Connect with us

ព័ត៌មានអន្ដរជាតិ

ល្បីថាឆាប់ៗនេះ Facebook នឹងប្ដូរទៅឈ្មោះថ្មី

បានផុស

នៅ

ដោយដកស្រង់ប្រភពមួយ សារព័ត៌មាន The Verge បានរាយការណ៍ថា ក្រុមហ៊ុន Facebook មានគម្រោងផ្លាស់ប្តូរឈ្មោះថ្មីនៅសប្តាហ៍ក្រោយនេះ ដើម្បីឆ្លុះបញ្ចាំងពីការផ្តោតលើការធ្វើប្រព័ន្ធ Metaverse ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរឈ្មោះថ្មីនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg នឹងបញ្ជាក់លម្អិតនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រុមហ៊ុននាថ្ងៃទី ២៨ ខែតុលា ខាងមុខនេះ ។

យោងតាមរបាយការណ៍របស់ The Verge បានឲ្យដឹងថា ក្រុមហ៊ុនទំនងជាងយកកម្មវិធី Facebook ធ្វើជាផលិតផល ស្ថិតក្រោមដំបូលការគ្រប់គ្រងដោយក្រុមហ៊ុនមេថ្មី ដូចទៅនឹងកម្មវិធី Instagram, WhatsApp, Twitter និងក្រុមហ៊ុនផ្សេងទៀតជាដើម ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកំពុងអភិវឌ្ឍន៍ឧបករណ៍ប្រើប្រាស់ដូចជា វ៉ែនតា VR ខណៈក្រុមហ៊ុន Facebook រំពឹងថានឹងក្លាយជាការប្រើប្រាស់ដូចស្មាតហ្វូនដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម