Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេង​មាស​កើន​ឡើង​ជិត ​៥១០០ ​ដុល្លារ ​មួយ​តម្លឹង​នៅថ្ងៃច័ន្ទនេះ

បានផុស

នៅ

តម្លៃហាងឆេងមាស​បាន​ហក់​ឡើង​វិញដល់ ៥០៩៦ ដុល្លារ ក្នុងមួយតម្លឹង គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ នៅ​មុន​ពេល​ដែល​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក ត្រៀម​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ថ្ងៃទី ១០ ​ខែធ្នូ ឆ្នាំ ២០២៥​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​ប្រាប់​កម្ពុជាថ្មីថា ​ធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ ០.២៥ ​បន្ថែម​ទៀត ដែល​បញ្ជាក់​ពីកម្សោយប្រាក់ដុល្លារ។​ ​ភាគរយ​នៃការកាត់បន្ថយ​អត្រា​ការប្រាក់ខ្ពស់​ដែល​ធនាគារកណ្ដាលអា​មេរិក មានគោលដៅ​ទម្លាក់​មក​នៅ ៣.៧៥% ខណៈអត្រាការប្រាក់ចាស់ឈរនៅ ៤% ​ដែលព័ត៌​មាន​នេះ ​រុញច្រានឱ្យតម្លៃមាស​កើនឡើង​។​

​លោក ឡុង សំណាង​ បន្ថែមថា៖ «ការកាត់បន្ថយអត្រាការប្រាក់​បញ្ជាក់ពីប្រាក់ដុល្លារខ្សោយ ​ពេល​ដែល​កាត់ទៅ​បាន​ន័យថា ​លុយដុល្លារ នឹងធ្លាក់ថ្លៃ លុយដុល្លារប្រៀប​ធៀបជាមួយ​តម្លៃហាង​ឆេង​មាស​ ដល់ពេលធ្លាក់ថ្លៃចំនួនប្រាក់ដុល្លារ មិនថែម ឧទាហរណ៍ថា ១ តម្លឹង ៤៩០០ ពេល​ដែល​ដុល្លារ​ធ្លាក់ថ្លៃ វាឡើង ៥០០០ ឬ៥២០០ អញ្ចឹងនេះជាឱកាសមួយសម្រាប់បងប្អូនទិញមាសចូលដែរ»។​​

​លោក ឡុង សំណាង ​បាន​បញ្ជាក់ថា ​នៅ​ពេល​មានវិបត្តិសេដ្ឋកិច្ចកើតឡើង ​វិនិយោគិនធំៗ និង​ធនា​​គារ​ឯកជននៅលើពិភពលោក​គិតថា​ មាន​តែហាងឆេងមាសទេ​ ដែល​មានសុវត្ថិភាព​ ហើយ​នាំគ្នា​សម្រុក​ទិញមាសទុក ​ដោះស្រាយនៅ​ពេល​​ប្រទេសរបស់ខ្លួន​មាន​បញ្ហា ដែល​នាំ​ឱ្យ​មាស​កើន​ឡើង​។

​សម្រាប់ហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៥០៩ ដុល្លារ ក្នុងមួយជីនៅព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម