សេដ្ឋកិច្ច
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប លើកទឹកចិត្តសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ស្វែងយល់ពីការវិវត្តិថ្មីៗសេដ្ឋកិច្ចជាតិ និងអន្តរជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលត្រូវយកចិត្តទុកដាក់ និងសិក្សាស្វែងយល់ពីការវិវត្តិថ្មីៗ នៃសភាពការណ៍សេដ្ឋកិច្ចជាតិ និងអន្តរជាតិដើម្បីបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តសិទ្ធិ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ និងកម្មសិក្សាការី គួរតែបន្តសិក្សាស្រាវជ្រាវ បណ្ដុះទម្លាប់ស្រឡាញ់ការអាន និងបង្កើនការសិក្សាស្វែងយល់អំពី មូលដ្ឋានសេដ្ឋកិច្ច និងការវិវត្តិថ្មីៗនៃសភាពការណ៍សេដ្ឋកិច្ចជាតិ និងអន្តរជាតិ សំដៅកសាង និងអភិវឌ្ឍសមត្ថភាព និង ចំណេះជំនាញ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តសិទ្ធិ សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត សភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងនៅក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្ដីពី «រដ្ឋ និងសេដ្ឋកិច្ចទីផ្សារ, ការអភិវឌ្ឍសេដ្ឋកិច្ច ៖ បញ្ហាប្រឈម និងកាលានុវត្តភាព» ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលភូមិន្ទរដ្ឋបាល សរុបប្រមាណ ៩០០ អង្គនាក់ ដែលចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានចែករំលែកអំពី ដំណើរវិវត្ត នៃសង្គម និងសេដ្ឋកិច្ច ដែលត្រូវបានបង្កើតឡើង ទៅតាមសម័យកាល នៃប្រវតិ្តសាស្រ្តមនុស្សជាតិ ដោយចាប់ផ្តើមពី ការកកើតសង្គមមនុស្ស និង សកម្មភាពសេដ្ឋកិច្ច រហូតអភិវឌ្ឍបានមកជា គោលគំនិត ទស្សនៈ ទ្រឹស្តិ៍គំរូ ទ្រឹស្តីសេដ្ឋកិច្ច និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលកំពុងបន្តវិវឌ្ឍ រហូតមកដល់សព្វថ្ងៃ, ព្រមទាំងបានលេចអំពី តួនាទីរដ្ឋ និងសេដ្ឋកិច្ច, ប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗ, ទំនាក់ទំនងរវាងរដ្ឋ និង ការអនុវត្តប្រព័ន្ធសេដ្ឋកិច្ច, និង ដំណើរវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ចនីមួយៗ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គពិធីអំពីសភាពការណ៍សកល និងសង្គម-សេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន, ជាពិសេស ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់មកលើខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម រំហូរការងារ និងតម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងរំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និងការនាំចូល, ជាពិសេស លើវត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និងនិន្នាការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូល, ដែលជាបញ្ហាប្រឈមផង និងជាកាលានុវត្តភាពផង សម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាវិនិយោគិនមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មី ជាមួយនឹងការបង្កើត បរិយាកាសវិនិយោគ ឱ្យកាន់តែមានលក្ខណៈអំណោយផល៕


អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


