ព័ត៌មានជាតិ
មណ្ឌលគិរី! សមត្ថកិច្ចបង្រ្កាបបានជនសង្ស័យជួញដូរគ្រឿងញៀន រួមទាំងអាវុធខ្លីកែច្នៃ
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់អគ្គស្នងការនគរបាលជាតិ មន្រ្តីជំនាញស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងមូលដ្ឋាន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងគ្រឿងញៀនមួយចំនួន និងអាវុធខ្លីកែច្នៃបាញ់គ្រាប់ពិតមួយដើមនៅស្រុកកោះញែក។ ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចផ្លូវលំ អូរអាធុយ ក្នុងភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក។

លោក អ៊េង ហាក់គ័ង អធិការនគបាលស្រុកកោះញែក បានឱ្យដឹងនៅថ្ងៃទី១០តុលានេះថា ការបង្ក្រាបនេះដើម្បីសម្អាតបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន ធានាសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។ លោកបន្តថា ការឃាត់នេះដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តមណ្ឌលគិរី បានចុះបង្រ្កាបចាប់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ផល្លា ពេជារា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅ ភូមិកែងសាន់ឃុំសមុទ្រសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

ការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៩កញ្ចប់ ក្នុងនោះមាន៦កញ្ចប់តូច និង៣កញ្ចប់ធំល្មម អាវុធខ្លីកែច្នៃបាញ់គ្រាប់ពិត ចំនួន១ដើម, គ្រាប់រំសេវ ចំនួន៤គ្រាប់ ប្រភេទម៉ាកណឹម, ដាវចំនួន១ដើម, ទូរស័ព្ទដៃម៉ាក vivo ពណ៌ស្លែ ចំនួន ១គ្រឿង, ម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខស្វាយរៀង 1G.5673 ចំនួន ១គ្រឿង។

អធិការរូបនេះបានបញ្ជាក់ថា បន្ទាប់ពីប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនដោយខុសច្បាប់នេះបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការនគបាលខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ លោកអធិការស្រុកកោះញែក ក៏បានក្រើនរំឭកទៅដល់យុវជនក៏ដូចជាប្រជាពលរដ្ឋមេត្តាចៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះវាអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទរបស់មនុស្សក៏ដូចជាប៉ះពាល់ដល់គ្រួសារ សហគមន៍ និងសង្គមជាតិ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


