ចរាចរណ៍
រថយន្តដាច់ហ្វ្រាំង បុករះរថយន្ត ម៉ូតូ និង បុកចូលផ្ទះពលរដ្ឋអស់ជាច្រើនខ្នង
រថយន្តធុនធំបើកក្នុងល្បឿនលឿនដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត ម៉ូតូ២គ្រឿង ផ្ទះប្រជាពលរដ្ឋ និងតូបលក់ឥវ៉ាន់ បណ្តាលឲ្យរងការខូចខាត់សម្ភារៈយ៉ាងច្រើន កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រ ១៩-២០ នៅលើផ្លូវលេខ៥៨ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដធុនធំ១គ្រឿងម៉ាក់ ហ៊ីយ៉ានដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-9059បើកបរដោយឈ្មោះ ឃុន ប៊ុននីប្រុស ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពោចាន់ដាំ ឃុំស្វាយសន្ធោ ស្រុកព្រៃវែង ខេត្ដព្រៃវែង បើកពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្ដបានដាច់ហ្វ្រាំងក៏រេចង្កូតទៅបុករថយន្ដម៉ាកកាម៉ារីសេរីចាស់ស្លាកលេខ ត7863 ភ ព2 ច្រាសទិសគ្នា អ្នកបើកមានឈ្មោះ អូន ហ៊ុច ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខូចខាត១ចំហៀងខាងឆ្វេង និងបន្តទៅបុករៀនដាក់ដបសាំង រួចបុកម៉ូតូម៉ាកវេវ១១០ ពណ៌ខ្មៅ ឈប់ចាក់សាំងពាក់ស្លាកលេខកំពង់ចាម 1E 7253 មានម្ចាស់ឈ្មោះ សួន សឿង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងម៉ូតូមួយគ្រឿងទៀតម៉ាកដ្រីម125 សេរីឆ្នាំ២០១៩ពាក់ស្លាកលេខ បន្ទាយមានជ័យ1T 6649 ឈប់ទុកមុខផ្ទះ និងបានបន្តបុកផ្ទះពលរដ្ឋ រងខូចខាតធ្ងន់ម្ចាស់ឈ្មោះ ឃុន ខុម ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ និងផ្ទះឈ្មោះ ទេព សុខុម ភេទប្រុស អាយុ២៥ឆ្នាំ ខូចខាតអស់ឈើ និងស័ង្កសីបន្តិចបន្តួច តូបលក់ទូរទស្សន៍ម្ចាស់ឈ្មោះ ស៊ុម វាសនា ភេទ ប្រុសអាយុ២៧ឆ្នាំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ខូចខាតធ្ងន់ទាំងសម្ភារៈ និងតូបកាត់សក់ម្ចាស់ឈ្មោះ គយ សេងហួ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិបាលិលេយ្យ២ ក្រុងប៉ោយប៉ែត។
ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ក បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។ ចំពោះវត្ថុតាងទាំងអស់ ក្រោយពីធ្វើការវាស់វែងរួច ត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការនគរបាលស្រុក និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្កដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


