ព័ត៌មានជាតិ
ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី ២ បន្តផ្សព្វផ្សាយអប់រំសិស្សអំពី គ្រោះថ្នាក់គ្រឿងញៀន និងបារីអេឡិចត្រូនិក
នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី ២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្តចុះផ្សព្វផ្សាយកម្មវិធីអប់រំសាធារណៈ ស្ដីពី“ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក ក្មេងទំនើង ច្បាប់ចរាចរណ៍ និងការរួមចំណែករក្សាភូមិ-ឃុំ មានសុវត្ថិភាព” ដល់សិស្សសាលាមីគីវ៉េ ស្ថិតនៅភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។

កម្មវិធីនេះបានប្រព្រឹត្តឡើងក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ត្រី ជឿន សារ៉ុម អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន។
នាឱកាសនោះ លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី ២ បានឲ្យដឹងថា លោកបានដឹកនាំក្រុមមន្ត្រីប៉ុស្តិ៍ចូលរួមផ្សព្វផ្សាយ និងអប់រំសិស្សអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិកដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងអនាគតរបស់យុវជនជាតិ។

ក្រៅពីនេះ លោកនាយប៉ុស្តិ៍ បានផ្តល់ការអប់រំសិស្សអំពីការបង្កើតទំនៀមទម្លាប់ល្អ ការអភិវឌ្ឍស្មារតីទំនួលខុសត្រូវចំពោះសង្គម ការគោរពច្បាប់ចរាចរណ៍ និងការចូលរួមជាសហប្រជាជនល្អក្នុងការរក្សាសុវត្ថិភាពសង្គមតាមគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព”។
លោកក៏បានអំពាវនាវឲ្យសិស្សទាំងអស់ប្រកាន់ខ្ជាប់លើអត្តចរិតល្អ រួមទាំងជៀសវាងពីអាកប្បកិរិយាមិនល្អ និងការរួមចំណែកក្នុងការការពារសុវត្ថិភាពសាលា សហគមន៍ និងសង្គមទាំងមូល ផងដែរ។

គួរជម្រាបថា កម្មវិធីនេះមានការចូលរួមពីលោកស្រីនាយកសាលាមីគីវ៉េ លោកគ្រូ អ្នកគ្រូ លោកនាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី ២ ព្រមទាំងមានសិស្សសាលាមីគីវ៉េ ចំនួន ២៨ នាក់ ស្រី ១៦ នាក់ ឲ្យមានការយល់ដឹងថ្មីៗ អំពីគ្រោះថ្នាក់ នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


