Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាតំណាងកម្ពុជា សំណាង អេលីណា ទម្លាយប្រវត្តិការងារ និងសង្គមតាំងពីអាយុ ១៩ ឆ្នាំ

បានផុស

នៅ

Miss International Cambodia តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ កញ្ញា សំណាង អេលីណា ខណៈ​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​ដណ្ដើម​មកុដ​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ឆាប់ៗ ខាង​មុខ ស្រាប់តែ​នាង​បាន​ទម្លាយ​នូវ​ប្រវត្តិ​ការងារ និង​សង្គម តាំងពី​អាយុ ១៩ ឆ្នាំ មក​ម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សំណាង អេលីណា បាន​រៀបរាប់​នៅ​លើ​ផេក Miss International បែបនេះ​ថា «នៅ​ពេល​នាង​មាន​អាយុ ១៩ ឆ្នាំ នាង​មាន​កិត្តិយស​ក្នុង​ការ​តំណាង​ប្រទេស​របស់​ខ្ញុំ​នៅ​ក្នុង​កម្មវិធី​ប្រកួត​អន្តរជាតិ​។ ជាមួយ​ពេលវេលា​នេះ​នាង​បាន​ធ្វើការ​ជាមួយ NagaWorld ទៅ​លើ​គម្រោង CSR របស់​ខ្លួន ដែល​នឹង​ទៅ​ទស្សនកិច្ច​សាលា​បឋមសិក្សា​ចំនួន ៥០ ដើម្បី​លើកទឹកចិត្ត​សិស្ស​ក្មេងៗ ឲ្យ​ខិតខំ​ប្រឹង​លើ​ការ​សិក្សា»។

កញ្ញា សំណាង អេលីណា បាន​បញ្ជាក់​ថា «នៅ​ពេលនោះ​ខ្ញុំ​ជា​និស្សិត​សាកលវិទ្យាល័យ​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​តស៊ូ​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​របស់ខ្ញុំ​លើ​ការ​សិក្សា​ផង និង​កាន់​មុខតំណែង​ផង ព្រមទាំង​មតិ​តស៊ូ​មតិ​របស់ខ្ញុំ​ផង​ដែរ។ យ៉ាងណា​ពេលនេះ​ខ្ញុំ​ក៏បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ខ្ញុំ​បាន​រក​ឃើញ​ខ្លួនឯង​នៅ​លើ​វិថី​មួយ​ជាមួយ​នឹង​ភារកិច្ច និង​ការ​ទទួល​ខុសត្រូវ​ថ្មី​ជា​បវរកញ្ញា​អន្តរជាតិ​កម្ពុជា​ឆ្នាំ ២០២៣»។

ស្រី​ស្អាត អេលីណា និយាយ​ទៀត​ថា «ដូច​ដែល​ខ្ញុំ​បាន​បណ្ដុះ​គំនិត​នៅ​ក្នុង​ចិត្ត​របស់ខ្ញុំ និង​ការ​តស៊ូ​មតិ​ពិត​របស់ខ្ញុំ គឺ​ការអប់រំ​យុវជន។ ខ្ញុំ​បាន​កាន់​តួនាទី​ថ្មី​ជា​ទូត​សុឆន្ទៈ នៃ​សេចក្ដី​ស្រឡាញ់​គ្មាន​ព្រំដែន ដែល​វា​ជា​គម្រោង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះថា​“​ក្តី​សុបិន​ធំ​សម្រាប់​ការអប់រំ ៖ កុមារ​គ្រប់រូប​សម​នឹង​ទទួល​បាន​ឱកាស​ដើម្បី​រៀន និង​រីកចម្រើន​”​ដែល​មាន​គោលដៅ​នៅ​តាម​តំបន់​ជនបទ នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ថៃ ករណី​ភាព​ក្រីក្រ​ជា​បន្ទុក នៃ​ការ​តស៊ូ​ប្រចាំថ្ងៃ»។

កញ្ញា អេលីណា បន្ថែម​ថា «ក្នុង​រយៈពេល ៥ ឆ្នាំ កន្លង​មក​នេះ កម្មវិធី​អប់រំ នៃ​សេចក្ដី​ស្រឡាញ់​គ្មាន​ព្រំដែន​កំណត់​បាន​រីកចម្រើន​លើសលប់​សម្រាប់​បំពេញ​តម្រូវការ​របស់​កុមារ​នៅ​តាម​ភូមិ​ជនបទ នៃ​ភាគ​ខាងលិច នៃ​ប្រទេស​កម្ពុជា។ សព្វថ្ងៃ​នេះ សិស្ស​ជាង ៧០០ នាក់ បាន​ចុះ​ឈ្មោះ​ចូលរៀន​នៅ​ក្នុង​កម្មវិធីសិក្សា​របស់​យើង​ដែល​ពួកគេ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​ការ​គាំទ្រ​ផ្សេងៗ ជាដើម»។

សូម​បញ្ជាក់​ដែរ​ថា កញ្ញា សំណាង អេលីណា ដែល​ជា​កញ្ញាឯក​ចក្រវាល​ឆ្នាំ ២០១៩ (Miss Universe Cambodia 2019) ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ក្លាយ​ជា Miss International Cambodia 2023 តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ឆាប់ៗ ខាងមុខ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម