ចរាចរណ៍
បើកបរក្នុងល្បឿនលឿន រេចង្កូតជ្រុលធ្លាក់ទឹកប្រឡាយ ហើយក្នុងរថយន្តសុទ្ធតែឈើ
រថយន្តពីរគ្រឿង បានបើកបរក្នុងល្បឿនលឿនដូចគ្នា និងជែងគ្នា ហើយទីបំផុតស្រាប់តែមានរថយន្តមួយគ្រឿង រេចង្កូតជ្រុលធ្លាក់ទឹកប្រឡាយ ហើយក្នុងរថយន្តសុទ្ធតែឈើជជុះ តែសំណាងល្អអ្នកបើកបរគ្រាន់តែរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង ១៥នាទី ព្រលប់ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុចស្ពានរូង ជាប់ប្រឡាយបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ ៣១ កំពង់ត្រាច-ភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បាននិយាយថា មុនពេលជួបហេតុការណ៍នេះ គេឃើញរថយន្តពីរគ្រឿងបើកបរប្រដេញគ្នា ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចគ្រោះថ្នាក់ ដែលជាចំណុចស្ពាន ស្រាប់តែរថយន្តប្រភេទសាមយ៉ុង ដឹកឈើជជុះមួយគ្រឿងរេខុសផ្លូវ ជ្រុលធ្លាក់ក្នុងទឹកប្រឡាយប្រូងតែម្តង។ ប៉ុន្តែសំណាងល្អ អ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តគ្រាន់តែរងរបួសស្រាលៗ ហើយនាំគ្នាស្រវេស្រាវាឡើងមកលើគោកវិញ ទាំងព្រលឹងចុងសក់។

ក្រោយពីកើតហេតុ ម្ចាស់រថយន្តបានហៅឡានស្ទូច មកស្ទូចលើកយករថយន្តទៅឲ្យជាងជួសជុលវិញភ្លាមៗ ដោយមិនបានហៅសមត្ថកិច្ច មកអន្តរាគមន៍ឡើយ៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


