ជីវិតកម្សាន្ដ
សូរ ពេជ្រវលក្ខណ៍ សុំការផ្តល់កម្លាំងចិត្ត ខណៈកំពុងតំណាងកម្ពុជាទៅកាន់ឆាក Miss International 2025
ខណ:ពេលដែលត្រូវចេញដំណើរទៅប្រកួតសម្រស់នៅប្រទេសជប៉ុន ម្ចាស់មកុដ Miss Cambodia 2025 កញ្ញាសូរ ពេជ្រវលក្ខណ៍ បានស្នើសុំមហាជន និងអ្នកស្នេហាវិស័យបវរកញ្ញាជួយផ្តល់ការគាំទ្រ និងកម្លាំងចិត្ត ដើម្បីនាំយកទង់ជាតិកម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការប្រកួត Miss International 2025។

បវរកញ្ញាតំណាងឱ្យកម្ពុជា សូរ ពេជ្រវលក្ខណ៍ ចេញដំណើរពីប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ Miss International 2025 នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ជាមួយការត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចេញសមត្ថភាពប្រកួតប្រជែងជាមួយបវរកញ្ញាមកពីបណ្តាប្រទេសផ្សេងៗទៀត។
សូរ ពេជ្រវលក្ខណ៍ បានបញ្ជាក់ឱ្យដឹងថា “នាងខ្ញុំជាកញ្ញាឯកអន្តរជាតិកម្ពុជា២០២៥ នឹងធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោនៃប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅកាន់ទីក្រុងតូក្យូ នៃប្រទេសជប៉ុនសម្រាប់ការប្រកួត Miss International 2025″។
កញ្ញា សូរ ពេជ្រវលក្ខណ៍ បាននិយាយថា “សូមផ្ដល់នូវក្ដីស្រឡាញ់ និងការគាំទ្រយ៉ាងពេញទំហឹងមកកាន់រូបនាង ដើម្បីនាំយកទង់ជាតិប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិមួយនេះ។ បេសកកម្មត្រូវបានចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ការប្រកួតបវរកញ្ញាអន្តរជាតិឆ្នាំ២០២៥ មួយជំហានជាមួយនឹងក្តីសង្ឃឹមនិងមោទនភាព”។

សូមរម្លឹកថា កាលពីរាត្រីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥ កន្លងទៅក្រុមហ៊ុនCIMបានរៀបចំពិធីបំពាក់ឈៀង និងគ្រងមកុដ Miss Cambodia 2025 ជាផ្លូវការដោយម្ចាស់តំណែង គឺជាបវរកញ្ញាឆ្នើម សូរ ពេជ្រវល័ក្ខ ដែលតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


