ជីវិតកម្សាន្ដ
សូរ ពេជ្រវលក្ខណ៍ សុំចិត្តអ្នកគាំទ្របោះឆ្នោតឱ្យខ្លួន ដើម្បីកម្ពុជាបានចូលលំដាប់ Top20
ទន្ទឹមគ្នាដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២៧ ខែវិច្ឆិកា បវរកញ្ញាតំណាងកម្ពុជា សូរ ពេជ្រវលក្ខណ៍ បានសុំចិត្តមហាជននិងអ្នកស្នេហាវិស័យបវរកញ្ញាជួយផ្តល់ការគាំទ្រ និងកម្លាំងចិត្តដែលនាងបាននាំយកទង់ជាតិកម្ពុជា ទៅកាន់ឆាកអន្តរជាតិក្នុងការប្រកួត Miss International 2025។

ការពិតណាស់ ស្របពេលដែលកំពុងមានវត្តមានចូលរួមប្រកួតសម្រស់ នៅប្រទេសជប៉ុន ម្ចាស់មកុដ Miss Cambodia 2025 កញ្ញា សូរ ពេជ្រវលក្ខណ៍ ក៏បានស្នើអ្នកគាំទ្រនៅកម្ពុជារួមដៃគ្នាដើម្បីកម្ពុជាអាចឈានទៅកាន់ Top ក្នុងការឈ្នះ Vote និងមានសិទ្ធអទិភាពជាប់ក្នុងលំដាប់កំពូល Top20។
កញ្ញា សូរ ពេជ្រវលក្ខណ៍ ស្នើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាបន្តសហការគ្នាបន្ថែមទៀត ដើម្បីកម្ពុជាអាចឈានទៅកាន់ Top កំពូលក្នុងការបោះឆ្នោត និងមានសិទ្ធអទិភាពជាប់ក្នុងលំដាប់កំពូល Top20 ដោយស្វ័យប្រវត្តិនៃការប្រកួត បវរកញ្ញាអន្តរជាតិឆ្នាំ២០២៥ លើកទី៦៣ នៅប្រទេសជប៉ុន ។

សូរ ពេជ្រវលក្ខណ៍ ថា “សូមចូលរួមក្នុងការផ្សព្វផ្សាយរកសំឡេងបន្ថែមទៀត ជូនដល់កម្ពុជា ក្នុងខណៈដែលថ្ងៃ Final បានមកដល់។ សុំចិត្តអ្នកគាំទ្ររួមដៃគ្នាដើម្បីខ្ញុំដែលជាអ្នកតំណាងឱ្យកម្ពុជា ដើម្បីមានឱកាសចូលទៅកាន់ Top កំពូលណាមួយនៃការប្រកួត Miss International 2025 នៅប្រទេសជប៉ុន គឺអាស្រ័យពីការរួចចំណែកពីបងប្អូនអ្នកគាំទ្រកម្ពុជាទាំងអស់គ្នា”។
មហាជនអ្នកគាំទ្រ និងអ្នកចូលចិត្តតាមដានវិស័យបវ កញ្ញាបាននិងកំពុងរង់ចាំមើលថា បវរកញ្ញាតំណាងកម្ពុជារូបនេះនឹងអាចឈានចូលទៅកាន់ Top20 នៃ Miss International 2025 បានសម្រេចឬអត់ ជាមួយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


