ព័ត៌មានអន្ដរជាតិ
ហេតុអ្វីជំនួបកំពូល ត្រាំ-ពូទីន ធ្វើឡើងនៅទីក្រុង ប៊ុយដាប៉ែស ប្រទេសហុងគ្រី?
កិច្ចប្រជុំកំពូលលើកទី២រវាងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំអាមេរិក ដូណាល់ ត្រាំ នឹងធ្វើឡើងក្នុងទីក្រុង ប៊ុយដាប៉ែស រដ្ឋធានីរបស់ប្រទេសហុងគ្រី។

តាមការគ្រោងទុក ជំនួបទល់មុខនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល២សប្តាហ៍ទៀត ហើយវាត្រូវគេសង្ឃឹមថា នឹងទទួលបានលទ្ធផលផ្លែផ្កា ឈានឆ្ពោះទៅរកការពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន។
ដូច្នេះ តើហេតុអ្វីបានជាទីក្រុងប៊ុយដាប៉ែស ត្រូវបានជ្រើសរើសជាកន្លែងរៀបចំពិធី?
តាមការផ្សាយរបស់ VN Express នៅថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥ ហេតុផលសំខាន់ៗសម្រាប់ការជ្រើសរើសទីក្រុង ប៊ុយដាប៉ែស រួមមាន៖ ជំហរអព្យាក្រឹតពិសេសរបស់ប្រទេសហុងគ្រីនៅក្នុងជម្លោះរវាងរុស្ស៊ីនិងលោកខាងលិច, ការបដិសេធបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន, ការប្រឆាំងទៅនឹងទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ី និងចំណងការទូតរបស់ហុងគ្រីជាមួយមេដឹកនាំទាំងពីរ។
ម្យ៉ាង ក៏ដោយសារប្រទេសហុងគ្រីបាន ដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) តាមផ្លូវច្បាប់ផងដែរ ខណៈតុលាការនេះបានចេញដីកាចាប់ខ្លួនលោកពូទីន។ ដូច្នេះមានន័យថា ប៊ុយដាប៉ែស គឺជាទីកន្លែងមានសុវត្ថិភាព ដែលលោក ពូទីន នឹងមិនប្រឈមការចាប់ខ្លួននោះទេ។

លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខដ៏រឹងមាំរបស់ទីក្រុងប៊ុយដាប៉ែស និងទំនាក់ទំនងជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី Viktor Orbán ជាមួយលោក ត្រាំ បានផ្តល់នូវបរិយាកាសអំណោយផលផ្នែកយុទ្ធសាស្ត្រនិងសុវត្ថិភាពខាងនយោបាយសម្រាប់ជំនួបនេះ។
សូមជម្រាបជាថ្មី ជំនួបនេះគឺជាក្តីសង្ឃឹមដ៏ធំមួយសម្រាប់អ៊ុយក្រែនក៏ដូចជាពិភពលោក ក្នុងការបញ្ចប់សង្គ្រាមដ៏វិនាសកម្មរយៈពេលជាង៣ឆ្នាំ ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


