ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ ការផ្លាស់ប្តូរការអប់រំមិនមែនកើតឡើងតែម្នាក់ឯងទេ ត្រូវការការប្រឹងប្រែងរួមគ្នាទើបទទួលបានជោគជ័យ
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំយុវជន និងកីឡាបានអះអាងថា ការផ្លាស់ប្តូរការអប់រំមិនមែនកើតឡើងតែម្នាក់ឯងនោះទេ ពោល គឺវាត្រូវការការខិតខំប្រឹងប្រែងរួមគ្នាពីភាគីពាក់ព័ន្ធទាំងអស់ទើបអាចទទួលបានលទ្ធផលល្អប្រសើរនិងជោគជ័យ។

ថ្លែងក្នុងកម្មវិធី “Building Thinking Classrooms”រៀបចំឡើងដោយ U-Book Educations Cambodiaសហការជាមួយ McGraw-Hill ដែលជាស្ថាប័នបោះពុម្ពសៀវភៅអប់រំឈានមុខគេនៅសហរដ្ឋអាមេរិកក្រោមអធិបតីភាពលោក ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនៅព្រឹកថ្ងៃទី១ វិច្ឆិកានេះ លោក បណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានបន្តថា «ការផ្លាស់ប្តូរការអប់រំមិនមែនកើតឡើងតែម្នាក់ឯងទេ។ វាត្រូវការការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល សាលារៀន សហគមន៍ និងដៃគូឯកជនទាំងអស់រួបរួមគ្នាដោយជំនឿតែមួយ៖ នៅពេលដែលយើងបណ្តុះគំនិតវ័យក្មេងយើងកសាងអនាគតរបស់ប្រទេសជាតិ»។
លោកបានបន្តទៀតថា« យើងមើលឃើញថាវត្តមាន McGraw-Hill សហការជាមួយU-Book Educations Cambodiaនឹងក្លាយជាដៃគូថ្មីសម្រាប់ការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាដោយសារMcGraw-Hill មានប្រវត្តិជាយូរលង់ក្នុងការអភវឌ្ឍន៍ការសិក្សានិងមានកេរ្តិ៍ដំណែលដ៏មានមោទនភាពក្នុងការផ្តល់នូវធនធានសិក្សាលំដាប់ថ្នាក់ពិភពលោកពីសៀវភៅសិក្សាគណិតវិទ្យា និងវិទ្យាសាស្ត្រ ដែលសិស្សជំនាន់ក្រោយធំឡើងជាមួយនឹងវេទិកាឌីជីថលទំនើបដែលលើកកម្ពស់ការគិតប្រកបដោយការត្រិះរិះនិងការច្នៃប្រឌិត។ នេះជាការចូលរួមចំណែកក្នុងការបង្កើនធនធានសិក្សានៅកម្ពុជាឱ្យកាន់តែមានជម្រើសច្រើនជាងមុននិងថ្មីហើយនេះជាឱកាសអាចចាប់ដៃគូជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជា»។

លោកបានបន្ថែមថាព្រឹត្តិការណ៍នេះ គឺជាការរម្លឹកមួយថា នៅពេលដែលយើងមកជួបជុំគ្នា នៅពេលដែលយើងគិតរួមគ្នា យើងមិនត្រឹមតែកសាងថ្នាក់រៀនដែលប្រសើរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាកាន់តែរឹងមាំព្រោះថាភាពរុងរឿងរបស់ប្រទេសកម្ពុជាចាប់ផ្តើមពីការអប់រំ។ ប៉ុន្តែការអប់រំខ្លួនឯងចាប់ផ្តើមដោយការគិត។
លោកបានពន្យល់ថា« នៅពេលដែលយើងធ្វើឱ្យថ្នាក់រៀនគិត យើងធ្វើឱ្យការអប់រំពិតជាចាប់ផ្តើម ព្រោះការរៀនមិនចាប់ផ្តើមពីការទន្ទេញចម្លើយនោះទេ។ វាចាប់ផ្តើមដោយភាពក្លាហានក្នុងការសួរសំណួរ »។
លោកបានបញ្ជាក់ថាលើសពីនេះទៀតវាក៏នាំមកនូវបទពិសោធន៍អន្តរជាតិ និងចំណង់ចំណូលចិត្តក្នុងស្រុក ជួយគ្រូបង្រៀន និងសិស្សកម្ពុជាឱ្យទទួលបានឧបករណ៍ដែលបំផុសគំនិតមិនត្រឹមតែការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការស្រមើស្រមៃទៀតផង។ជាមួយគ្នានេះដែរព្រឹត្តិការណ៍នេះជាការកសាងថ្នាក់រៀនគិតគឺទាន់ពេលវេលា និងប្រកបដោយចក្ខុវិស័យ។វាជំរុញឱ្យយើងផ្លាស់ប្តូរថ្នាក់រៀនទៅជាកន្លែងដែលសិស្សសហការ ចូលរួម និងគិតពិចារណា។
លោករដ្ឋលេខាធិការបានបន្ថែមទៀតថា« វារំឭកយើងថា ការរៀនសូត្រពិតប្រាកដមិនកើតឡើងនៅពេលដែលសិស្សនិយាយឡើងវិញនូវអ្វីដែលយើងនិយាយនោះទេ ប៉ុន្តែនៅពេលដែលពួកគេចាប់
ផ្តើមគិតដោយខ្លួនឯង។ខ្ញុំជឿថាស្មារតីពិតនៃព្រឹត្តិការណ៍នេះដើម្បីកសាងថ្នាក់រៀនដែលជាកន្លែងដែលការគិតមិនមែនជាឯកសិទ្ធិមួយ, ប៉ុន្តែជាទម្លាប់មួយ; កន្លែងដែលការរៀនមិនមែនអំពីចម្លើយទេ ប៉ុន្តែជាការរកឃើញ។

លោក អេរីក ហោ, នាយក U-Book Educations Cambodiaបានលើកឡើងថាព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងបង្កើតការយល់ដឹងទៅវិញទៅមកដោយផ្អែកទៅលើបញ្ហាប្រឈមចម្បងនិងជាក់ស្ដែងដោយអ្នកអប់រំនៅជុំវិញពិភពលោកំពុងជួបប្រទះហើយជាឱកាសដ៏កម្រ សម្រាប់អ្នកដឹកនាំសាលាជាតិ និងអន្តរជាតិ ព្រមទាំងអ្នកជំនាញក្នុងវិស័យអប់រំនៅអាស៊ី ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងគុណភាព វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោកបានបន្តទៀតថាលើសពីនេះទៀតការរៀបចំព្រឹត្តិការណ៍នេះ ក៏ជាជំហានសំខាន់មួយព្រោះវាមិនត្រឹមតែជួយណែនាំប្រទេសកម្ពុជាដល់ស្ថាប័នបោះពុម្ពសៀវភៅឈានមុខគេលើពិភពលោកប៉ុណ្ណោះទេ ហើយថែមទាំងផ្តល់ឱកាសដ៏ពិសេសសម្រាប់គ្រូបង្រៀន និងអ្នកជំនាញក្នុងវិស័យអប់រំក្នុងការចែករំលែកបទពិសោធន៍ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកអប់រំទាំងអស់អាចស្វែងយល់អំពីសៀវភៅនិងឧបករណ៍សម្រាប់សិក្សារថ្មីៗនិងទំនើបៗ ដែលអាចឆ្លើយតបតាមតម្រូវការរបស់ពួកគេបានផងដែរ៕
អត្ថបទ៖សំអឿន







-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


