Inndra Nooyi ស្ត្រី​ជើង​ខ្លាំង​ក្នុង​ពិភព​ជំនួញ​ភេសជ្ជៈ​និង​អាហារ​
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

Inndra Nooyi ស្ត្រី​ជើង​ខ្លាំង​ក្នុង​ពិភព​ជំនួញ​ភេសជ្ជៈ​និង​អាហារ​

Published

on

Indra Krishnamurthy Nooyi ជា​ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ និង​ចំណីអាហារ PepsiCo ដែល​ជាង​ធំជាងគេ​ទី ២ លើ​ពិភពលោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​ជា​សហគ្រិន ឥណ្ឌា​-​អាមេរិក កើត​នៅ​ទីក្រុង Chennai ប្រទេស​ឥណ្ឌា​។ អ្នកស្រី​បញ្ចប់​បានបញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា​។​

ឆ្នាំ ១៩៩៤ Indra Nooyi ចូល​បម្រើ​ការងារ​ជា​ប្រធាន​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​ក្រុមហ៊ុន PepsiCo ។ ក្រោយមក​មិន​យូរ អ្នកស្រី​ក្លាយ​ជា​សមាជិក​សំខាន់​ម្នាក់​ក្នុង​ការ​សម្រេចចិត្ត​លើ​កិច្ចការ​ធំៗ​របស់​ក្រុមហ៊ុន និង​ជា​អ្នក​ផ្ដល់​យោបល់​ឲ្យ PepsiCo ធ្វើការ​កែប្រែ យីហោ​សារ​ជា​ថ្មី ព្រមទាំង​ជា​អ្នក​នាំមុខ​លើ​ការ​ចរចា​កិច្ចសន្យា​សំខាន់ៗ​នានា​។​

​នៅ​ឆ្នាំ ១៩៩៨ សហគ្រិន​វ័យ ៦៤ ឆ្នាំ​រូប​នេះ បាន​ទិញ​យក​ក្រុមហ៊ុន​ផលិត​ទឹកក្រូច Tropicana ក្នុង​ទឹកប្រាក់​ចំនួន ៣.៣ ប៊ី​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ ២០០០ បាន​ទិញ​ក្រុមហ៊ុន Quaker Oats ចំនួន ១៤ ប៊ី​លាន​ដុល្លារ​។​

​ក្រោយ​មាន​ស្នាដៃ​លេចធ្លោ អ្នកស្រី​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​នាយក​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ នា​ខែ កុម្ភៈ ឆ្នាំ ២០០១ ដែល​បាន​នាំ​ឲ្យ​​អ្នកស្រី​ក្លាយ​ជា​ស្ត្រី​ជនជាតិ​ឥណ្ឌា​មាន​តំណែង​ខ្ពស់​ជាងគេ​ទី​មួយ​ធ្វើការ​នៅ​សហរដ្ឋអាមេរិក​។​

ទាំងនេះ​ជា​ប្រវត្តិ​សំខាន់ៗ​មួយ​ចំនួន​ពី​អ្នកស្រី Indra Krishnamurthy Nooyi ៖

នៅ​ឆ្នាំ ២០០១ ឡើ​ឋានៈ​ជា​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ និង​ទទួល​ប្រាក់ចំណូល​សរុប​ពី ២.៧ ដល់ ៦.៥ ប៊ី​លាន​ដុល្លារ​អាមេរិក​។​

​នៅ​ឆ្នាំ ២០១៤ ជាប់​ចំណាត់​ទី ១៣ នៅ​ក្នុង​ទស្សនាវដ្ដី Forbes ក្នុងចំណោម​ស្ត្រី​ដ៏​អស្ចារ្យ​ជាងគេ ១០០ នាក់​។​

នៅ​ឆ្នាំ ២០១៧ ជាប់​ចំណាត់​ទី ១១ នៅ​ក្នុង​ទស្សនាវដ្ដី Forbes ក្នុងចំណោម​ស្ត្រី​ដ៏​អស្ចារ្យ​ជាងគេ ១០០ នាក់​។​

​ជា​នាយិកា​ប្រតិបត្តិ​ទី​៥​របស់​ក្រុមហ៊ុន PepsiCo ក្នុង​រយៈពេល ៤៤ ឆ្នាំ​ចុងក្រោយ​។​

​ទទួលបាន​រង្វាន់ Padma Bhushan ពី​រដ្ឋាភិបាល​ឥណ្ឌា​នៅ​ឆ្នាំ ២០០៧

កាល​នៅ​សិក្សា​នៅ​មហាវិទ្យាល័យ Madras Christian អ្នកស្រី​ជា​អ្នកលេង​ហ្គី​តា​ឆ្នើម​ប្រចាំ​វង់​តន្ត្រី​ការិនី​៕

ប្រែ​សម្រួល​ ៖ សន្យា​

ប្រភព​ ៖ Forbes

ចុចអាន៖មកស្គាល់ត្រកូល​គ្រួសារទាំង ១០ ដែល​មាន​ទ្រព្យ​សម្បត្តិច្រើន​លំដាប់កំពូលៗលើពិភពលោក

ចុចអាន៖មហាសេដ្ឋី​​១០ នាក់​រួម​គ្នា​បង្កើត​មូលនិធិ​លើក​កម្ពស់​សុខុមាលភាពឆ្នាំ២០២០ មាន​អ្នកណា​ខ្លះ?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ2 mins ago

មិនធម្មតា! អាមេរិក បង្កើតឈីប ដាក់ចូលក្រោមស្បែកមនុស្ស ប្រាប់សញ្ញាជំងឺកូវីដ-១៩មុនចេញអាការ និងតម្រង យកវីរុសចេញពីឈាម

ព័ត៌មានជាតិ2 mins ago

ក្រសួង​ការ​បរទេស​ជូនដំណឹង​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​អង្គការ​មិនមែន រដ្ឋាភិបាល​បរទេស

ព័ត៌មានជាតិ5 mins ago

រដ្ឋបាលខេត្តកណ្ដាលផ្អាកដំណើរការផ្សារគគីរជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករឆ្លងកូវីដ១៩

ព័ត៌មានជាតិ6 mins ago

សមត្ថកិច្ចតាមក្រសោបបានយុវជន៥នាក់ពាក់ព័ន្ធការប្រើអាវុធ ដាវកាំបិត គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ13 mins ago

អ្នកជំងឺម្នាក់ក្នុងចំណោម១០ នាក់បន្តរោគសញ្ញាកូវីដរយៈពេល ៨ ខែ ក្រោយជាសះស្បើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services