ព័ត៌មានជាតិ
មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ដែលជាថ្ងៃចុងក្រោយ នៃពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ សង្គេតឃើញមានប្រជាពលរដ្ឋជាច្រើន បានមកចូលរួមទស្សនាកម្សាន្ត។ ពិព័រណ៍នេះដែរ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃចុងក្រោយនេះដែរ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ នឹងបើកឱ្យភ្ញៀវចូលទស្សនាដោយសេរីចាប់ពីម៉ោង ៧៖៣០នាទីព្រឹក រហូតដល់ម៉ោង ៨៖ 00នាទីយប់។

លោក ហុត វិបុល សហប្រធានផ្នែករៀបចំទីតាំង បានប្រាប់កម្ពុជាថ្មីថា នៅថ្ងៃចុងក្រោយនៃពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ គឺមានការហោះបង្ហាញឧត្ថម្ភភាគចក្រ ការដាក់តាំងបង្ហាញយន្តហោះ និងស្នាដៃសិស្សនិស្សិត ព្រមទាំងការប្រគល់ពានរង្វានដល់បេក្ខជនក្រុមប្រកួតបច្ចេកវិទ្យា វិញ្ញាសា ការប្រណាំដ្រូន ការប្រកួតយន្តហោះបញ្ជា ការប្រកួតមនុស្សយន្ត និងការប្រកួតរ៉ូបូតចម្បាំង។
សហប្រធានផ្នែករៀបចំទីតាំងរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនបន្ថែមទៀតនៅថ្ងៃចុងក្រោយនេះ ជាពិសេស ឳពុកម្តាយ ដែលមានកូនៗស្រលាញ់ចូលចិត្តផ្នែកបច្ចេកវិទ្យា ដើម្បីឱ្យពួកគាត់ទទួលបាននូវបទពិសោធ និងចំណេះដឹងថ្មីៗ និងឱកាសបានជួបជាមួយអ្នកជំនាញបើកបរយន្តហោះជាដើម។

ចំណែក កញ្ញា ថោង បញ្ញាទេពី សមាជិកផ្នែករៀបចំទីតាំង បានឱ្យដឹងថា រយៈពេល ២ថ្ងៃមកនេះ មានសិស្ស ស្សិត រួមទាំងប្រជាពលរដ្ឋ ជាច្រើនបានមកចូលរួមទស្សនាពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ ហើយរំពឹងថានៅថ្ងៃចុងក្រោយនេះនឹងមានភ្ញៀវមកទស្សនាកាន់តែច្រើនថែមទៀត។
គួរជម្រាបដែរថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ នៅថ្ងៃទី១៤ ម្សិលមិញនេះ មានភ្ញៀវចូលរួមទស្សនារហូតទៅដល់ ២៧ ៥៩៥នាក់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


