ព័ត៌មានអន្ដរជាតិ
ប្ដូរមិនទាន់បានប៉ុន្មានផង ឡូហ្គោ Meta របស់ក្រុមហ៊ុនមេ Facebook ត្រូវគេត្រូលថា យកស្ទាយតាម App សុខភាពមួយ
កាលពីថ្ងៃសុក្រសប្ដាហ៍មុនបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសដាក់ឈ្មោះក្រុមហ៊ុនថ្មីគឺ Meta ។ ជាមួយនឹងឈ្មោះថ្មី សាជីវកម្មមួយនេះក៏បានបង្ហាញនូវឡូហ្គោថ្មីផងដែរ ។
ខណៈពេលដែលមានការផ្លាស់ប្តូរឈ្មោះ និងឡូហ្គោថ្មី ក្រុមហ៊ុនមួយនេះក៏ត្រូវបានគេត្រូល (Trolls) ពីអ្នកប្រើប្រាស់ និងក្រុមហ៊ុនផ្សេងទៀតផងដែរថាបានចម្លងនិមិត្តសញ្ញារបស់ពួកគេ ។
កម្មវិធី “M-sense Migräne” ជាកម្មវិធីឈឺក្បាលប្រកាំងមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Newsenselab មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយ Meta ខណៈដែលនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Meta ហាក់ដូចជាស្រដៀងនឹងកម្មវិធីឈឺក្បាលប្រកាំងរបស់ខ្លួន ។
M-sense Migräne គឺជាក្រុមហ៊ុនសុខភាពអាល្លឺម៉ង់ដែលផ្តល់សម្រាប់អ្នកជំងឺឈឺក្បាលប្រកាំង និងឈឺក្បាលជាមួយនឹងកម្មវិធីព្យាបាលបែបឌីជីថល ។ វាត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ ដោយក្រុមហ៊ុន Newsenselab ហើយវាក៏មាននៅក្នុង Google Play Store និង Apple App Store ផងដែរ ។ នៅលើ Play Store វាបានទទួលការទាញយកជាង ៥,០០០ ដង ។
ទន្ទឹមនោះ ក្រុមហ៊ុនបាននិយាយនៅក្នុងបណ្ដាញ Twitter ថា “យើងមានកិត្តិយសណាស់ដែល ក្រុមហ៊ុន Facebook ត្រូវបានបំផុសគំនិតដោយនិមិត្តសញ្ញានៃកម្មវិធីឈឺក្បាលប្រកាំងរបស់យើង ហើយប្រហែលជាពួកគេនឹងទទួលបានការបំផុសគំនិតដោយនីតិវិធីឯកជនភាពទិន្នន័យរបស់យើងផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Zeenews
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


