ព័ត៌មានជាតិ
សមត្ថកិច្ចក្រុងសែនមនោរម្យ ចុះអប់រំសិស្សគេចសាលា និងណែនាំម្ចាស់ទីតាំងកម្សាន្ត
ខេត្តមណ្ឌលគិរី៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ បានចុះអប់រំសិស្សគេចសាលា និងណែនាំម្ចាស់ទីតាំងកម្សាន្តនានា ឱ្យរាយការណ៍ទៅអាជ្ញាធរ ករណីឃើញមានក្មេង ឬយុវជនពាក់ឯកសណ្ឋានសិស្សចូលលេងកន្លែងកម្សាន្ត។ ប្រតិបត្តិការចុះអប់រំ និងផ្សព្វផ្សាយនេះ ធ្វើឡើងកាលពីថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតាមហាង និងកន្លែងកម្សាន្តមួយចំនួន ដែលស្ថិតនៅក្បែរសាលារៀន បន្ទាប់ពីបើកបវេសនកាល។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានប្រាប់(កម្ពុជាថ្មី)ឱ្យដឹងថា ក្នុងការអនុវត្តនោះសមត្ថកិច្ចបានចុះដល់ទីតាំងកម្សាន្តក្បែរ វិទ្យាល័យហ៊ុនសែនមណ្ឌលគីរីជាច្រើនកន្លែង ដូចជា តារាងបាល់ទះ ស្នុកឃ័រ បុកប៊ីយែរ ហាងកាហ្វេ និងកន្លែងកម្សាន្តផ្សេងៗទៀត និងបានរកឃើញក្មេងដែលមានឯកសណ្ឋានសិស្សចំនួន១៨នាក់។ បើតាមសមត្ថកិច្ច សិស្សទាំងនោះបានចេញក្រៅសាលារៀននៅម៉ោង (លីប) ដូច្នេះបានអប់រំហើយបញ្ជូនត្រឡប់ទៅចូលរៀនវិញ។

លោកសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញសិស្សគេចម៉ោងសិក្សា ហើយចូលលេងល្បែងដែលហាមឃាត់ សមត្ថកិច្ចនឹងចាត់វិធានការអនុវត្តយកមកកន្លែង និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាជាជំហានដំបូង ហើយបើសិនករណីសមត្ថកិច្ចរកឃើញមិនរាងចាល និងសហការផ្តល់តួនាទីឱ្យលោកគ្រូនាយកចាត់ការតាមច្បាប់សាលាផងដែ។
យ៉ាងណាមិញ លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានអំពាវនាវទៅដល់ម្ចាស់ទីតាំងកម្សាន្ត ឬម្ចាស់ហាង ត្រូវរាយការណ៍ទៅសមត្ថកិច្ចក្នុងករណីឃើញមានសិស្សសាលាគេចម៉ោងសិស្សា ជាពិសេសចូលរួមអប់រំ ហាមក្មេងដែលមានឯកសណ្ឋានសិស្សចូលលេងល្បែងផ្សេងៗជាដាច់ខាត់។ លោកថ្លែងថា៖«បើសិនជាឃើញសិស្សមុខសញ្ញាដដែល សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ដែលធ្វើឱ្យជំនាញចុះទៅអប់រំទាន់ពេលវេលា»។

ក្នុងនាមអធិការនគរបាលក្រុង អំពាវនាវទៅដល់សិស្សានុសិស្សគ្រប់រូប យកពេលទំនេរអានសៀវភៅក្នុងបណ្ណាល័យ ព្យាយាមសិក្សារៀនសូត្រក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីជាយុវជនធនធានមនុស្សសម្រាប់អភិវឌ្ឍខ្លួនឯងនៅថ្ងៃអនាគត និងចូលរួមកសាងសង្គមជាតិ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


