ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Amazon នឹងបរិច្ចាគ១លានដុល្លារដល់មូលនិធិលោកត្រាំ
ក្រុមហ៊ុនបច្ចេកវិទ្យា Amazon គ្រោងនឹងបរិច្ចាគ១លានដុល្លារដល់មូលនិធិសម្ពោធប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ខណៈពេលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ស្វែងរកការកែលម្អទំនាក់ទំនងរបស់ពួកគេជាមួយប្រធានាធិបតីថ្មីដែលនឹងចូលមក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៣ខែធ្នូនេះ។

អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សនឹងចាក់ផ្សាយពិធីឡើងកាន់អំណាចរបស់លោក Trump លើប្រព័ន្ធផ្សាយ Prime Video របស់ខ្លួន ដែលជាការបរិច្ចាគដោយឡែកពីគ្នាដែលមានតម្លៃ១លានដុល្លារផ្សេងទៀត។
ជាមួយគ្នានេះកាលពីព្រឹកមិញ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បាននិយាយថា ខ្លួនបានបរិច្ចាគ១លានដុល្លារដល់មូលនិធិសម្ពោធលោកត្រាំ។
ផែនការរបស់ក្រុមហ៊ុន Amazon ដែលត្រូវបានរាយការណ៍ដំបូងដោយ The Wall Street Journal បានកើតឡើងបន្ទាប់ពី Trump បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ស្ថាបនិករបស់ក្រុមហ៊ុនគឺលោក Jeff Bezos គ្រោងនឹងទៅជួបគាត់ផ្ទាល់នៅសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា បុរសទាំងពីរនាក់នេះធ្លាប់ឈ្លោះគ្នាកាលពីអតីតកាល។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ លោក ត្រាំ បានរិះគន់ក្រុមហ៊ុន Amazon និងបានរិះគន់ទៅលើការគ្របដណ្តប់នយោបាយនៅកាសែត Washington Post ដែល Bezos កាន់កាប់។

ទន្ទឹមនឹងនេះដែរ លោក Bezos បានរិះគន់នូវវោហាសាស្ត្រអតីតកាលមួយចំនួនរបស់លោក ត្រាំ។ ក្នុងឆ្នាំ២០១៩ក្រុមហ៊ុន Amazon ក៏បានប្រកែកនៅក្នុងសំណុំរឿងតុលាការថា ការលំអៀងរបស់លោក ត្រាំ ប្រឆាំងនឹងក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ដល់ឱកាសរបស់ខ្លួនក្នុងការឈ្នះកិច្ចសន្យា ១០ពាន់លានដុល្លារ ខណៈរដ្ឋបាល លោក បៃដិន ក្រោយមកបានបន្តកិច្ចសន្យាជាមួយទាំង Amazon និង Microsoft ។
ថ្មីៗនេះលោក Bezos បានបញ្ចេញសំឡេងផ្សះផ្សាជាងមុន។ កាលពីសប្តាហ៍មុន គាត់បាននិយាយនៅឯកិច្ចប្រជុំកំពូល DealBook របស់ The New York Times ក្នុងទីក្រុងញូវយ៉កថា គាត់មានសុទិដ្ឋិនិយមអំពីអាណត្តិទីពីររបស់លោក ត្រាំ ខណៈពេលដែលគាត់ក៏គាំទ្រផែនការរបស់ប្រធានាធិបតីទើបជាប់ឆ្នោតផងដែរក្នុងការកាត់បន្ថយបទប្បញ្ញត្តិ។
ដោយឡែកការបរិច្ចាគពី Meta ដែលត្រូវបានរាយការណ៍ជាលើកដំបូងផងដែរដោយ Journal បានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីនាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានជួបជាមួយលោកត្រាំ ជាឯកជននៅឯ Mar-a-Lago។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៧ Amazon បានបរិច្ចាគប្រហែល ៥៨០០០ដុល្លារដល់កម្មវិធីសម្ពោធលោកត្រាំ ដែលទាបជាង ១ លានដុល្លារគ្រោងនឹងបរិច្ចាគឥឡូវនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


