មហាសេដ្ឋី​​១០ នាក់​រួម​គ្នា​បង្កើត​មូលនិធិ​លើក​កម្ពស់​សុខុមាលភាពឆ្នាំ២០២០ មាន​អ្នកណា​ខ្លះ?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មហាសេដ្ឋី​​១០ នាក់​រួម​គ្នា​បង្កើត​មូលនិធិ​លើក​កម្ពស់​សុខុមាលភាពឆ្នាំ២០២០ មាន​អ្នកណា​ខ្លះ?

Published

on

យោង​តាម​ការ​ប៉ាន់ស្មាន​ថ្មីៗ​នេះ​ បុគ្គល​ដែល​មាន​ទ្រព្យ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ មាន​តម្លៃ​សរុប​ជាង ៨ ទ្រី​លាន​ដុល្លារ។ ចំនួន​នេះ​គឺ​ច្រើន​ជាង GDP របស់​អូស្ត្រាលី កាណាដា ប្រេស៊ីល និង ចក្រភពអង់គ្លេស។

ក្នុង​នាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្រាប់​អង្គការ​តស៊ូ​មតិ​ជា​សកល Global Citizen និន្នាការ​នេះ​គឺ​ជា​អ្វី​ដែល​​បាន​កំណត់​ដើម្បី​ផ្លាស់ប្ដូរ​នៅ​ដើម​ឆ្នាំ​នេះ​ ជាមួយ​នឹង​ការ​ចាប់ផ្ដើម​យុទ្ធនាការ​ផ្ដល់​ឲ្យ ​និង​ផ្សាយបន្តផ្ទាល់ ក្នុង​គោលបំណង​កៀរគរ​សប្បុរសជន​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ ឲ្យ​ចំណាយ​ថវិកា ៥ ភាគរយ ហើយ​ទ្រព្យសម្បត្តិ​សុទ្ធ​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​ គឺ​ជួយ​គាំទ្រ​បញ្ហា​សំខាន់ៗ​ដូចជា​ការពារ​ភព​ផែនដី​ឬ​បញ្ចប់​ភាព​ក្រីក្រ។

​សូម​បញ្ជាក់​ថា​ ប្រជាជាតិ​អាមេរិក​គឺ​ជា​ប្រទេស​ដែល​មាន​ចិត្ត​សប្បុរស​បំផុត​ យោង​ទៅ​តាម​សន្ទស្សន៍​នៃ​ការ​ផ្ដល់​អំណោយ​ទាន​ពិភពលោក CAF បាន​រក្សា​ជំហរ​នេះ​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

ចំណែក​អ្នក​ដែល​កំពុង​ផ្ដល់​ទ្រព្យសម្បត្តិ​ច្រើន​បំផុត ២០ ភាគរយ​ឬ​ច្រើន​ជាង​នេះ ​រួមមាន​អតីត​អ្នក​គ្រប់គ្រង​មូលនិធិ​ការពារ​ហានិភ័យ​លោក John Arnold សហ​ស្ថាបនិក​ក្រុមហ៊ុន Intel លោក Gordon Moore និង​អ្នក​ផ្ដល់​ជំនួយ​សប្បុរសធម៌ Oklahoma លោក Lynn Schusterman ដែល​មាន​ឋានៈ​ជា “ ជនជាតិ​អាមេរិក​ដែល​មាន​ចិត្តសប្បុរស​បំផុត” ។

គួរ​កត់សំគាល់​ថា The Giving Pledge គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដែល​កើត​ចេញ​ពី​ការសន្ទនា​រវាង​មហាសេដ្ឋី​រាប់​លាន​នាក់​ មាន​លោក Warren Buffett និង Bill Gates ដើម្បី​ពន្លឿន​អត្រា​ដែល​មិត្តភ័ក្ដិ​របស់​ពួកគេ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ ក្នុង​បុព្វហេតុ​ដ៏​សក្ដិសម​និង​ប្រារព្ធ​ខួប​លើក​ទី ១០ របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ។

គួរ​កត់សំគាល់​ថា The Giving Pledge គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដែល​កើត​ចេញ​ពី​ការសន្ទនា​រវាង​មហាសេដ្ឋី​រាប់​លាន​នាក់​ មាន​លោក Warren Buffett និង Bill Gates ដើម្បី​ពន្លឿន​អត្រា​ដែល​មិត្តភ័ក្ដិ​របស់​ពួកគេ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ ក្នុង​បុព្វហេតុ​ដ៏​សក្ដិសម​និង​ប្រារព្ធ​ខួប​លើក​ទី ១០ របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ។

ដោយ​ចាប់ផ្ដើម​ជាមួយ​អ្នក​ចុះហត្ថលេខា​ដំបូង​ចំនួន ៤០ នាក់​ នោះ​ការ​សន្យា​បាន​ក្លាយ​ជា​កំណត់ត្រា​សាធារណៈ​របស់​មហាសេដ្ឋី​ដែល​បាន​បោះជំហាន​ទៅ​មុខ​ ហើយ​បាន​សន្យា​ថា​នឹង​លះបង់​ទ្រព្យសម្បត្តិ​ជាង​ពាក់​កណ្ដាល​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ប៉ុន្តែ​មួយ​ទសវត្សរ៍​ក្រោយមក​នៅ​ពេល​ដែល​ការ​សន្យា​បាន​បញ្ជាក់​ថា​មាន​អ្នក​ចុះ​ហត្ថលេខា ១៧០ នាក់​ ច្រើនជាង ៩០ ភាគរយ​ឬ​ជិត ២.០០០ នាក់​នៃ​មហាសេដ្ឋី​ពិភពលោក ​គឺមិន​ទាន់​បាន​ចុះ​ហត្ថលេខា​ឬ​អនុម័ត​គោលការណ៍​សប្បុរសធម៌​ទាំង​នេះ​នូវ​ឡើយ​ទេ។

លើស​ពី​នេះ​ទៅ​ទៀត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់ Forbes ៤០០ នៅ​ឆ្នាំ​នេះ​មាន​សមាជិក ៧៤ នាក់​បាន​ចុះហត្ថលេខា​លើ​ការ​ផ្ដល់​អំណោយ (Giving Pledge) ប៉ុន្តែ​មាន​តែ ១០ នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ជឿនលឿន​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​ពួកគេ។ អ្នក​ចុះ​ហត្ថលេខា​ដែល​បាន​សន្យា​ចូលរួម​ជាមួយ​មាន​លោក Buffett,  Arnold,  Schusterman,  Moore,  George Soros,  Eli Broad,  Julian Robertson Jr,  Ted Turner, George Kaiser,  និង Amos Hostetter Jr  ជា​រួម​ពួកគេ​កំពុង​ដាក់​ប្រាក់​របស់​ពួកគេ ​​ធ្វើការ​ដើម្បី​បង្កើត​ឥទ្ធិពល​ក្នុង​វិស័យ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

ចុចអាន៖មកស្គាល់ត្រកូល​គ្រួសារទាំង ១០ ដែល​មាន​ទ្រព្យ​សម្បត្តិច្រើន​លំដាប់កំពូលៗលើពិភពលោក

ចុចអាន៖រឿងអ្វីខ្លះដែលយើងមិនដឹងអំពីកំពូលទស្សនៈវិទូរូបវិទ្យាលោក Albert Einstein ?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services