សេដ្ឋកិច្ច
តម្លៃមាសបានធ្លាក់ចុះ ៥៥៦៦ ដុល្លារ មួយតម្លឹង នៅថ្ងៃសុក្រនេះ
តម្លៃហាងឆេងមាសបានធ្លាក់ចុះមក ៥៥៦៦ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃសុក្រនេះ ខណៈដំណោះស្រាយសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃហាងឆេងមាសមានការប្រែប្រួល ដោយសារលក្ខខណ្ឌសម្ពាធសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យសម្ពាធនៃការប្រែប្រួលតម្លៃហាងឆេងមាស មានកម្រិតខ្ពស់ក្នុងការកែប្រែប្រួលឡើងចុះ ខណៈគំនាបមួយនេះ គឺជាគំនាបដ៏តឹងតែង ដែលអាចឱ្យតម្លៃហាងឆេងមាស ស្ថិតនៅតម្លៃជាង ៥ ពាន់ដុល្លាររយៈពេលយូរ។
លោក ឡុង សំណាង បញ្ជាក់ថា តម្លៃមាសវិលចុះវិលឡើងក្នុងរង្វង់ជាង ៤៥០០ ៤៦០០ និង៤៧០០ ក្នុងមួយអោន ដោយសារតែតម្លៃហាងឆេងប្រេងក៏ស្ថិតក្នុងតម្លៃ ៩៩ ដុល្លារ ក្នុងមួយបារ៉ែល ឬ ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ មិនទាន់បានបិទបញ្ចប់ ហើយក៏គ្មានលក្ខខណ្ឌណាមួយ ដែលមានភាគរយច្រើនក្នុងការត្រូវរ៉ូវគ្នាបញ្ចប់សង្គ្រាមនេះដែរ។

លោក ឡុង សំណាង បន្ថែមថា៖ «ទំនោរតម្លៃហាងឆេងមាសកំពុងរង់ចាំតម្លៃហាងឆេងប្រេងដូចគ្នា តម្លៃហាងឆេងប្រេងក៏រង់ចាំពីដំណោះស្រាយលក្ខខណ្ឌមួយចំនួនរវាងអាមេរិក និងអ៊ីរ៉ង់»។
ប្រសិនបើតម្លៃប្រេងមិនធ្លាក់ចុះទេ នឹងមានវិបត្តិសេដ្ឋកិច្ច ឬក៏តម្លៃផលិតផលផ្សេងៗ លើពិភពលោកប្រាកដជាមានការកើនឡើងយ៉ាងខ្លាំង ហើយទំនោរហាងឆេងមាសក៏ស្ថិតក្នុងតម្លៃមួយឡើងចុះ មិនមានគម្លាតប្រែប្រួលខ្លាំង។
លោក ឡុង សំណាង យល់ឃើញថា តម្លៃមាសនឹងហក់ឡើង នៅពេលដែលបញ្ចប់សង្គ្រាមអាមេរិក និងអ៊ីរ៉ង់ ដែលជាឱកាសសម្រាប់ការជួញដូរមាសហាងឆេងមាស។ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ មិនអាចជាប់គាំងរហូតទេ ប្រាដកជាមួយដំណោះស្រាយណាមួយក្នុងការបើកច្រកសមុទ្រហ័រមូស្សឡើងវិញ ដោយសារតែច្រកមួយនេះ ប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ចលើពិភពលោកគ្រប់ប្រទេស៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


