Connect with us

បច្ចេកវិទ្យា

ROG Fan Gathering

បានផុស

នៅ

​ASUS ​បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ សម្រាប់​អ្នក​ស្រលាញ់​ខាង​វិស័យ​កី​ឡាអេ​ឡិច​ត្រូ​និក អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​ថ្មីៗ ក៏ដូចជា ​Creator​ ដែល​ត្រូវការ​ម៉ាស៊ីន​កុំព្យូទ័រ​រួយដៃ​មាន​កម្លាំង​ខ្លាំង​ និង​ការច្នៃប្រឌិត​ខ្ពស់នោះ​ គឺ ​ROG Fan Gathering 2022​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន ​ASUS​ បាន​អញ្ជើញ​ភ្ញៀវ​ជាច្រើន​កុះករ​មក​ចូលរួម​ប្រមាណ​ ៥០០​ នាក់​ សម្រាប់​ ១ ​ថ្ងៃ​ពេញ​ ដើម្បី​បានធ្វើការ​សាកល្បង​តេស្ត​ម៉ូ​ដែល​ថ្មីៗ​ ដែល​បាន​ដាក់តាំង​បង្ហាញ​ជាច្រើន​តាំងពី​ម៉ូ​ដែល​លំដាប់​ទូទៅរហូតដល់​ម៉ូ​ដែល​លំដាប់​ខ្ពស់​ ដែលមាន​តម្លៃ​រហូតដល់​ទៅជិត ​៥០០០ ​ដុល្លារ ក្នុងនោះ​រួមមាន​៖ សេរី​ TUF 2022​ សម្រាប់​អ្នក​ឌីស្សាញ​ឬ​លេង​ហ្គេម​ទូទៅសេរី​ ROG Strix G និង​ROG Strix Scar Edition​ សម្រាប់​អ្នកត្រូវការ​កម្លាំង​ម៉ាស៊ីន​ខ្លាំង សេរីZephyrus G15 ​និង ​M16​សម្រាប់​អ្នក​ដែល​ត្រូវការ​ម៉ាស៊ីន​ខ្លាំង​ហើយ​ស្តើង​ស្អាត សេ​រី ​Zephyrus Flow Z13​ ស្រាប់​អ្នកត្រូវការ​ម៉ាស៊ីន​កម្លាំង​យក្ស​ដែលមាន​ទំហំ​ ១៣ ​អ៊ី​ញ​ហើយ​អាច​ដក​អេក្រង់​បាន និង​សេ​រី​លំដាប់​កំពូល​ដែលមាន​អេក្រង់​ដល់​ទៅ ​២​ និង​មាន​កម្លាំង​ខ្លាំង​បំផុត​ចុងក្រោយ​នោះ​ គឺ​ROG Zephyrus DuoGX650​ ផងដែរ​។​

​ក្រៅពី​ផលិតផល​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​នេះ យើង​ឃើញ​មាន​វត្តមាន​របស់​តារា​ល្បីៗ​ជាច្រើន​បានមក​ចូលរួម​ចែករំលែក​និង​សំណេះសំណាល​ជាមួយ​ភ្ញៀវ​អ្នកគាំទ្រ​ជាច្រើន រួមមាន​៖ លោក​ឆេង​សុភ​ក្ត្រ (Mr. Reanthort) លោក ​John Sey Mr. Ream Angkor ក៏ដូចជា ​Influencer Tik Tok​ ផ្សេងៗ​ទៀតផង​ដែរ​។ អ្វីដែល​ពិសេស​ថែមទៀត​នោះ​ គឺមាន​ការសម្តែង​ដើរ​ម៉ូត​ដែល​រៀបចំឡើង​ដោយ​ក្រុម​ Cosplay​ ស្អាតៗ​ជាច្រើន​ដែល​ធ្វើឲ្យ​ទិដ្ឋភាព​កាន់តែ​សប្បាយរីករាយ​។​

​ចំណុច​សំខាន់​នៃ​កម្មវិធី​នេះ​បន្ថែមទៀត​នោះ​ គឺ​ការប្រកួត​ហ្គេម ​Valorant​ យ៉ាង​ស្វិតស្វាញ​រវាង​ក្រុម​Team Max និង ReigN Priority​ នៅលើ​កុំព្យូទ័រ ​ROG ​ដោយផ្ទាល់​តែម្តង​។​ ចុងបញ្ចប់​នៃ​ការបិទ​កម្មវិធី ក្រុមហ៊ុន​ ASUS​ បាន​ចែក​កាដូ​អនុស្សាវរីយ៍​ជាច្រើន​ព្រមទាំង​មាន​ការចាប់​រង្វាន់​កុំព្យូទ័រ និង​គ្រឿង​លំអ​កុំព្យូទ័រផ្សេងៗ​ទៀត ក៏ដូចជា​ការថតរូប​ជុំគ្នា​ផងដែរ​។​

PRESS CONTACTS

Ms. SAK Sovannry

Digital Marketer

[email protected]​ ​

​ ​

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម