ព័ត៌មានជាតិ
ចាប់ពីពេលនេះ ទៅជុំវិញផ្សារបឹងព្រលិតលែងលិចលង់ហើយ ក្រោយអាជ្ញាធរសាងសង់លូថ្មី
ភ្នំពេញ៖ ជុំវិញបរិវេណផ្សារបឹងព្រលឹត ដែលតែងតែរងការលិចលង់រាល់រដូវវស្សាជាង២០ឆ្នាំមកហើយ នោះអាចបញ្ចប់នូវការលិចលង់ជាស្ថាពរចាប់ពីពេលនេះតទៅ បន្ទាប់ពីអាជ្ញាធរចាប់ផ្តើមដាក់ប្រពន្ធ័លូបង្ហូរទឹកថ្មី ហើយចាក់ផ្លូវបំពេញបន្ថែមឲ្យខ្ពស់ផុតពីទឹក។

តាមប្រភពពីលោក ស្លៃម៉ាន អលវី អនុប្រធានភូមិអូរអណ្តូង១បានឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកានេះថា នៅជុំវិញបរិវេណផ្សារបឹងព្រលឹតនិងទីតាំងមួយចំនួនដែលស្ថិតនៅភូមិអូរអណ្តូង១សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរបើកការដ្ឋានជីកដាក់លូបង្ហូរទឹកព្រមទាំងចាក់ក្រាលថ្មម៉ិចបន្ថែមឲ្យបានខ្ពស់ហើយសង្ឃឹមថាលែងលិចលង់ទៀតហើយ។

លោក អលវី អនុប្រធានភូមិអូរអណ្តូង១ បានបន្តថាការបើកការដ្ឋានជីកដាក់លូ និងផ្លូវនេះ បានធ្វើឡើងនៅថ្ងៃទី១០ខែវិច្ឆិកា ដោយមុខលូទំហ៊ុំ៧តឹក ដែលលូចាស់មានអាយុកាលជាង២០ឆ្នាំមកនោះ។
យោងតាមប្រសាសន៍លោក ចេង មុន្នីរ៉ា អតីតអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងរាយការណ៍ទៅសាលារាជធានីភ្នំពេញដើម្បីសាងសង់ផ្លូវនិងប្រពន្ធ័លូបង្ហូរទឹកជុំវិញបរិវេណផ្សារបឹងព្រលិតនិងតំបន់មួយចំនួនក្នុងភូមិអណ្តូង១សង្កាត់ព្រែកប្រា ដែលធ្លាប់តែរងការលិចលង់ដោយទឹកជំនន់រៀងរាល់រដូវវស្សាកន្លងមក៕

ដោយ៖ នរា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


