ជីវិតកម្សាន្ដ
បវរកញ្ញាកម្ពុជា អេលីណា មិនអាចចូល Top ណាមួយក្នុងការប្រកួត Miss international 2023
មហាជនអ្នកគាំទ្រនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាបានបង្ហាញការចូលរួមសោកស្តាយគ្រប់គ្នា ខណៈដែលបវរកញ្ញាកម្ពុជាកញ្ញា សំណាង អេលីណា មិនអាចចូលទៅដល់ក្នុង Top កំពូលណាមួយ នៃការប្រកួត Miss international 2023 នៅទីក្រុង Tokyo ប្រទេសជប៉ុន។

ថ្វីត្បិតយ៉ាងនេះក៏ពិតមែន សម្រាប់កញ្ញា សំណាង អេលីណា ឃើញថា នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌វប្បធម៌ខ្មែរ។

ដោយឡែកសម្រាប់អ្នកគាំទ្រមួយចំនួនទៀតនៅតែបន្តការលើកទឹកចិត្ត និងយល់ឃើញដែរថា ស្រីស្អាត សំណាង អេលីណា នៅតែជា Miss តំណាងឲ្យកម្ពុជាដែលល្អផ្តាច់ ទោះបីមិនអាចចូល Top ណាមួយក៏ពិតមែន។

មានការបង្ហោះនៅលើផេកគាំទ្របវរកញ្ញាកម្ពុជាដោយសម្តែងការសោកស្ដាយថា «ចូលរួមសោកស្ដាយ កញ្ញា សំណាង អេលីណា មិនអាចក្ដោបឱកាសចូល Top ណាមួយនៅក្នុងកម្មវិធីប្រកួតMiss international 2023 នៅក្នុងទីក្រុង Tokyo ប្រទេសជប៉ុន នារសៀលថ្ងៃទី ២៦ ខែតុលា នោះទេ។ អរគុណសម្រាប់ការខិតខំប្រឹងប្រែងដើម្បីកម្ពុជា»។

សូមបញ្ជាក់ដែរថា កញ្ញា សំណាង អេលីណា ដែលជាកញ្ញាឯកចក្រវាល ឆ្នាំ ២០១៩ (Miss Universe Cambodia 2019) ត្រូវបានជ្រើសរើសឲ្យក្លាយជា Miss International Cambodia 2023 តំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិនាក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ប៉ុន្តែគួរឲ្យសោកស្ដាយនាងមិនអាចក្ដោបឱកាសចូល Top ណាមួយក្នុងកម្មវិធីប្រកួតនោះឡើយ៕
អត្ថបទ ៖ ចាន់រ៉ា





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


