Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី១ សហការជាមួយមន្ត្រីសាលារាជធានីភ្នំពេញចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ

បានផុស

នៅ

កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី១​ បានសហការជាមួយមន្ត្រីសាលារាជធានីភ្នំពេញ​ កាលថ្ងៃទី២៤​ ខែ​មេសា​ ឆ្នាំ២០២៦​ នេះបានចុះបូមស្តារប្រព័ន្ធលូជូនប្រជាពរដ្ឋក្នុងភូមិ​ទួលពង្រ​ ដើម្បីងាយស្រួលធ្វើដំណើរ ក្រោយមានទឹកខ្មៅកខ្វក់ហៀរចេញពីលូដក់លើដងផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ថា​ រិទ្ធ​ ជាប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថា​ ទីតាំងខាងលើនេះ​ មិនមានភ្លៀងធ្លាក់មកនោះទេ​ តែមានទឹកខ្មៅកខ្វក់ហៀរ​ ហូរចេញពីប្រព័ន្ធលូដក់លិចលើដងផ្លូវអស់រយះពេលប្រហែល២សប្តាហ៍មកហើយ​ ប៉ះពាល់ដល់ការធ្វើដំណើរ​ ក៏ដូចជាអ្នករស់នៅតំបន់នោះ។

អាជ្ញាធរបានឱ្យដឹងថា​ ក្រោយពីទទួលបានដំណឹងអំពីបញ្ហាខាងលើរដ្ឋបាលសង្កាត់ចោមចៅទី១​ បានស្នើដល់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ដើម្បីសុំរថយន្តបូមលូមកស្តារនិងសម្អាតកាកសំណល់ចេញពីប្រព័ន្ធលូដើម្បីឱ្យចរន្តទឹកហូរបានលឿន។

ជាមួយគ្នាផងដែលអាជ្ញាធរមូលដ្ឋានក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់មេត្តាវិចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវជៀសវាងហើរ​ និងធ្លាក់ចូលប្រព័ន្ធលូបង្កមានការស្ទះចរន្តទឹកហូរ៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម