Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ នៅព្រែកប្រា ៣០០គ្រួសារ ទទួលអំណោយពីកាកបាទក្រហមខណ្ឌច្បារអំពៅ

បានផុស

នៅ

លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌផងនោះ បាននាំយកអំណោយរបស់អនុសាខាផ្តល់ជូនបងប្អូនពលរដ្ឋចំនួន ៣០០គ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ខែតុលាស្ថិតនៅតំបន់ផ្សារបឹងព្រលឹតក្នុងភូមិអូរអណ្តូង១សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លោក ចេង មុនីរ៉ា បានដឹកនាំមន្ត្រីកាកបាទក្រហមខណ្ឌរួមទាំងអាជ្ញាធរជញ្ជូនអំណោយដើរដោយថ្មើជើងលុយទឹកស្អុយផ្តល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ដៃតែម្តង។អំណោយរួមមានអង្ករ ទឹកត្រី ទឹកសុីអុីវ មុី១កេសរួមទាំងថ្នាំលាបកុំឲ្យរមាស់ខ្លួន។

ពលរដ្ឋដែលបានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅបានសំដែងនូវក្តីរំភើបពេលទទួលបានអំណោយខណះដែលពួកគាត់កំពុងជួបការខ្វះខាតក្នុងពេលដែលទឹកជំនន់(ទឹកលូ)លិចលង់លំនៅដ្ឋានរបស់ពួកគាត់៕ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម