ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃ ទស្សនិកជនជាង១៣ម៉ឺននាក់ បានចូលទស្សនាពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាដោយសេរី
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ២០២៤ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ នៅមូលដ្ឋានទ័ពអាកាសកម្ពុជា បានបិទបញ្ចប់ជាស្ថាពរនៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដោយប្រមូលបានអ្នកចូលរួមទស្សនាជាង១៣ម៉ឺននាក់។

ទំព័រហ្វេសប៊ុកផ្លូវការពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាសរសេរបង្ហាញពីចំនួនអ្នកចូលទស្សនាដូច្នេះ៖«ទស្សនិកជន ដែលបានមកចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ឆ្នាំ២០២៤ សរុបទាំង៣ថ្ងៃ ចំនួន ១៣៩,២០០នាក់។ »។

តាមទិន្នន័យបានឱ្យដឹងថា នៅថ្ងៃសុក្រទី១៣ ខែធ្នូ សិស្សានុសិស្ស និស្សិត ពលរដ្ឋ ចំនួន៨ ២១៨នាក់បានចូលរួមទស្សនាពិព័រណ៍។ សម្រាប់ថ្ងៃទី២ នៃពិព័រណ៍ គឺថ្ងៃសៅរ៍ទី១៤ គឺមនុស្សចំនួន២៧ ៥៩៥នាក់ បានចូលទស្សនា និងនៅថ្ងៃអាទិត្យ ទី១៥ ដែលជាថ្ងៃចុងក្រោយ នៃកម្មវិធីគឺមនុស្សចំនួន១០៣ ៣៨៧នាក់ បានចូលទស្សនា។

លោក អេង ប៊ុនថេង ប្រតិបត្តិករ និងជាប្រធានគ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានឱ្យដឹងថាក្នុងចំណោមអ្នកចូលរួមទស្សនាពិព័រណ៍ គឺភាគនិងច្រើនរស់នៅរាជធានីភ្នំពេញ និងមួយចំនួនធ្វើដំណើរមកពីបណ្ដាខេត្ត ដោយចំណាយពេលវេលា និងថវិកាជិះឡានឈ្នួល ដើម្បីចូលរួមទស្សនាក្នុងបំណងទទួលបានចំណេះដឹងពីបច្ចេកវិទ្យា និងយន្តហោះ ក៏ដូចជាបានទស្សនា ប៉ះ និងជិះសាកល្បង ព្រោះកន្លងមកធ្លាប់តែឃើញហោះនៅលើអាកាស។

តាមរយៈចំនួនអ្នកចូលរួមទស្សនាច្រើនបែបនេះ លោក អេង ប៊ុនថេង បានចាត់ទុកថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ២០២៤ គឺទទួលបានជោគជ័យធំបំផុត ក្នុងចំណោមព្រឹត្តិការណ៍ពិព័រណ៍យន្តហោះដែលបានរៀបចំ៣លើកកន្លងមក ត្បិតកាលពីពេលកន្លងមករយៈពេល៣ថ្ងៃ នៃពិព័រណ៍ គឺទទួលបានអ្នកចូលរួមទស្សនាមិនលើសពី៥ម៉ឺននាក់ឡើយ។

គួរឱ្យដឹងថា ពិពរណ៍យន្តហោះ និងបច្ចេកវិទ្យា គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ មានតែមួយគត់ក្នុងប្រទេសកម្ពុជា ជាព្រឹត្តិការណ៍ដាក់តាំងបង្ហាញប្រភេទយន្តហោះផ្សេងៗ និងការប្រកួតស្នាដៃបច្ចេកវិទ្យាប្លែកៗ ជាមួយគំនិតច្នៃប្រឌិតឥតដែនកំណត់របស់យុវជនកម្ពុជា។
ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ធ្លាប់ធ្វើឡើងចំនួន ៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ចំណែកនៅឆ្នាំ២០២៤នេះ គឺជាលើកទី៤៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


