សេដ្ឋកិច្ច
ហាងឆេងមាសរក្សាតម្លៃទាប ៥៣៩៤ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃអង្គារនេះ
ហាងឆេងមាសបានរក្សាតម្លៃទាប ៥៣៩៤ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃអង្គារទី ០២ មិថុនា ២០២៦ បន្ទាប់ពីការប៉ះទង្គិចគ្នាជាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។

កងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានបើកការទម្លាក់គ្រាប់បែកលើប្រព័ន្ធរ៉ាដា និងមជ្ឈមណ្ឌលបញ្ជាដ្រូន នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលនេះគឺជាការវាយប្រហារសងសឹក បន្ទាប់ពីទីក្រុងតេហេរ៉ង់ បានបាញ់ទម្លាក់ដ្រូនអាមេរិកមួយគ្រឿងប្រភេទ MQ-1 Predator។
លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា ដោយសារលក្ខខណ្ឌសម្ពាធសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យសម្ពាធនៃការប្រែប្រួលតម្លៃហាងឆេងមាស មានកម្រិតខ្ពស់ក្នុងការកែប្រែប្រួលឡើងចុះ ពោលគឺនៅតម្លៃជាង ៥ ពាន់ដុល្លារ ក្នុងមួយតម្លឹងរយៈពេលយូរ។
អាជីវករផ្សារធំថ្មី បានប្រាប់ឱ្យដឹងថា តម្លៃមាសបានប្រែប្រួលឡើងចុះ នៅមួយរយៈពេលកន្លងមកនេះ ដោយសារបញ្ហានៅលើពិភពលោក ខណៈសម្មភាពទិញ-លក់កើនឡើងច្រើន។
សម្រាប់តម្លៃហាងឆេងមាសក្នុងស្រុកនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៥៤៣ ដុល្លារ ក្នុងមួយជីនៅព្រឹកថ្ងៃអង្គារនេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


