បច្ចេកវិទ្យា
ក្រុមហ៊ុន Facebook ប្តូរឈ្មោះទៅជា Meta
លោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ឈ្មោះសាជីវកម្មថ្មីរបស់ក្រុមហ៊ុន Facebook គឺ Meta។

នេះត្រូវបានគេដឹងថា ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីស្តាររូបភាពជាសាធារណៈរបស់ក្រុមហ៊ុន ពីបណ្តាញសង្គម ទៅជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា ដោយផ្តោតលើការកសាងអន្តរកម្មអ៊ីនធើណិតជំនាន់ក្រោយ ដែលត្រូវបានគេស្គាល់ថា “Metaverse”។
ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធី (App) Facebook ដែលប្រើដោយមនុស្សជិត៣ពាន់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ខែ នឹងនៅតែរក្សាឈ្មោះដដែល។ ប៉ុន្តែថ្លែងនៅក្នុងសន្និសីទរបស់ក្រុមហ៊ុន លោក Zuckerberg បាននិយាយថា វាដល់ពេលហើយក្នុងការកែលម្អអត្តសញ្ញាណរបស់សាជីវកម្ម ដើម្បីឆ្លុះបញ្ចាំងពីមហិច្ឆតាដ៏កាន់តែធំធេងរបស់ខ្លួន។

លោកបានបន្តថា “វាដល់ពេលហើយសម្រាប់យើងក្នុងការអនុម័តម៉ាកយីហោក្រុមហ៊ុនថ្មី ដើម្បីគ្របដណ្ដប់លើអ្វីគ្រប់យ៉ាងដែលយើងបានធ្វើ។ ចាប់ពីពេលនេះតទៅ ពួកយើងនឹងឆ្ពោះទៅរក Metaverse មុនគេ មិនមែន Facebook មុនគេនោះទេ”។
ដប់ប្រាំពីរឆ្នាំបន្ទាប់ពីលោក Zuckerberg បានបង្កើត Facebook នៅក្នុងបន្ទប់ដេកនៃសកលវិទ្យាល័យ Harvard, ម៉ាកយីហោរបស់ក្រុមហ៊ុននេះ ត្រូវបានញាំញីយ៉ាងធ្ងន់ធ្ងរដោយវិបត្តិជាបន្តបន្ទាប់ ចាប់តាំងពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ រហូតដល់រឿងអាស្រូវទិន្នន័យឯកជន Cambridge Analytica ដែលបានបែកធ្លាយជាសាធារណៈនៅឆ្នាំ២០១៨ និង ការលាតត្រដាងដ៏អាក្រក់ពីអតីតបុគ្គលិក Facebook ឈ្មោះ Frances Haugen កាលពីខែមុន។

ប៉ុន្តែទោះបីជាក្រុមហ៊ុនត្រូវរងគ្រោះដោយរលកនៃការផ្សាយព័ត៌មានអំពីគ្រោះថ្នាក់នៃវេទិការបស់ខ្លួនក៏ដោយ ក៏លោក Zuckerberg នៅតែផ្តោតការយកចិត្តទុកដាក់របស់គាត់លើ Metaverse ដោយចាត់ទុកវាថាជា “តារាទិសខាងជើង” ថ្មីរបស់ក្រុមហ៊ុន។
គាត់និយាយថា Metaverse គឺជាវេទិកាគណនាដ៏ធំបន្ទាប់ ដែលនឹងធ្វើឲ្យការយកចិត្តទុកដាក់របស់មនុស្ស ផ្លាស់ប្តូរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយគាត់ចង់ឲ្យ Meta ដើរតួសំខាន់ក្នុងការបង្កើតវា ហើយប្រែក្លាយវាទៅជាអាជីវកម្មដ៏ធំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NPR
ចុចអាន៖ ល្បីថាឆាប់ៗនេះ Facebook នឹងប្ដូរទៅឈ្មោះថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


