត់ធ្មត់

Jack Ma និយាយថា មនុស្សដែលចំណូលតែត្អូញត្អែរ នោះជារូបមន្តសម្រាប់ការធ្វើអាជីវកម្មដ៏បរាជោគជ័យមួយ។ បើចង់រកស៊ីអ្វីមួយឲ្យរីកចម្រើន នោះក៏ត្រូវហ៊ានដោះស្រាយបញ្ហាដោយការតាំងចិត្តខ្ពស់ បូកផ្សំនឹងភាពអត់ធ្មត់ផងដែរ មិនមែនមានពេលយកមករអ៊ូរទាំទេ វានឹងមិនអាចជួយអ្វីបានទាំងអស់។ លោកបន្ថែមទៀតថា ជាអ្នករកស៊ីមិនអាចងាប់ក្រឡា ផ្ដេកផ្ដួល និងរង់ចាំព្រេងសំណាងទេ តែត្រូវចាប់យកឱកាសគ្រប់ពេលដើម្បីបង្កើតភាពចម្រុងចម្រើនសម្រាប់ជំនួញរបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ សេដ្ឋីជេកម៉ាថា ចង់​មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់

The post ៣ ម៉ាត់របស់ Jack Ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម appeared first on Kampuchea Thmey Daily.