សន្តិសុខសង្គម
ករណីរឹបអូសផ្ទះស្ត្រីម្នាក់នៅខណ្ឌជ្រោយចង្វារ ស្ត្រីរងគ្រោះយល់ព្រមទទួលប្រាក់ជាង៣ម៉ឺនដុល្លារដើម្បីបញ្ចប់រឿង
បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធករណីចុះរឹបអូសផ្ទះស្ត្រីម្នាក់នៅខណ្ឌជ្រោយចង្វារ រហូតដល់សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ឱ្យផ្អាកការអនុវត្ត ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ស្ត្រីរងគ្រោះឈ្មោះ កៅ សុខណា បានយល់ព្រមទទួលប្រាក់ចំនួនជាង៣ម៉ឺនដុល្លារពីភាគីម្ចាស់ផ្ទះ និងព្រមចុះចេញដើម្បីបញ្ចប់រឿង។ ការយល់ព្រមទទួលប្រាក់សំណងនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីប្រធានសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីស្ត្រីឈ្មោះ កៅ សុខណា បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធករណីអាជ្ញាសាលាចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ ឲ្យទៅភាគីម្ខាងទៀត និងមានជំទាស់រារាំង និងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសេចក្តីថ្លែងការណ៍ជុំវិញករណីនេះ និងបញ្ជាឱ្យផ្អាកការអនុវត្ត និងឱ្យពិនិត្យឡើងវិញដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា និងភាគីពាក់ព័ន្ធឲ្យបានត្រឹមត្រូវតាមច្បាប់។

រហូតមកដល់ថ្ងៃទី៣០តុលានេះ ក្រោមការសម្របសម្រួលពីប្រធានសាលាដំបូងរាជធានីភ្នំពេញ ស្ត្រីឈ្មោះ កៅ សុខណា បានយល់ព្រមទទួលប្រាក់ពីភាគីម្ចាស់ផ្ទះចំនួនជាង៣ម៉ឺនដុល្លារ ហើយក៏យល់ព្រមក្នុងការចុះចេញពីផ្ទះដើម្បីបញ្ចប់រឿងផងដែរ៕
អតត្ថបទ៖ រដ្ថា

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


