Connect with us

ចរាចរណ៍

បាក់ស្ពានថ្មស្ទឹងជីក្រែងទាំងស្រុងដោយសាររថយន្ដដឹកថ្មបើកឆ្លងកាត់

បានផុស

នៅ

ស្ពានថ្មឆ្លងស្ទឹង​ជីក្រែង ស្ថិតនៅ​ចំណុចមុខ​វត្ត​ស្លែង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​រង​ការបាក់​ដាច់ចេញពីគ្នា ដោយសារ​រថយន្ត​ធន់​ធ្ងន់ដឹក​ថ្ម​គ្រួសបើកឆ្លងកាត់ បាក់ធ្លាក់រថយន្ដ​ចុះទៅ​ក្រោម កាលពី​វេលា​ម៉ោង​១១និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​និយាយថា កន្លងមក​ប្រជាពលរដ្ឋ​រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន ធ្លាប់​បាន​ហាម​ប្រាម និង​យក​រនាំង​មក​បាំងកុំឱ្យ​រថយន្ត​ធន់​ធំ​បើកបរ​ឆ្លងកាត់ ព្រោះ​ខ្លាច​មាន​បញ្ហា និង​ជៀស វាង​ការបំផ្លាញ​ស្ពាន​របស់​ពួកគាត់ដែលត្រូវឆ្លងកាត់ប្រចាំថ្ងៃ ប៉ុន្តែ​ក្រុម​ទាំងនោះ​នៅតែ​បំពាន ទើប​បង្ក​ជាហេតុ​អាក្រក់​បែបនេះ។​

ពលរដ្ឋបានលើកឡើងថា ស្ពាន​មួយ​នេះ ជា​ស្ពានថ្ម​តូច​មួយដែល​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ឆ្លងកាត់ ជាពិសេស​សិស្សៗ​ធ្វើដំណើរ​ដោយ​កង់​និង​ម៉ូតូ​ទៅមក ដើម្បី​ទៅ​សាលារៀន និង​មាន​វត្ត​អារាម​នៅ ក្បែរ​នោះ។ ពួកគាត់បន្តថា បន្ទាប់ពីស្ពានថ្មនេះបាក់ ក្មេងៗ​សិស្សសាលា​និង​ប្រជាពលរដ្ឋត្រូវ​បង្ខំចិត្ត​ឆ្លងកាត់​មក​លំនៅដ្ឋាន​វិញតាម​ទូក​ចម្លង៕​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម