Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Honda និង GM ត្រៀមដំណើរការតាក់ស៊ីគ្មានមនុស្សបើកនៅ​ទីក្រុងតូក្យូ

បានផុស

នៅ

ក្រុមហ៊ុន Honda Motor របស់ប្រទេសជប៉ុនសហការជាមួយក្រុមហ៊ុនផលិតរថយន្ត General Motors (GM) របស់សហរដ្ឋអាមេរិក ដើម្បីបើកដំណើរការសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងនៅទីក្រុងតូក្យូនៅក្នុងឆ្នាំ ២០២៦ ។

ផែនការ​សេវាកម្មតាក់ស៊ីនេះ ​គឺគ្រោងដាក់ឲ្យដំណើរការដំបូងនៅក្នុងទីក្រុងតូក្យូ​​ជាមួយរថយន្តប្រមាណជា ៤០ គ្រឿង​ ហើយនឹងពង្រីកដល់ ៥០០ គ្រឿងទៅកាន់តំបន់ផ្សេងៗទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគម្រោងនេះ ក៏មានការចូលរួមបន្ថែមពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GM គឺក្រុមហ៊ុន Cruise ផងដែរ ខណៈក្រុមហ៊ុនទាំងបីមានគោលបំណងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅឆមាសទីមួយនៃឆ្នាំក្រោយ ។​

បើតាមការបញ្ជាក់ពីក្រុមហ៊ុន រថយន្តតាក់ស៊ីនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាគ្មានអ្នកបើកបរកម្រិត ៤ ហើយមិនមានកំណត់ផ្លូវបើកបរឡើយ ដោយអាចបើកទៅគ្រប់ទីកន្លែងតាមទិសដៅអតិថិជនចង់ទៅ ។

ស្របពេលជាមួយគ្នានេះ គម្រូរថយន្ត​តាកស៊ី​ ក៏​នឹងត្រូវបាន​ដាក់​តាំងបង្ហាញ​ជា​លើក​ដំបូង​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​កម្មវិធី Japan Mobility Show នៅ​ចុង​ខែ​នេះផងដែរ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម