ព័ត៌មានអន្ដរជាតិ
តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់
មហាសេដ្ឋីចិនលោក Jack Ma មិនមែនបាត់ខ្លួនទេហើយលោកគ្រាន់តែមិនចង់ចេញមុខប៉ុណ្ណោះ។ នេះបើយោងតាមប្រភពនៅខាងក្នុងក្រុមហ៊ុន Alibaba ក្រោយពេលមានព័ត៌មានលេចឮថា លោកបានបាត់ខ្លួនបន្ទាប់ពីសុន្ទរកថាមួយស្តីពីកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេស។

ប្រភពនៅខាងក្នុងក្រុមហ៊ុនបានប្រាប់ Fox Business ថា បច្ចុប្បន្នលោកកំពុងលាក់ខ្លួនប៉ុន្តែមិនមែនបាត់ខ្លួនឬត្រូវឃុំឃាំងនោះទេ។
នាមជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលទទួលបានជោគជ័យបំផុតនិងនិយាយឥតសំចៃមាត់របស់ប្រទេសចិន លោក Ma បានរិះគន់ខ្លាំងៗចំពោះនិយតករហិរញ្ញវត្ថុនិងធនាគាររបស់រដ្ឋនៅក្នុងសុន្ទរកថានៅទីក្រុងសៀងហៃកាលពីខែតុលា។
លោកបានអំពាវនាវឲ្យមានកំណែទម្រង់ប្រព័ន្ធមួយដែលបង្ក្រាបការច្នៃប្រឌិតអាជីវកម្មនិងបានប្រៀបធៀបបទបញ្ញត្តិធនាគារពិភពលោកទៅនឹង “ក្លឹបមនុស្សចាស់”។

លោក Ma និយាយកាលពីថ្ងៃទី២៤ខែតុលាក្នុងទីក្រុង សៀងហៃ ថា “ប្រព័ន្ធហិរញ្ញវត្ថុថ្ងៃនេះគឺជាកេរ្តិ៍ដំណែលនៃយុគសម័យឧស្សាហកម្ម។ យើងត្រូវតែបង្កើតថ្មីសម្រាប់យុវជននិងមនុស្សជំនាន់ក្រោយ។ យើងត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធបច្ចុប្បន្ន”។
សុន្ទរកថានេះបានធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បាយ៉ាងខ្លាំងដោយចាត់ទុកការរិះគន់របស់លោក Ma ថាជាការវាយប្រហារទៅលើសិទ្ធិអំណាចរបស់គណបក្សកុម្មុយនិស្តនិងនាំឲ្យមានការគៀបសង្កត់យ៉ាងខ្លាំងទៅលើសកម្មភាពអាជីវកម្មរបស់លោក Ma។

នៅខែវិច្ឆិកា មន្រ្តីក្នុងទីក្រុងប៉េកាំងបានស្តីបន្ទោសលោក Ma និងបានផ្អាកការដាក់លក់ភាគហ៊ុន ៣៧ពាន់លានដុល្លារពីក្រុមហ៊ុន Ant Group របស់លោកតាមបញ្ជាផ្ទាល់របស់លោកប្រធានាធិបតី Xi។
បន្ទាប់មក ពួកគេបានផ្តល់ដំបូន្មានដល់លោក Ma ឲ្យបន្តនៅក្នុងប្រទេសចិនមុនពេលចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងភាពផ្តាច់មុខលើក្រុមហ៊ុន Alibaba Group របស់លោក Ma នៅថ្ងៃបុណ្យណូអែល។ ទីក្រុងប៉េកាំងក៏បានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group របស់លោក Ma កាត់បន្ថយប្រតិបត្តិការរបស់ខ្លួនផងដែរ។ បន្ទាប់មកលោក Ma ក៏បានបាត់ខ្លួនតែម្តង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក
ចុចអាន៖ ភរិយាជេកម៉ា៖ ស្វាមីខ្ញុំមិនមែនជាបុរសសង្ហាទេ ខ្ញុំស្រលាញ់គាត់ ព្រោះ…
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


