Meta Archives - Kampuchea Thmey Daily

ក្រុមហ៊ុន Amazon នឹងបរិច្ចាគ​១លានដុល្លារដល់មូលនិធិលោកត្រាំ
ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Amazon គ្រោងនឹងបរិច្ចាគ១លានដុល្លារដល់មូលនិធិសម្ពោធប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ខណៈពេលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ស្វែងរកការកែលម្អទំនាក់ទំនងរបស់ពួកគេជាមួយប្រធានាធិបតីថ្មីដែលនឹងចូលមក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី១៣ខែធ្នូនេះ។

(រូបភាព៖ AP) លោក Jeff Bezos

អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សនឹងចាក់ផ្សាយ​​ពិធី​ឡើង​កាន់​អំណាច​​របស់លោក Trump លើ​​ប្រព័ន្ធផ្សាយ Prime Video របស់ខ្លួន​ ដែលជាការបរិច្ចាគដោយឡែកពីគ្នាដែលមានតម្លៃ​១លានដុល្លារផ្សេងទៀត។

ជាមួយគ្នានេះកាលពីព្រឹកមិញ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បាននិយាយថា ខ្លួនបានបរិច្ចាគ១លានដុល្លារដល់មូលនិធិសម្ពោធលោកត្រាំ។

ផែនការរបស់ក្រុមហ៊ុន Amazon ដែលត្រូវបានរាយការណ៍ដំបូងដោយ The Wall Street Journal បានកើតឡើងបន្ទាប់ពី Trump បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ស្ថាបនិករបស់ក្រុមហ៊ុនគឺលោក Jeff Bezos គ្រោងនឹងទៅជួបគាត់ផ្ទាល់នៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា បុរស​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​ឈ្លោះ​គ្នា​កាលពី​អតីតកាល​។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ លោក ត្រាំ បានរិះគន់ក្រុមហ៊ុន Amazon និងបានរិះគន់ទៅលើការគ្របដណ្តប់នយោបាយនៅកាសែត Washington Post ដែល Bezos កាន់កាប់។

(រូបភាព៖ AP) លោក Mark Zuckerberg

ទន្ទឹមនឹងនេះដែរ លោក Bezos បានរិះគន់នូវវោហាសាស្ត្រអតីតកាលមួយចំនួនរបស់លោក ត្រាំ​។ ក្នុងឆ្នាំ​២០១៩ក្រុមហ៊ុន Amazon ក៏បានប្រកែកនៅក្នុងសំណុំរឿងតុលាការថា ការលំអៀងរបស់លោក ត្រាំ ប្រឆាំងនឹងក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ដល់ឱកាសរបស់ខ្លួនក្នុងការឈ្នះកិច្ចសន្យា ១០​ពាន់លានដុល្លារ ខណៈរដ្ឋបាល លោក បៃដិន ក្រោយមកបានបន្តកិច្ចសន្យាជាមួយទាំង Amazon និង Microsoft ។

ថ្មីៗ​នេះលោក Bezos បាន​បញ្ចេញ​សំឡេង​ផ្សះផ្សា​ជាង​មុន។ កាលពីសប្តាហ៍មុន គាត់បាននិយាយនៅឯកិច្ចប្រជុំកំពូល DealBook របស់ The New York Times ក្នុងទីក្រុងញូវយ៉កថា គាត់មានសុទិដ្ឋិនិយមអំពីអាណត្តិទីពីររបស់លោក ត្រាំ ខណៈពេលដែលគាត់ក៏គាំទ្រផែនការរបស់ប្រធានាធិបតីទើបជាប់ឆ្នោតផងដែរក្នុងការកាត់បន្ថយបទប្បញ្ញត្តិ។

ដោយឡែកការបរិច្ចាគពី Meta ដែលត្រូវបានរាយការណ៍ជាលើកដំបូងផងដែរដោយ Journal បានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីនាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានជួបជាមួយលោកត្រាំ ជាឯកជននៅឯ Mar-a-Lago។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៧ Amazon បានបរិច្ចាគប្រហែល ៥៨០០០ដុល្លារដល់កម្មវិធីសម្ពោធលោកត្រាំ ដែលទាបជាង ១ លានដុល្លារគ្រោងនឹងបរិច្ចាគឥឡូវនេះ៕

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុមហ៊ុន Amazon នឹងបរិច្ចាគ​១លានដុល្លារដល់មូលនិធិលោកត្រាំ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Meta បិទ​ RT និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀត​របស់​រុស្ស៊ី
ក្រុមហ៊ុន​បណ្តាញសង្គម​​ Meta ដែលជាម្ចាស់ Facebook និង Instagram បានប្រកាសហាមប្រាម​ប្រព័ន្ធផ្សព្វផ្សាយ​ RT និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតរបស់រុស្ស៊ី ដោយលើកឡើងពីការចោទប្រកាន់នានាពាក់ព័ន្ធនឹងប្រតិបត្តិការជ្រៀតជ្រែកពី​​ប្រទេសរុស្ស៊ី​ដែលកំពុង​ធ្វើសង្គ្រាម​នៅ​អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ ខែកញ្ញានេះ។

(រូបភាព៖ Getty)

អ្នកនាំពាក្យ Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖«បន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្ន យើងបានពង្រីកការអនុវត្តជាបន្តបន្ទាប់របស់យើងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី»។ ក្នុងនោះ Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ឥឡូវនេះត្រូវបានហាមឃាត់ពីកម្មវិធីរបស់ Meta ជាសកលដើម្បីរារាំងសកម្មភាពជ្រៀតជ្រែកពីបរទេស»។

ការហាមឃាត់របស់ក្រុមហ៊ុន Meta នឹងត្រូវបានដាក់ឱ្យអនុវត្ត​​​លើ​បណ្តា​​ញ​ផ្សព្វផ្សាយ​របស់ខ្លួន មាន​ Facebook, Instagram, WhatsApp និង Threads កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង RT និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលគ្រប់គ្រងដោយទីក្រុងមូស្គូ។ ជាមួយគ្នានេះរដ្ឋបាល Biden ក៏បានប្រកាសពីការចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីជូនដំណឹងដល់សហគមន៍អន្តរជាតិចំពោះអ្វីដែលមន្ត្រីអាមេរិកបានពិពណ៌នាថា RT ជា«ឧបករណ៍ស៊ើបការណ៍សម្ងាត់»។

(រូបភាព៖ Nexperts)

ក្រសួងយុត្តិធម៌អាមេរិក (DOJ) នៅដើមខែនេះ បានចោទប្រកាន់បុគ្គលិក RT ពីរនាក់ជុំវិញគម្រោង ផ្តល់មូលនិធិសម្ងាត់ដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយស្តាំនិយមដែលមានមូលដ្ឋាននៅរដ្ឋ Tennessee ដើម្បីសាបព្រួសនូវសារ​បែកបាក់ផ្នែកនយោបាយ។ ទោះយ៉ាងណា RT ដែលមានអ្នកតាមដានលើ Facebook ៧​,២ លាននាក់ មុនពេលការប្រកាសហាមប្រាមនោះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែកាលពីមុន RTបានចំអកឱ្យសកម្មភាពរបស់សហរដ្ឋអាមេរិកដែលផ្ដោតលើវា៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុមហ៊ុន Meta បិទ​ RT និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀត​របស់​រុស្ស៊ី appeared first on Kampuchea Thmey Daily.

កម្ពុជា ប្រកាសហាមសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន META ២២នាក់ ចូលកម្ពុជា
កម្ពុជាបានប្រកាសហាមសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន META ២២នាក់ ចូលកម្ពុជា ដើម្បីទប់ស្កាត់ការជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ នេះថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន META ឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានលក្ខណៈនយោបាយ។

ក្រសួងការបរទេសកម្ពុជាអះអាងថា អនុសាសន៍នេះ មានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។

រាជរដ្ឋាភិបាលកម្ពុជាសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន META ២២នាក់ មិនឱ្យមានវត្តមាននៅកម្ពុជាដោយពួកគេត្រូវចាកចេញក្នុងទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីការប្រកាសនៅរសៀលម៉ោង ៤ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣នេះ៕

The post កម្ពុជា ប្រកាសហាមសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន META ២២នាក់ ចូលកម្ពុជា appeared first on Kampuchea Thmey Daily.

ប្ដូរមិនទាន់បានប៉ុន្មានផង ឡូហ្គោ Meta របស់ក្រុមហ៊ុនមេ Facebook ត្រូវគេត្រូលថា យកស្ទាយតាម App សុខភាពមួយ
កាលពីថ្ងៃសុក្រសប្ដាហ៍មុនបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសដាក់ឈ្មោះក្រុមហ៊ុនថ្មីគឺ Meta ។ ជាមួយ​នឹង​ឈ្មោះ​ថ្មី សាជីវកម្មមួយនេះក៏​បាន​បង្ហាញនូវ​ឡូហ្គោ​ថ្មីផងដែរ ។

ខណៈពេលដែលមានការផ្លាស់ប្តូរឈ្មោះ និងឡូហ្គោថ្មី ក្រុមហ៊ុនមួយនេះក៏ត្រូវបានគេត្រូល (Trolls) ពីអ្នកប្រើប្រាស់ និងក្រុមហ៊ុនផ្សេងទៀតផងដែរថាបានចម្លងនិមិត្តសញ្ញារបស់ពួកគេ ។

កម្មវិធី “M-sense Migräne” ជាកម្មវិធីឈឺក្បាលប្រកាំងមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Newsenselab មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយ Meta ខណៈដែលនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Meta ហាក់ដូចជាស្រដៀងនឹងកម្មវិធីឈឺក្បាលប្រកាំងរបស់ខ្លួន ។

M-sense Migräne គឺជាក្រុមហ៊ុនសុខភាពអាល្លឺម៉ង់ដែលផ្តល់សម្រាប់អ្នកជំងឺឈឺក្បាលប្រកាំង  និងឈឺក្បាលជាមួយនឹងកម្មវិធីព្យាបាលបែបឌីជីថល ។ វាត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ ដោយក្រុមហ៊ុន Newsenselab ហើយវាក៏មាននៅក្នុង Google Play Store និង Apple App Store ផងដែរ ។ នៅលើ Play Store វាបានទទួលការទាញយកជាង ៥,០០០ ដង ។

ទន្ទឹមនោះ ក្រុមហ៊ុនបាននិយាយនៅក្នុងបណ្ដាញ Twitter ថា “យើងមានកិត្តិយសណាស់ដែល ក្រុមហ៊ុន Facebook ត្រូវបានបំផុសគំនិតដោយនិមិត្តសញ្ញានៃកម្មវិធីឈឺក្បាលប្រកាំងរបស់យើង ហើយប្រហែលជាពួកគេនឹងទទួលបានការបំផុសគំនិតដោយនីតិវិធីឯកជនភាពទិន្នន័យរបស់យើងផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Zeenews

ចុចអាន ៖ Meta ឈ្មោះថ្មីរបស់ក្រុមហ៊ុន Facebook មានន័យថាម៉េច?

The post ប្ដូរមិនទាន់បានប៉ុន្មានផង ឡូហ្គោ Meta របស់ក្រុមហ៊ុនមេ Facebook ត្រូវគេត្រូលថា យកស្ទាយតាម App សុខភាពមួយ appeared first on Kampuchea Thmey Daily.

Meta ឈ្មោះថ្មីរបស់ក្រុមហ៊ុន Facebook មានន័យថាម៉េច?
ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរឈ្មោះសាជីវកម្មរបស់ខ្លួនទៅជា Meta។ ក្រុមហ៊ុននិយាយថា វានឹងកាន់តែប្រសើរឡើងក្នុងការរួមបញ្ចូលនូវអ្វីដែលខ្លួនធ្វើ ព្រោះវានឹងពង្រីកលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅជាវិស័យនានាដូចជា Virtual Reality (VR) ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរឈ្មោះនេះមិនប៉ះពាល់ដល់ App ដូចជា Facebook, Instagram និង Whatsapp ទេ ពោលគឺប្តូរឈ្មោះសម្រាប់តែក្រុមហ៊ុនមេ ដែលជាម្ចាស់ពួកគេប៉ុណ្ណោះ។

មេ Facebook លោក Mark Zuckerberg បានប្រកាសឈ្មោះថ្មីនេះ ខណៈដែលលោកបានបង្ហាញពីផែនការបង្កើត “Metaverse” ជាពិភពអនឡាញដែលមនុស្សអាចលេងហ្គេម ធ្វើការ និងទំនាក់ទំនងក្នុងបរិយាកាសនិម្មិត ដែលជារឿយៗគឺប្រើឧបករណ៍ VR។

ក្រុមហ៊ុនក៏បានដាក់បង្ហាញសញ្ញាថ្មីនៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Menlo Park រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដោយបានជំនួសរូបសញ្ញាមេដៃ “Like” ជាមួយនឹងសញ្ញាអានន្តពណ៌ខៀវ។

ពាក្យ “Meta” មកពីពាក្យជាភាសាក្រិក ដែលមានន័យថា “លើសពី”។

សម្រាប់​អ្នក​ខាងក្រៅ Metaverse ​អាច​មើល​ទៅ​ដូច​ជា​កំណែ VR ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ថា ​វា​អាច​ជា​អនាគត​នៃ​អ៊ីនធើណិត។

ជំនួសឲ្យការប្រើកុំព្យូទ័រ មនុស្សនៅក្នុង Metaverse អាចប្រើឧបករណ៍ VR ដើម្បីចូលទៅក្នុងពិភពនិម្មិតដែលតភ្ជាប់គ្រប់ប្រភេទនៃបរិស្ថានឌីជីថល។

គេសង្ឃឹមថា ពិភពនិម្មិតនេះ អាចត្រូវបានប្រើប្រាស់សម្រាប់អនុវត្តអ្វីៗទាំងអស់ចាប់ពីការងារ ការលេង និងការប្រគុំតន្ត្រី រហូតដល់ការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុមហ៊ុន Facebook ប្តូរឈ្មោះទៅជា Meta

The post Meta ឈ្មោះថ្មីរបស់ក្រុមហ៊ុន Facebook មានន័យថាម៉េច? appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Facebook ប្តូរឈ្មោះទៅជា Meta
លោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ឈ្មោះសាជីវកម្មថ្មីរបស់ក្រុមហ៊ុន Facebook គឺ Meta។

នេះត្រូវបានគេដឹងថា ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីស្តាររូបភាពជាសាធារណៈរបស់ក្រុមហ៊ុន ពីបណ្តាញសង្គម ទៅជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា ដោយផ្តោតលើការកសាងអន្តរកម្មអ៊ីនធើណិតជំនាន់ក្រោយ ដែលត្រូវបានគេស្គាល់ថា “Metaverse”។

ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធី (App) Facebook ដែលប្រើដោយមនុស្សជិត៣ពាន់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ខែ នឹងនៅតែរក្សាឈ្មោះដដែល។ ប៉ុន្តែថ្លែងនៅក្នុងសន្និសីទរបស់ក្រុមហ៊ុន លោក Zuckerberg បាននិយាយថា វាដល់ពេលហើយក្នុងការកែលម្អអត្តសញ្ញាណរបស់សាជីវកម្ម ដើម្បីឆ្លុះបញ្ចាំងពីមហិច្ឆតាដ៏កាន់តែធំធេងរបស់ខ្លួន។

លោក​បាន​បន្ត​ថា​ “​វា​ដល់​ពេល​ហើយ​សម្រាប់​យើង​ក្នុង​ការ​អនុម័ត​ម៉ាក​យីហោ​ក្រុមហ៊ុន​ថ្មី​ ដើម្បី​គ្រប​ដណ្ដប់​លើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បានធ្វើ​។ ចាប់ពីពេលនេះតទៅ ពួកយើងនឹងឆ្ពោះទៅរក Metaverse មុនគេ មិនមែន Facebook មុនគេនោះទេ”។

ដប់ប្រាំពីរឆ្នាំបន្ទាប់ពីលោក Zuckerberg បានបង្កើត Facebook នៅក្នុងបន្ទប់ដេកនៃសកលវិទ្យាល័យ Harvard, ម៉ាកយីហោរបស់ក្រុមហ៊ុននេះ ត្រូវបានញាំញីយ៉ាងធ្ងន់ធ្ងរដោយវិបត្តិជាបន្តបន្ទាប់ ចាប់តាំងពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ រហូតដល់រឿងអាស្រូវទិន្នន័យឯកជន Cambridge Analytica ដែលបានបែកធ្លាយជាសាធារណៈនៅឆ្នាំ២០១៨ និង ការ​លាតត្រដាង​ដ៏​អាក្រក់ពី​អតីត​បុគ្គលិក Facebook ​ឈ្មោះ Frances Haugen កាលពីខែមុន។

ប៉ុន្តែទោះបីជាក្រុមហ៊ុនត្រូវរងគ្រោះដោយរលកនៃការផ្សាយព័ត៌មានអំពីគ្រោះថ្នាក់នៃវេទិការបស់ខ្លួនក៏ដោយ ក៏លោក Zuckerberg នៅតែផ្តោតការយកចិត្តទុកដាក់របស់គាត់លើ Metaverse ដោយចាត់ទុកវាថាជា “តារាទិសខាងជើង” ថ្មីរបស់ក្រុមហ៊ុន។

គាត់និយាយថា Metaverse គឺជាវេទិកាគណនាដ៏ធំបន្ទាប់ ដែលនឹងធ្វើឲ្យការយកចិត្តទុកដាក់របស់មនុស្ស ផ្លាស់ប្តូរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយគាត់ចង់ឲ្យ Meta ដើរតួសំខាន់ក្នុងការបង្កើតវា ហើយប្រែក្លាយវាទៅជាអាជីវកម្មដ៏ធំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NPR

ចុចអាន៖ ល្បីថាឆាប់ៗនេះ Facebook នឹងប្ដូរទៅឈ្មោះថ្មី

The post ក្រុមហ៊ុន Facebook ប្តូរឈ្មោះទៅជា Meta appeared first on Kampuchea Thmey Daily.