សន្តិសុខសង្គម
ឃាត់ខ្លួនបុគ្គលក្លែងបន្លំជាសង្ឃចំនួន ៩ នាក់ និង អប់រំព្រះសង្ឃ ១ អង្គ
នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ នេះ សាលាអនុគណខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី ៣ រដ្ឋបាលសង្កាត់សំរោងក្រោម ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម រដ្ឋបាលសង្កាត់ត្រពាំងក្រសាំង ឃាត់ខ្លួនបុគ្គលក្លែងបន្លំភេទជាបព្វជិតចំនួន ៩ នាក់ និង អប់រំព្រះសង្ឃ ១ អង្គ ដោយណែនាំតាមធម៌វិន័យ និង ធ្វើកិច្ចសន្យាជាមួយសាលាអនុគណអំពីការបិណ្ឌបាតតាមទីអគោចរដ្ឋាន។


សមត្ថកិច្ចឃាត់ខ្លួនបុគ្គលក្លែងបន្លំភេទជាបព្វជិតដែលឈរបិណ្ឌបាតនៅមុខរោងចក្រក្នុងភូមិសាស្ត្រសង្កាត់ត្រពាំងក្រសាំង ចំនួន ៣ នាក់ និង នៅសង្កាត់ចោមចៅទី ៣ ចំនួន ៦ នាក់ ព្រមទាំងព្រះសង្ឃ ១ អង្គ ផងដែរ។


តាមការបញ្ជាក់ពីសាលាអនុគណខណ្ឌពោធិ៍សែនជ័យ បុគ្គលទាំង ៩ នាក់ ខាងលើ ត្រូវបានរកឃើញថា បានក្លែងបន្លំភេទជាបព្វជិត ដើម្បីធ្វើសកម្មភាពបិណ្ឌបាតនៅតាមទីសាធារណៈ ដែលអាចបង្កឲ្យមានការយល់ច្រឡំដល់ពុទ្ធបរិស័ទ និង ប៉ះពាល់តម្លៃរបស់ព្រះពុទ្ធសាសនា។

បន្ទាប់ពីសាកសួរ និង ពិនិត្យអត្តសញ្ញាណ សាលាអនុគណ បានប្រគល់បុគ្គលក្លែងបន្លំទាំង ៩ នាក់ ជូនសមត្ថកិច្ច ដើម្បីបន្តនីតិវិធីស្របតាមច្បាប់។ ចំណែកព្រះសង្ឃ ១ អង្គ ត្រូវបានអប់រំណែនាំអំពីធម៌វិន័យ និង ធ្វើកិច្ចសន្យាជាមួយសាលាអនុគណ ដោយស្តីពីការបិណ្ឌបាតនៅតាមទីអគោចរដ្ឋានដែលមិនសមស្របតាមព្រះធម៌វិន័យ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


