ព័ត៌មានអន្ដរជាតិ
ពូទីន ក៏កំពុងពិចារណា មកចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ដែរ
តាមសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bernama នៅថ្ងៃអង្គារទី២១ខែតុលាឆ្នាំ២០២៥, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏កំពុងពិចារណា មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងគូឡាឡាំពួ នៅចុងខែនេះផងដែរ។

ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីចូលរួមវេទិកាចំណេះដឹង Permodalan Nasional Berhad (PNB), លោក អាន់វ៉ា លើកឡើងថា ពេលជួបគ្នានៅប៉េកាំង លោកពូទីនបានបង្ហាញចំណាប់អារម្មណ៍មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដែរ ប៉ុន្តែមិនទាន់សម្រេចជាផ្លូវការទេ ដោយចាំគិតសិន។
យ៉ាងណា អ្វីដែលប្រាកដនោះគឺថា រុស្ស៊ីដឹងតែបញ្ជូនឧបនាយករដ្ឋមន្ត្រីមកធ្វើជាតំណាង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះហើយ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នឹងប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ ក៏ដូចជាដៃគូសន្ទនាសំខាន់ៗ រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន និងឥណ្ឌា។
ក្នុងអំឡុងពេលនោះដែរ បើតាមការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan, លោក ត្រាំ នឹងធ្វើជាអធិបតីដោយផ្ទាល់ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេតុអ្វីជំនួបកំពូល ត្រាំ-ពូទីន ធ្វើឡើងនៅទីក្រុង ប៊ុយដាប៉ែស ប្រទេសហុងគ្រី?
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


