ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Meta បិទ RT និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតរបស់រុស្ស៊ី
ក្រុមហ៊ុនបណ្តាញសង្គម Meta ដែលជាម្ចាស់ Facebook និង Instagram បានប្រកាសហាមប្រាមប្រព័ន្ធផ្សព្វផ្សាយ RT និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតរបស់រុស្ស៊ី ដោយលើកឡើងពីការចោទប្រកាន់នានាពាក់ព័ន្ធនឹងប្រតិបត្តិការជ្រៀតជ្រែកពីប្រទេសរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ ខែកញ្ញានេះ។

អ្នកនាំពាក្យ Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖«បន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្ន យើងបានពង្រីកការអនុវត្តជាបន្តបន្ទាប់របស់យើងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី»។ ក្នុងនោះ Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ឥឡូវនេះត្រូវបានហាមឃាត់ពីកម្មវិធីរបស់ Meta ជាសកលដើម្បីរារាំងសកម្មភាពជ្រៀតជ្រែកពីបរទេស»។
ការហាមឃាត់របស់ក្រុមហ៊ុន Meta នឹងត្រូវបានដាក់ឱ្យអនុវត្តលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន មាន Facebook, Instagram, WhatsApp និង Threads កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង RT និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលគ្រប់គ្រងដោយទីក្រុងមូស្គូ។ ជាមួយគ្នានេះរដ្ឋបាល Biden ក៏បានប្រកាសពីការចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីជូនដំណឹងដល់សហគមន៍អន្តរជាតិចំពោះអ្វីដែលមន្ត្រីអាមេរិកបានពិពណ៌នាថា RT ជា«ឧបករណ៍ស៊ើបការណ៍សម្ងាត់»។

ក្រសួងយុត្តិធម៌អាមេរិក (DOJ) នៅដើមខែនេះ បានចោទប្រកាន់បុគ្គលិក RT ពីរនាក់ជុំវិញគម្រោង ផ្តល់មូលនិធិសម្ងាត់ដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយស្តាំនិយមដែលមានមូលដ្ឋាននៅរដ្ឋ Tennessee ដើម្បីសាបព្រួសនូវសារបែកបាក់ផ្នែកនយោបាយ។ ទោះយ៉ាងណា RT ដែលមានអ្នកតាមដានលើ Facebook ៧,២ លាននាក់ មុនពេលការប្រកាសហាមប្រាមនោះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែកាលពីមុន RTបានចំអកឱ្យសកម្មភាពរបស់សហរដ្ឋអាមេរិកដែលផ្ដោតលើវា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


