បច្ចេកវិទ្យា
មនុស្សជិត ១ម៉ឺននាក់ ចូលរួមទស្សនាពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ថ្ងៃទី១
ប្រធានផ្នែកគ្រប់គ្រងព័ត៌មាននៃកម្មវិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (AIR & TECH SHOW) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១នៃ ការតាំងពិព័រណ៍ ពោលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ មានអ្នកចូលរួមទស្សនាប្រមាណ ១ ម៉ឺននាក់។

ផ្អែកតាមទិន្នន័យបឋមដែលកម្ពុជាថ្មីទទួលបានពីក្រុមការងារពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា អ្នកចូលរួមសរុបមានចំនួន ៨ ២១៨ នាក់ ដោយរំពឹងថារយៈពេលបីថ្ងៃនេះ នឹងទទួលបានអ្នកចូលរួមសរុប ៥ម៉ឺននាក់។ ចំនួននេះមានការកើនឡើងបើប្រៀបធៀបកាលពីឆ្នាំមុន ដែលថ្ងៃទី ១ មានអ្នកចូលរួមទស្សនាជាង ៦ពាន់ នាក់ប៉ុណ្ណោះ។

គិតត្រឹមវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១៤ ធ្នូ ឆ្នាំ ២០២៤ ចំថ្ងៃទី ២ នៃការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា មានអ្នកចូលរួមជិត ១ ០០០នាក់ហើយ ក្នុងនោះមានទាំងភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករសម្រុកមកចូលរួមទស្សនាដោយសេរី។ ជាការកតសម្គាល់ សង្កេតឃើញថា ឪពុកម្តាយ អាណាព្យាបាល បាននាំកូនតូចៗ និងវ័យជំទង់មកចូលរួមទស្សនាការតាំងពិព័រណ៍នេះ។
ក្នុងពិព័រណ៍នេះ មានការដាក់តាំងបង្ហាញស្នាដៃ និងគំនិតច្នៃប្រឌិតថ្មីៗ របស់សិស្សនិស្សិត និងបច្ចេកវិទ្យាទំនើបផងដែរ។

គួរជម្រាបថា ការតាំងពិព័រណ៍នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ ដែលមានទីតាំងស្ថិត នៅមូលដ្ឋានទ័ពអាកាស រាជធានីភ្នំពេញ។ ពលរដ្ឋអាចចូលរួមទស្សនាដោយសេរីតាមរយៈការចុះឈ្មោះអនឡាញនៅលើគេហទំព័រហ្វេសប៊ុក (Air & Tech Show – ពិព័រណ៍យន្តហោះ & បច្ចេកវិទ្យា ) ឬអាចចុះឈ្មោះដោយផ្ទាល់នៅទីតាំងរៀបចំ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


