ចរាចរណ៍
សង្ស័យស្រវឹងស្រា បើករថយន្តបុកជញ្ជាំងសិប្បកម្មគុយទាវ ១ កន្លែង ខូចខាតម៉ូតូ-កង់ ១០ គ្រឿង និងរបួសមនុស្ស ២ នាក់
បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុកជញ្ជាំងសិប្បកម្មផលិតសរសៃគុយទាវ ១ កន្លែង បណ្ដាលឲ្យខូចខាតម៉ូតូចំនួន ៦ គ្រឿង និង កង់ ៤ គ្រឿង ព្រមទាំងរងរបួសមនុស្ស ២ នាក់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ៤០ នាទីល្ងាច ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ មេឃភ្លៀងយ៉ាងខ្លាំង ហើយឃើញរថយន្ត ១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង មិនមានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងថ្មី ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើរ៉េចង្កូតទៅផ្នែកខាងស្ដាំ ហើយបានបុកជញ្ជាំងសិប្បកម្មផលិតសរសៃគុយទាវ បណ្តាលឲ្យបាក់ទ្វារសង្កត់លើម៉ូតូចំនួន ៦ គ្រឿង និងកង់ចំនួន ៤ គ្រឿង ព្រមទាំងរងរបួសកម្មករចំនួន ២ នាក់ ផងដែរ។ ដោយឡែករថយន្តបង្កបានបោកទៅលើជញ្ជាំងជាច្រើនម៉ែត្របន្តទៀត និងដាច់កង់ម្ខាងខ្ទាតជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបរត្រូវប្រជាពលរដ្ឋឃាត់បានភ្លាមៗ ហើយទាក់ទងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខ ភ្លាមៗ និងទាក់ទងទៅសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុករង់ចាំដោះស្រាយថ្ងៃក្រោយ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


