ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក

បានផុស

នៅ

ពិភពលោកទាំងមូលកំពុងផ្តោតការចាប់អារម្មណ៍ទៅលើថាតើលោក Jack Ma កំពុងស្ថិតនៅឯណាបន្ទាប់ពីមានរបាយការណ៍ថា ស្ថាបនិកក្រុមហ៊ុន Alibaba និង Ant Group រូបនេះបានបាត់មុខពីក្រសែភ្នែកសាធារណៈជនចាប់តាំងពីចុងខែតុលាមកម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២៤ខែតុលា លោក Ma បានថ្លែងសុន្ទរកថាប្រើពាក្យខ្លាំងៗប្រឆាំងនឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិនទៅកាន់ទស្សនិកជនដែលសុទ្ធតែជាមន្រ្តីជាន់ខ្ពស់។ ប៉ុន្មានថ្ងៃក្រោយមក អាជ្ញាធរចិនបានបញ្ឈប់ការដាក់លក់ភាគហ៊ុនរបស់ Ant ជាបន្ទាន់ដែលនេះជាសកម្មភាពមួយត្រូវបានគេជឿថា ជាប់ទាក់ទងទៅនឹងសុន្ទរកថាដ៏ចម្រូងចម្រាសរបស់លោក Ma។

បន្ទាប់មក រដ្ឋាភិបាលចិនបានប្រាប់ដល់ក្រុមហ៊ុននេះឲ្យកែលម្អអាជីវកម្មរបស់ខ្លួន យោងទៅតាមច្បាប់ដែលជាហេតុធ្វើឲ្យអនាគតរបស់ខ្លួនស្ថិតក្នុងភាពស្រពិចស្រពិល។

ទន្ទឹមនឹងនេះ និយ័តករចិនបានបើកការស៊ើបអង្កេតដែលមិនធ្លាប់មានពីមុនមកទៅលើក្រុមហ៊ុន Alibaba ពាក់ព័ន្ធអាកប្បកិរិយាផ្តាច់មុខ។

លោក Ma ត្រូវបានគេស្គាល់ថាជាមនុស្សនិយាយមិនចេះខ្លាចនិងស្រលាញ់ភាពចេញមុខចេញមាត់។ ការបាត់ខ្លួនរបស់គាត់ពីព្រឹត្តិការណ៍ថ្មីៗរួមទាំងកម្មវិធីទូរទស្សន៍ល្បីឈ្មោះមួយផងដែរបានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង។

ខណៈដែលបណ្តាញសង្គម Weibo ឬគេហៅថា Twitter របស់ចិនមិនបាន Block ការស្វែងរកពាក្យ​ “Jack Ma បាត់ខ្លួននោះ, ការបង្ហោះនានាហាក់ដូចជាគ្មានរឿងអ្វីទាំងអស់។ នៅកន្លែងផ្សេងទៀតលើអ៊ីនធើណិតរបស់ចិន អ្នកប្រើប្រាស់កំពុងតាមដាននៅក្នុងក្រុម WeChat ថាតើលោក Ma បានបាត់ខ្លួនឬភៀសខ្លួនចេញពីប្រទេស។

វាមិនមែនជារឿងចម្លែកទេដែលអ្នកឃើញអ្នកមានៗចិនសម្រេចចិត្តគេចមុខក្នុងគ្រាលំបាក។ បន្ទាប់ពីលោក Richard Liu ត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ស្ថាបនិកដ៏ឆ្នើមនៃគេហទំព័រ JD.com រូបនេះបានបដិសេធចូលរួមព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន។

ប្រភពព័ត៌មានមួយបានប្រាប់ TechCrunch ថា ស្ថាបនិកក្រុមហ៊ុន Tencent លោក Pony Ma បានបាត់មុខពីក្រសែភ្នែកសាធារណជនអស់រយៈពេលប្រហែលមួយឆ្នាំមកហើយបើទោះបីជាមូលហេតុរបស់គាត់គឺដោយសារមានបញ្ហាឆ្អឹងខ្នងរ៉ាំរ៉ៃក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣ ម៉ោង មុន

មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ទទួល​បាន​បុរាណវត្ថុ​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​រួត​ចំប៉ី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្ត​កំពង់ធំ រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ថ្មី៦នាក់​ទៀត​ នៅថ្ងៃនេះ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​អប់រំ​ ផ្តល់​ឧបត្ថម្ភ​ថវិកា​ដល់​បុគ្គលិក​អប់រំ​រស់នៅ​តំបន់​ក្រហម​ចំនួន​១២៩​នាក់

ចរាចរណ៏៦ ម៉ោង មុន

ម៉ូតូ​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះ​ ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services