Connect with us

ព័ត៌មានជាតិ

ក.វ ឦសាន្ត ជួបអ្នក​វិនិយោគដើម្បី​បញ្ជ្រាបពី​​ផលប្រយោជន៍នៃ​ការ​វិនិយោគ​ក្នុងតំបន់

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្ត​មណ្ឌល​គិរីបាន​ជួបជាមួយ​បណ្ដា​ក្រុម​ហ៊ុន និង​អ្នក​វិនិយោគ​ក្នុង​ខេត្ត​នេះ​ដើម្បី​បញ្ជ្រាប​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​សម្រាប់​តំបន់​នេះ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​វិនិយោគ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​កាល​ពី​ថ្ងៃទី​១៤​ ខែ​វិច្ឆិកា ឆ្នាំ២០២៥ អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ជា​សមាជិក​នៃ​ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគក្នុង​ភូមិភាគ​ឦសាន្ត​ (ក.វ ឦសាន្ត) លោក ពេជ្រ សម្បត្តិ បាន​លើក​ឡើង​ថា ពី​ឆ្នាំ២០២៥ ដល់​ឆ្នាំ​២០២៨ អ្នក​វិនិយោគ​ទាំង​អស់​ក្នុង​ខេត្ត​ភូមិភាគ​ឦសាន្ត​នឹង​ទទួល​​​ការ​អនុគ្រោះ​មួយ​ចំនួន​លើ​ផ្នែក​ពន្ធ​ដារ និងគយ រួម​ទាំង​ទទួល​បានការ​គាំទ្រ​ពី​ហិរញ្ញប្បទាន​ក្រោម​អាត្រា​ការ​ប្រាក់​សម​រម្យ​ពី​ធនាគារសហគ្រាស​ធុនតូច និងមធ្យម និង​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​និងកសិកម្ម​​។ លោក​ថា វិធានការ​ទាំង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត ជាមួយ​គ្នា​នឹង​ការ​សម្រួល​នីតិវិធី និង​ការ​គាំទ្រ​សកម្មភាព​វិនិយោគ​ឯកជន​ ខណៈ បច្ចុប្បន្នក្រុមការងារទទួល​បន្ទុក​បាន​ចុះ​មូលដ្ឋានទាក់ទាញនិងជំរុញលើកទឹកចិត្តដល់វិនិយោគគិនក្នុងវិស័យទាំង​៣​ឱ្យ​ឃើញ​ពី​សក្តានុពល​នៃ​ការ​វិនិយោគ​មក​តំបន់​នេះ​ផងដែរ​។ 

កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​ឱ្យ​អនុវត្ត​ «កម្មវិធី​ពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង​បួន​នៅភូមិភាគឦសាននៃព្រះរាជណាចក្រកម្ពុជា២០២៥-២០២៨» កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ២០២៥។ គោល​ដៅ​នៃ​កម្មវិធី​នេះ​គឺ​ដើម្បីកែប្រែមុខមាត់ខេត្តភូមិ​ភាគឦសាន្ត​ទាំង​៤ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី ឲ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើ កសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរ៕

អត្ថបទ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម