Connect with us

បច្ចេកវិទ្យា

តើអ្នកដឹងទេថា ម៉ូតូស្ទើរតែ១០០% ទៅហើយដែលអ្នកកំពុងតែប្រើប្រាស់សព្វថ្ងៃនេះគឺសុទ្ធតែប្រើប្រព័ន្ធប៊ិចសាំង?

បានផុស

នៅ

តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំងគឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង​ បូករួមទាំង ហុងដា DREAM ស៊េរីថ្មីដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃប្រេងសាំងបានល្អ។ នេះបើយោងទៅលើ ការផ្សព្វផ្សាយលើទំព័រ FACEBOOK របស់ក្រុមហ៊ុន NCX Honda។

លម្អិតពីអត្ថប្រយោជន៌ប្រព័ន្ធប៊ិចសាំង៖

ម៉ាស៊ីនថ្មីបំពាក់ដោយបច្ចេកវិទ្យា PGM-FI មានសំទុះខ្លាំង
បរិមាណសាំងនឹងផ្គត់ផ្គង់តាមការបើកបរជាក់ស្ដែង ដូច្នេះហើយពេលដែលអ្នកបើកបរចង់បង្កើនល្បឿនភ្លាមៗ នោះនឹងមិនមានបញ្ហាឡើយ។ ប្រព័ន្ធប៊ិចសាំង (PGM-FI)គឺធ្វើការផ្គត់ផ្គង់សាំងដោយគណនាយ៉ាងជាក់លាក់តាមស្ថានភាពបើកបរជាក់ស្ដែងដោយ ECU។ ដូច្នេះវាជួយ សន្សំសំចៃប្រេងសាំងបានយ៉ាងល្អប្រសើរ។

ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច

គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។

ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច

គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។

មានប្រព័ន្ធចាប់សញ្ញាកំហូចដោយស្វ័យប្រវត្តិ
ប្រព័ន្ធប៊ិចសាំង (PGM-FI)នឹងធ្វើការចាប់សញ្ញាកំហូចតាមសេនស័រនីមួយៗនៅពេលកាច់សោកុងតាក់បញ្ឆេះបើក និងអំឡុងពេលបើកបរ ដែលបង្ហាញទៅកាន់អ្នកបើកបរឲ្យដឹងពីកំហូច និងធ្វើការជួសជុលបានទាន់ពេលវេលា។

ប្រព័ន្ធបញ្ឆេះថ្មី ប្រើម៉ូទ័របូមប្រេងដោយស្វ័យប្រវត្តិ
– បូមសាំង៖ ធ្វើការផ្គត់ផ្គង់បរិមាណសាំង និងសម្ពាធជាក់លាក់ទៅកាន់ប៊ិច
– សេនស័រកម្ដៅប្រេងម៉ាស៊ីន៖ បញ្ជូនទិន្នន័យសីតុណ្ហភាពប្រេងម៉ាស៊ីនទៅកាន់ ECU ដើម្បីធ្វើការគណនា និងផ្គត់ផ្គង់សាំងតាមតម្រូវការ
ដូច្នេះហើយម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-Fi) គឺងាយស្រួលក្នុងការ បញ្ឆេះទោះបីជាទុកម៉ូតូចោលក្នុងរយៈពេលយូរ ឬបញ្ឆេះនៅពេលព្រឹកដែលមានសីតុណ្ហភាពត្រជាក់ក៏ដោយ។

ស៊ីមុំាថ្មី បំពាក់ដោយប្រព័ន្ធបំលែងជាតិពុល ហើយធន់នឹងកម្តៅ
ដោយសារតែបរិមាណបាញ់សាំងគឺអាស្រ័យតាមស្ថានភាពបើកបរជាក់ស្ដែងដូច្នេះគឺមិនមានសាំងដែលនៅសល់ក្រោយការផ្ទុះឆេះឡើយ និងលើសពីនេះម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-FI) គឺតែងតែភ្ជាប់ជាមួយនឹងប្រព័ន្ធបំប្លែងឧស្ម័នពុល (three-way catalytic converter)ផងដែរ ដែលមានសមត្ថភាពក្នុងការបំប្លែងឧស្ម័នពុលដែលភាយចេញពីម៉ាស៊ីនក្រោយពេលផ្ទុះឆេះបានយ៉ាងល្អ។

វគ្គបណ្តុះបណ្តាលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅនៅទូទាំងប្រទេស់ក្រុមហ៊ុន អិន ស៊ី អិច

ក្រុមហ៊ុន អិន ស៊ី អិច មានតំណាងចែកចាយទូទាំងប្រទេស ត្រៀមរួចជាស្រេចដើម្បីផ្តល់នូវសេវាកម្ម ដោយជាងមានជំនាញច្បាស់លាស់ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសហុងដា។ លើសពីនេះក្រុមហ៊ុនបានបង្កើតវគ្គបណ្តុះបណ្តាលពីជំនាញជុសជុលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅដែលអាចបង្កើនសមត្ថភាពក្នុងការ ត្រួតពិនិត្យនិងជួសជុលលើម៉ូតូដែលប្រើប្រាស់ប្រព័ន្ធបិចសាំង។

*សម្គាល់: រាល់បណ្តាហាងដែលមានបដានេះ បញ្ជាក់ថាជាងបានចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធបិចសាំងពីក្រុមហ៊ុន អិន ស៊ី អិច។

គូសបញ្ជាក់ផងដែរ All New Honda DREAM មានការធានាជូន រហូតទៅដល់រយៈពេល ២ឆ្នាំ ឬ24,000គ.ម. ឯណោះ ទៅលើគុណភាពរាល់គ្រឿងបង្គុំ និងកំហូចនានាដែលកើតចេញពីរោងចក្រ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម២ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

ព័ត៌មានជាតិ២ ម៉ោង មុន

ជាង ៣០ ឆ្នាំ KOICA ផ្តល់ជំនួយជាង ៣៦០ លានដុល្លារដល់កម្ពុជា អភិវឌ្ឍន៍ ៤ វិស័យ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម