ព័ត៌មានជាតិ
ថ្ងៃបញ្ចប់ពិធី «នគរសង្ក្រាន្ដ» រាជធានីភ្នំពេញមានពលរដ្ឋសម្រុកដើរលេងកាន់តែច្រើន
នៅថ្ងៃទី០៦ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ត្រូវនឹងថ្ងៃទី១៩ មេសា នៅរាជធានីភ្នំពេញ ពិសេសនៅទីតាំងទាំង៦ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិនៅតែបន្តមកចូលរួមអបអរសាទរ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»យ៉ាងច្រើនកុះករ អាចវាយតម្លៃថាមានចំនួនច្រើនជាងកាលពីម្សិលម៉ិញ បើទោះបីមានភ្លៀងធ្លាក់យ៉ាងណាក្តី តែប្រជាពលរដ្ឋ មានទឹកមុខពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។

នាល្ងាចនិងរាត្រីថ្ងៃទី១៩មេសា ដែលជាថ្ងៃបញ្ចប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ,លោក ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា,លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីប្រកួត កីឡាអុកចត្រង្គ យកចំណាត់ថ្នាក់លេខ១ និងលេខ២ នៅភូមិវប្បធម៌។

សម្រាប់ការប្រកួតនេះ ធ្វើឡើងរវាងលោក សុខ លឹមហេង អាយុ២៤ឆ្នាំ និងលោក ជា ស៊ីដេត អាយុ៤១ឆ្នាំដើម្បីដណ្តើមយកពានរង្វាន់សម្តេចតេជោ លេខ១ និងលេខ២ ។ ជាលទ្ធផលចំណាត់ថ្នាក់លេខ១បានទៅលើ លោកសុខ លឹមហេង។ ចំណែកការប្រកួតកាលពីម្សិលម៉ិញ ជាកម្មវិធីប្រកួត កីឡាអុកចត្រង្គ វ័យកុមារ យកចំណាត់ថ្នាក់លេខ១ និងលេខ២ ហើយចំណាត់ថ្នាក់លេខ១ បានទៅលើកុមារា សេង វុត្រា អាយុ១២ឆ្នាំ។

សូមបញ្ជាក់ថា ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ហើយថ្ងៃនេះ ជាថ្ងៃបញ្ចប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »ហើយ នៅតាមទីតាំងទាំង៦ ដូចជា នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


